លោក ​ត្រាំ ​ចំអក​ការ​តវ៉ា​ប្រឆាំង​នឹង​​រូប​លោក​ប៉ុន្តែ​ទទួល​ស្គាល់​សិទ្ធិ​ពលរដ្ឋ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយចំអកដល់ហ្វូងមនុស្សរាប់សែននាក់ ដែលបានធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋបាលថ្មីរបស់លោកនៅតាមទីក្រុងនានានៅទូទាំងប្រទេស។ លោក ត្រាំ បាននិយាយនៅក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Twitter ពីសេតវិមានថា៖ «បានមើលការតវ៉ាកាលពីម្សិលមិញ ប៉ុន្តែក្រោមចំណាប់អារម្មណ៍ថា យើងទើបតែបោះឆ្នោតរួច! ហេតុអ្វីបានជាអ្នកទាំងនេះមិនព្រមទៅបោះឆ្នោត? តារាល្បីនឹងរងផលប៉ះពាល់ខ្លាំង»។ និមិត្តរូបតំណាងឲ្យស្ត្រី លោកស្រី Gloria Steinem តារាចម្រៀងប៉ុប នាង Madonna តារាសម្តែងលោកស្រី Scarlett

Read more

អ៊ីស្រាអែល​បើក​ភ្លើងខៀវ​ជា​ឲ្យសង់​លំនៅឋាន​ថ្មី នៅ​Jérusalem​ខាងកើត

នៅក្នុងវិទ្យុរដ្ឋអ៊ីស្រាអែល ប្រធានគណៈកម្មការទទួលបន្ទុកផែនការ និងសំណង់របស់សាលាក្រុងអ៊ីស្រាអែល បាននិយាយថា រដ្ឋាភិបាលបានសុំឲ្យលោករង់ចាំទាល់តែលោកដូណាល់ ត្រាំចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ព្រោះថា លោកដូណាល់ ត្រាំមិនប្រឆាំងនឹងការសាងសង់របស់អ៊ីស្រាអែលនៅ Jérusalemនោះទេ។ រហូតមក លោកដូណាល់ ត្រាំ ធ្លាប់បង្ហាញសមានចិត្ត គាំទ្រអ៊ីស្រាអែល។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកធ្លាប់ប្រកាសថា លោកនឹងទទួលស្គាល់ Jérusalemជារដ្ឋធានីអ៊ីស្រាអែល និងផ្ទេរស្ថានទូតអាមេរិកទៅនៅ Jérusalem នៅពេលលោកក្លាយជាប្រធានាធិបតីអាមេរិក។ កាលពីខែធ្នូកន្លងទៅ លោកបានបរិហាររិះគន់ខ្លាំងៗ

Read more

នាយក​រដ្ឋមន្រ្តីអាល្លឺម៉ង់ សន្យា​រក​ការសម្រប​សម្រួល​ជាមួយ​លោក​ដូណាល់ ត្រាំ

លោកស្រីអង់ហ្គេឡាមែរកិលនៅថ្ងៃសៅរ៍ទី ២១មករា បានអះអាងថា លោកស្រីនឹងព្យាយាមថែរក្សា ទំនាក់ទំនងជាមួយអាមេរិក។ នៅក្នុងបទអត្ថាធិប្បាយលើកដំបូងរបស់លោកស្រី ទៅលើលោក ដូណាល់ ត្រាំ នៅមួយថ្ងៃក្រោយ លោកស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មី របស់អាមេរិក លោកស្រី មែរកិលបានសន្យាថា លោកស្រីនឹងស្វែងរកការសម្របសម្រួលមួយជាមួយអាមេរិក របស់ត្រាំ ក្នុងផ្នែក ពាណិជ្ជកម្ម និងផ្នែកចំណាយរបស់ យោធាសម្ព័ន្ធអាត្លង់ទិក។ ជាមួយលោកដូណាល់ត្រាំ លោកស្រីនាយករដ្ឋមន្រ្តី អាល្លឺម៉ង់

Read more

បក្ស​កាន់អំណាច​បារាំង​ជ្រើសរើស​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី

