សែន​ឆេង​ម៉េង​ឆ្នាំ​រកា​និង​ថោះ​ឆុង​ខ្លាំង ​ប៉ុន្តែ​ដាច់​ខាត់​ត្រូវ​តែ​​សែន​ផ្នូរ​ឪពុក​ម្ដាយ​ ​តើ​គួរ​ធ្វើ​មិច​ល្អ​?

ដើម្បី​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដោយ​លោក​គ្រូ​ បាន​បញ្ជាក់​លម្អិត​​តែម្ដង​អំពី​បុណ្យ​ឆេង​ម៉េង និង​ត្រណម​ផ្សេង​ៗ​ក្នុង​ពិធី​បុណ្យ​នេះ​៖ អប្បិយជំនឿ៖ ​ពិធីបុណ្យ​ឆេង​ម៉េង​ ក៏​ជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ជន​ជាតិ​ចិន​​មួយ​បន្ថែម​ទៀត​ផង​ដែរ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ពិធី​បុណ្យ​នេះ​ តែង​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ នៃ​ដើម​ខែ​មេសា វា​កៀក​ទៅ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្មែរ​ដែរ ដោយ​ឡែក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះ គឺ​ផ្ដោត​ទៅ​ការ​សែន​សង្កត់​ផ្នូរ​ដូន​តា​ដែល​បាន​ស្លាប់​​នា​ពេល​កន្លង​មក​។ ​យោង​តាម​លោក​គ្រូ​ចិន​សែ​ ចាំង ហាំង ឡុង​ បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ដល់​គុណ​អ្នក​ស្លាប់​ ដែល​ត្រូវ​ជា​សាច់​ញាតិ​ ដូចជា​មាតា បិតា

Read more

ក្រុម​យាយៗ​ រាំ​លើក​ទឹកចិត្ដ​នៅ​កូរ៉េ​ ផ្ដល់​ពន្លឺ​ដល់​ស្ដ្រីឲ្យ​អាយុ​វែង

ក្រុងសេអ៊ូល៖ កាន់​ក្រណាត់​ផ្កាគ្រវី​ឡើងលើ​បែប​សាទរ ក្រុម​លើក​ទឹកចិត្ដ​សក់​ស្កូវព្រោង​ជា​ច្រើន​នាក់ ក្នុង​ឯកសណ្ឋាន​ក្រហមស ហក់​លោត​តាម​ចង្វាក់​តន្ដ្រី K-Pop លាន់​ទ្រហឹង​ពេញ​បន្ទប់។ ពាក់​កណ្ដាល​ផ្លូវ​នៃការ​ហាត់​សម​រយៈពេល ២ ម៉ោង សមាជិក​ក្រុម​របាំ​វ័យ​ចំណាស់​ភាគ​ច្រើន ហូរ​ញើស និង​ដង្ហក់​ខ្យល់ តែមិន​ទម្រន់​ឲ្យជង្គង់​ដ៏អន់​ខ្សោយ និងការ​ឈឺចាប់​ខ្នង​បញ្ឈប់​ពួកគេ​ពី​សកម្មភាព​ដែល​ពួកគេ​ចាត់​ទុក​ជាការ​រក្សាសុខ​ភាព និង​ស្វាហាប់​នោះ​ឡើយ។ Ageing cheerleaders give glimpse of world's longest-living women

Read more

យុវជន​ស្លូវ៉ាគី​ ទុក​ទូរស័ព្ទ​ចាស់ៗ​ជាង ៣៥០០ គ្រឿង​បើក​សារមន្ទីរ

ក្រុងប្រាទីស្លាវ៉ា៖ មនុស្ស​ភាគច្រើន​ធ្លាប់​កាន់​ប្រើ​ប្រភេទ​ទូរស័ព្ទ​ស៊េរី​ចាស់​នេះ​ណាមួយ​ហើយ​មុនពេល​ស្មាន​ហ្វូន​វាយ​លុក។ ប៉ុន្ដែ​បុរស​វ័យ ២៦ ឆ្នាំ ស្ទេហ្វេន ផូលហ្គារី បាន​ប្រមែ​ប្រមូល​ទូរស័ព្ទ​ចាស់ៗ​ជាង ៣៥០០ គ្រឿង ចំនួន ១២៣១ ម៉ូដែល​ខុសៗ​គ្នា។ លោក​មកពី​ក្រុង​តូច​ដូបស៊ីណា ប្រទេស​ស្លូវ៉ាគី ចូលចិត្ដ​គ្រឿង​អេឡិច​ត្រូនិក ហើយ​កាលពី​អាយុ ១៥ ឆ្នាំ លោក​ផ្ដើម​ស្រាវជ្រាវ​រក​ទូរស័ព្ទ​ស៊េរី​ថ្មីៗ​តាម​អនឡាញ។ មុនពេល​នោះ លោក​បាន​ប្រមែប្រមូល​ទូរស័ព្ទ Nokia, Alcatel,

Read more

តារា​ខ្មែរ​នៅ ​ហូលីវូដ​ ក្លាយ​ជា​តួឯក​កង​កម្ចាត់​ក្រុម​អន្ធពាល

ភ្នំពេញ៖ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ​វ៉ែន​តាខ្មៅ​ទឹក​មុខមាំ និងដៃ​ជ្រែង​កាន់​កាំភ្លើង​ធំបាញ់​ប្រហារ​សម្លាប់​សត្រូវ The Asian Terminator គឺជា​កងកម្លាំង​ស៊ី​ឈ្នួល​សម្លាប់​ក្រុម​ឧក្រិដ្ឋជន​មិន​ប៉ប្រិច​ភ្នែក​ដោយ​គ្មាន​ញញើត។ តួអង្គ​បទពិសោធ​ក្រាស់​ក្រែល​ក្នុងការ​សម្ដែង​ភាពយន្ដ​លំដាប់​ហូលីវូដ​ល្បីៗ​ជាច្រើន​លោក ដេវីដ ប្រាក់ បាន​បង្កើត​ប្រវត្ដិ​សាស្ដ្រ​របស់ខ្លួន​ជាថ្មី​ក្នុង​ភាពយន្ដ​បែប​បាញ់​ប្រហារ «Syndicate Smasher» ទើប​បើក សម្ពោធ​ជាផ្លូវការ​នៅរដ្ឋ​កាលីហ្វ័រនីញ៉ា ក្នុងនាម​ជាតួ​សំខាន់​ដែល​ត្រូវ​បាន​ផ្ដល់​រហស្សនាម​ថា «The Asian Terminator» ថ្ងៃទី ១១ ខែ​មីនា​ថ្មី​នេះ។ លោក ដេវីដ

Read more

​ព្រំ រដ្ឋា សម្រេច​ចិត្ត​​​​​ឈប់ប្ដឹង ពេជ្រ អាវីហ្សា

​បន្ទាប់ពីមាន​ដំណឹងថា​ ពេជ្រ អាវីហ្សា សុខចិត្ត​ចូលគុក​ដោយសារតែ​​​​ភាគី​ខាង​​​​​ជន​រង​គ្រោះ​​​ក្នុងហេតុការ​ប៉ះ​​​គ្នា​រវាង​ម៉ូតូ និង​​រថយន្ត​របស់​​នា​ង​​​កាលពីយប់ថ្ងៃ​ទី​​២៣ មីនា មិន​ព្រមទម្លាក់តម្លៃ​​សំណង ​បានធ្វើអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​​ដោយសារតែ​​​​​ពេជ្រ អាវីហ្សា គឺជាតារា​ល្បី​ហើយ​មិនគួរធ្លាក់ដល់​សភាព​​​​​មិន​មាន​ថវិកា​​បង់សំណង​ក្រោយពេល​កើត​ហេតុ។ ​​​យ៉ាង​ណាក៏ដោយលទ្ធផល​ចុង​ក្រោយ បាន​​​​ទម្លាយ​ហើយ​ថា​​​ភាគី​​​​​​​​​​ជន​រង​គ្រោះ​យល់​ព្រម​​ទទួល​​យក​​​សំណើ​​របស់​​​​នាង និង​​បាន​​​​​ប្រកាស​​​​ស្នើ​​បទ​ចោលប្រកាន់​​ចំពោះ​​​​ករណី​នោះ​ផង ​​​​ដើម្បី​បញ្ចប់​រឿង​​ក្រៅប្រព័ន្ធ​តុលាការ​។ ​​អ្នកនាង​ព្រំ រដ្ឋា ជា​​​អតីត​ពិធីការិនី និង​ជា​​តំណាង​​​​​​​ជន​រង​គ្រោះ បានអះអាងថា​​ដោយសារតែ​​ជន​រង​គ្រោះ​ទាំង​​២​ម្នាក់​​ជា​​​​​​​​​​អ្នក​កាន់កាមេរ៉ា ​និងម្នាក់​​ជា​អ្នក​បច្ចេកទេស​ប្រចាំ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​នាង ​ហើយត្រូវ​​ឪពុកម្ដាយ​​របស់​​​បុគ្គលិកទាំង​ពីរ​​​​​​​​ប្រគល់សិទ្ធិ​អោយចេញមុខ​ដោះស្រាយ​ផង ទើប​អ្នកនាង​​​​​​​ក្លាយជា​អ្នក​ចចារ។ ​អ្នកនាង​ថា​​​​​ក្នុង​ពេល​​ចចារ​ដំបូង​ៗ

Read more

បំផ្ទុះ​គ្រាប់​បែក​នៅ​បង់ក្លាដែស​សម្លាប់​មនុស្ស​៣​នាក់ ខណៈ​អ្នក​រង​របួស​ច្រើន​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស ៣​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​ផង​ដែរ ត្រូវ​បាន​គេ​សម្លាប់ ហើយ​ច្រើន​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក ២​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ជិត​ទីកន្លែង​លាក់​ខ្លួន​របស់​ពួក​ឧទ្ទាម ជា​ទីដែល​កង​កុម៉្មង់ដូ​បាន​សម្រុក​ចូល នៅ​ភាគ​ឦសាន​ប្រទេស​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស។ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្រុក​ស៊ីលហេត បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​ជន​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ម្នាក់ បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ចំណុច​ត្រួត​ពិនិត្យ​សន្តិសុខ​មួយ ស្ថិត​នៅ​ជិត​ព្រលាន​យន្ត​ហោះ​របស់​ប្រទេស​បង់ក្លាដែស។ ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ។ មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា មនុស្ស ២​នាក់ ត្រូវ​បាន​គេ​សម្លាប់ ហើយ​ជាង