មានបេក្ខជន៧រូប ដែលនៅក្នុងនោះមានអតីតនាយករដ្ឋមន្រ្តីបារាំង លោកម៉ានុយអ៊ែល វ៉ាល់ ផងបានឈរឈ្មោះ សម្រាប់ការបោះឆ្នោតនៅជុំទី១ របស់គណបក្ស សង្គមនិយម។ សម្រាប់មតិទូទៅ ក្នុងប្រទេសបារាំង គ្មានបេក្ខជនណាមួយ ដែលមានកម្មវិធីនយោបាយច្បាស់លាស់ អាចទាក់ទាញ បញ្ចុះបញ្ចូលអ្នកបោះឆ្នោតនោះទេ។ តាមអគ្គលេខាធិការបក្សសង្គមនិយម គេរំពឹងថា នឹងមានមនុស្សប្រមាណ ពី ១លានកន្លះ ទៅ២លាននាក់ ដែលនឹងទៅបោះឆ្នោត នៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសបេក្ខជន ពីររូប

Read more

តើ​មាន​យន្តការ​អាច​រារាំង​លោក​ដូណាល់ត្រាំ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដែរ​ឬ​ទេ?

ចាប់តាំងពីក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមក ទាំងគូប្រជែងរបស់លោកដូណាល់ត្រាំ និងទាំងអ្នកនៅក្នុងគណបក្សសាធារណរដ្ឋដូចគ្នា តែងតែបានលើកឡើងថា លោកដូណាល់ត្រាំបង្ហាញនូវចរិកឆេវឆាវច្រើន ដែលពិបាកនឹងទុកចិត្តនឹងប្រគល់កូតនុយក្លេអ៊ែរ។ នៅទីបំផុតទៅ កូតនុយក្លេអ៊ែរនៅពេលនេះ គឺពិតជាធ្លាក់ក្នុងដៃលោកដូណាល់ត្រាំមែន ចាប់តាំងពីលោកស្បថចូលកាន់តំណែង កាលពីថ្ងៃសុក្រ។ តើលោកដូណាល់ត្រាំពិតជាមានអំណាចផ្តាច់មុខក្នុងការប្រើអាវុធនុយក្លេអ៊ែរ ដោយមិនមានអ្នកណាអាចរារាំងបានមែនឬក៏យ៉ាងណា? តាមច្បាប់ ប្រធានាធិបតីអាមេរិកគឺជាអ្នកមាន “អំណាចផ្តាច់មុខនិងដាច់ខាត” (sole and absolute authority) ក្នុងការប្រើអាវុធនុយក្លេអ៊ែរ ដែលមានន័យថា មានតែប្រធានាធិបតីតែម្នាក់គត់ដែលមានអំណាចប្រើអាវុធនុយក្លេអ៊ែរ ហើយគ្មានអ្នកណាអាចរារាំងប្រធានាធិបតីបាននោះទេ។

Read more

យុវជនស្ទាវ​ បើករថយន្តដឹកសង្សាររវល់ប្រលែងគ្នា ស្រាប់តែ​រេចង្កូត​ បុកចូល​រោងកុន​ទាំង​កម្រោល​

ភ្នំពេញ៖ កាលពីវេលាម៉ោងជាង១១និង០០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយមានរថយន្តសេរីទំនើបម៉ាក JAGUAR ស្លាកលេខភ្នំពេញ 2AL-1718 បើកដោយយុវជនម្នាក់ រួមដំណើរដោយនារីស្រីម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនយ៉ាងលឿន លុះបើកដល់ត្រង់ភ្លើងស្តុប រោងកុនលុច្ស បានបើករេចង្កូតទៅបុករោងកុនលុច្ស និងសំអាងការលុច្សតែម្តង។ ប្រភពបានឲ្យដឹងថា ករណីនេះបណ្តាលឲ្យខូចខាតរបង និងជញ្ជាំង ហើយរថយន្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យយុវជន

Read more

កាប់យ៉ាង​សាហាវ​ !! បញ្ជូន​មិន​ទាន់ដល់​មន្ទីរពេទ្យ​ ស្លាប់​ពាក់កណ្ដាល​ផ្លូវ​

ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២២មករា២០១៧នេះ មានអំពើហិង្សាមួយបានកើតឡើង បង្ករដោយឈ្មោះ វ៉ន វណ្នី ភេទប្រុស អាយុ៣៥ ឆ្នាំ នៅភូមិគាំប្រដឺស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានកាប់ទៅលើឈ្មោះ ម៉ៅសុខសំណាង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា ចំនួន០៣កាំបិទ ចំក្បាល បណ្ដាលអោយបែកលលារបួសធ្ងន់ បញ្ជូនទៅពេទ្យកាលម៉ែត្រ ភ្នំពេញ ស្លាប់នៅពេលបញ្ជូនទៅដល់កណ្ដាលផ្លូវ។ ប្រភពឲ្យដឹងថា

Read more

BTS ត្រៀម​ខ្លួន​ចេញ​អាល់​ប៊ុម​ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​នេះ​ហើយ!