Read more

ម៉ាឡេស៊ីឃាត់ខ្លួនមនុស្ស៩នាក់សង្ស័យពាក់ព័ន្ធក្រុម IS

នាយកដ្ឋានប្រឆាំងអំពើភេរវកម្ម​បានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីចំនួន​៩នាក់ ក្នុងនោះរួមទាំងគ្រូបង្រៀន កម្លាំងសន្តិសុខនិងម្ចាស់គ្លីនិក ដែលសង្ស័យថាជាប់ពាក់ព័ន្ធសកម្មភាពពួកក្រុមរដ្ឋឥស្លាម។​ ក្នុងអំឡុងពេលនៃការឃាត់ខ្លួននោះគឺរកឃើញថា បុរសអាយុ៣១ឆ្នាំម្នាក់ ដែលធ្វើការនៅតាមភោជនីយដ្ឋាន បានរៀបចំគម្រោងវាយប្រហារប៉ុស្តិ៍របស់នគរបាលមួយកន្លែងនៅ Tapah។ នេះបើតាមការអះអាងរបស់ក្រុមសមត្ថកិច្ចដែលចុះប្រតិបត្តិការណ៍។​ នគរបាលរកឃើញភស្តុតាងបង្ហាញថា ពួកគេជាសមាជិករបស់ពួកIS ដោយមានសម្ភារៈកែច្នៃជាគ្រាប់ផ្ទុះ និង សកម្មភាពជ្រើសរើសសមាជិកជាជនជាតិម៉ាឡេស៊ីឲ្យចូលក្រុមមួយនេះ។​ មួយរយៈកាលចុងក្រោយនេះ ម៉ាឡេស៊ីបានឃាត់ខ្លួន ជនដែលសង្ស័យថា ធ្វើកម្មភាពជាមួយពួករដ្ឋឥស្លាមជាបន្តបន្ទាប់ ពេលខ្លះសហការជាមួយប្រទេសសិង្ហបុរី ពេលខ្លះទៀត គឺម៉ាឡេស៊ីចាប់ខ្លួនបានដោយខ្លួនឯង៕ ដោយ លោក

Read more

វៀតណាមនិងសិង្ហបុរីចុះកិច្ចព្រមព្រៀងចំនួន​៦ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច

សិង្ហបុរីនិងវៀតណាម​ចុះកិច្ចព្រមព្រៀងចំនួន​៦ កាលពីម្សិលមិញ ដោយផ្តោតលើការពង្រឹងសេដ្ឋកិច្ចនិងពង្រីកការទំនាក់ទំនងគ្នានៃប្រទេសទាំងពីរ ដែលកំពុងវិវត្តន៍នៅប៉ុន្មានពីរទៅបីឆ្នាំចុងក្រោយនេះ។​ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ​Lee Hsien Loong និង​​នាយករដ្ឋមន្ត្រីវៀតណាម​លោក​ Nguyen Xuan Phuc ធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខានោះ។ ពួកគេថ្លែងថា មានការសប្បាយរីករាយ ក្នុងការពង្រឹងទំនាក់ទំនង និង ផែនការយុទ្ធសាស្ត្រប្រទេសទាំងពីរ។​ នេះបើតាមសារព័ត៌មាន Strait Time។​ នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen

Read more

បក្សីជាង២សែនក្បាលនៅជប៉ុន​ត្រូវបានសម្លាប់ដោយសារជំងឺផ្តាសាយបក្សី

ជប៉ុនបានដាក់កម្លាំងទាហានយ៉ាងច្រើន ដើម្បីជួយរើសសត្វមាន់​ជាង២៨០ ០០០ក្បាលចោល នៅថ្ងៃសុក្រនេះ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានករណីផ្ទុះរាលដាលឆ្លងជំងឺផ្តាសាយបក្សី។​ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៦មក ជប៉ុនបានសម្លាប់សត្វស្លាប់ប្រមាណ​១,៦៧ក្បាល បន្ទាប់ពីរកឃើញថា មានផ្ទុះជំងឺផ្តាសាយបក្សី ចំណែកកសិដ្ឋានជាច្រើនត្រូវបិទ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​ គ្រាន់តែកសិដ្ឋានមួយនៅក្នុងតំបន់​ Miyagi នៅភាគឦសាន្តប្រទេស ត្រូវការកម្លាំងច្រើនក្នុងការសម្លាប់បក្សីប្រមាណ​២២០ ០០០ក្បាល ចំណែកកសិដ្ឋាននៅភាគអាគ្នេយ៍នៃទីក្រុងតូព្យូប្រមាណ​ ៦៨ ០០០ ត្រូវសម្លាប់ដែរ៕ ដោយ៖ លោក ពៅ

Read more
-->