កាលពីពេលថ្មីៗនេះ ផលិតកម្ម Big Hit Entertainment បានប្រកាសហើយពីកាលបរិច្ឆេទ និងចំណងជើងអាល់ប៊ុមបទចម្រៀងថ្មីរបស់ក្រុមចម្រៀង BTS។ អាល់ប៊ុមថ្មីដែលត្រៀមចេញនៅថ្ងៃទី១៣ ខែកុម្ភៈឆាប់ៗខាងមុខនេះមានចំណងជើងថា “WINGS Sequel: You Never Walk Alone”។ អាល់ប៊ុមនេះគឺជាអាល់ប៊ុមតភាគពីអាល់ប៊ុមមុនដែលមានចំណងជើងថា “WINGS”។ ដូច្នេះ ការរៀបចំនៅក្នុងអាល់ប៊ុមលើកនេះក៏មិនខុសអីពីអាល់ប៊ុម “WINGS” ដែរ ដោយបទចម្រៀងនីមួយៗនឹងត្រូវមានការចូលរួមសរសេរ តែង និងផលិតដោយសមាជិកក្រុមតែម្តង។ អាល់ប៊ុមនេះទៀតសោតនឹងបន្តបង្ហាញប្រាប់អ្នកគាំទ្រពីរឿងរ៉ាវមួយចំនួនដែលពួកគេមិនទាន់បានបញ្ចប់នៅក្នុងអាល់ប៊ុមចាស់។

Read more

ការ​ធាត់​​អាច​​រារាំង​​ដល់​​ការព្យាបាល​​នៃ​​ជំងឺ​មហារីក​សុដន់

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការធាត់អាចប៉ះពាល់ទៅនឹង ការឆ្លើយតបលើការព្យាបាល នៃជំងឺមហារីកសុដន់ ចំពោះស្ត្រី។ អ្នកស្រាវជ្រាវចក្រភពអស់គ្លេង បានមើលទៅលើស្ត្រី ក្រោយអស់រដូវ ៥៤នាក់ ដែលមានជំងឺមហារីកសុដន់ ដែលជំងឺមហារីកសុដន់ នោះអាចលូតលាស់ទៅ បានដោយសារវត្តមាន របស់អរម៉ូនអ៊ឹស្ត្រូសែន។ ជាង ៣/៤ នៃជំងឺមហារីកសុដន់ ដែលត្រូវការអរម៉ូនអ៊ឹស្ត្រូសែន ដើម្បីធ្វើការលូតលាស់ ដូចនេះការរាំងស្ទះការផលិត ឬសកម្មភាពនៃអរម៉ូនអ៊ឹស្ត្រូសែន គឺជាមធ្យោបាយតែមួយសំខាន់ ដើម្បីព្យាបាលជំងឺនេះ។ អ្នកស្រាវជ្រាវបានរកឃើញថា

Read more

សេដ្ឋកិច្ច​ និង ​បរិស្ថាន៖ មួយ​ណា​សំខាន់​ជាង?

ភ្នំពេញៈ នៅពេលដែលផលិតផលកាន់តែច្រើនចូលទៅក្នុងទីផ្សារ ទឹកប្រាក់កាន់តែច្រើនក៏បម្លាស់ទីក្នុងចរន្តទីផ្សារ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ព្រៃឈើបន្ថែមទៀតនឹងត្រូវបានកាប់ដើម្បីយកដី ឬ ធនធានសម្រាប់ផលិតកម្ម ជាតិពុលកាន់តែច្រើន នឹងត្រូវបានបញ្ចេញពីរោងចក្រទៅក្នុងទឹក ដី និងខ្យល់ដោយគ្មានការស្រូបយកពីព្រៃឈើ ហើយសត្វជាច្រើននឹងស្លាប់ដោយគ្មានជម្រកឬអាហារ។ រវាង សេដ្ឋកិច្ច និងបរិស្ថាន តើអ្នកសម្រេចរើសយកមួយណា? នៅថ្ងៃនេះ LIFT បានជួបជាមួយសហគ្រិន ៣ នាក់ដើម្បីឲ្យពួកគាត់ពិភាក្សាពីបញ្ហានេះ សម្រាប់យុវជនគិតពិចារណា។ លោកស្រី

Read more
-->