យ៉ាន លីនដា និង យ៉ែម សំអូន ​ប៉ះគ្នាក្នុងរោងការតែមួយ

បន្ទាប់ពីផ្ទុះរឿងរ៉ាវ ដែល យ៉ែម សំអូន ប្រើអំពើហិង្សាទៅលើអតីតភរិយាដែលជាតារាចម្រៀងរូបស្រស់ យ៉ាន លីនដា បានធ្វើឱ្យតារាស្រីរូបនេះដាក់ពាក្យបណ្ដឹងលែងលះបន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំ ហើយ យ៉ាន លីនដា ក៏បានត្រឡប់ទៅរស់នៅប្រទេសអូស្ដ្រាលីវិញភ្លាមជាមួយកូនស្រី។

2017-01-10_13-03-25

តែយ៉ាងណាក័៏ដោយ កាលពីអំឡុងពេលចុងឆ្នាំ២០១៦ នេះ អ្នកនាង យ៉ាន លីនដា ក៏បាននាំកូនស្រីមកស្រុកខ្មែរម្តងទៀត និងនាំយករឿងរ៉ាវជាច្រើនដែលលាក់ទុកក្នុងចិត្តបង្ហាញឲ្យទស្សនិកជនបានដឹងពី ទំនាក់ទំនងនិងជីវិតគ្រួសាររបស់នាងឈានដល់កាបែកបាក់បែបនេះ។

chinese-call-002

គួរបញ្ចាក់ថា កាលពីពេលថ្មីៗនេះអ្នកទាំងពីបានចូលរួមពិធីមង្គលការមួយ ដែលមានវត្តមានតារាៗជាច្រើន តែអ្វីដែលគួឲ្យកត់សម្គាល់នោះគេ ឃើញអ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន ហាក់បីដូចជាមិនមើលមុខគ្នាសោះទោះបីជាធ្លាប់មានអានុស្សវរីន៍ជាមួយគ្នាច្រើនក៏ដោយ។

img-20170110-wa0055

យ៉ាងណាមិញ ទោះជាតារាចម្រៀង និងជាពិធីការិនីធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជន យ៉ាន លីនដា មិនចង់ឱ្យមានការជួបមុខគ្នាជាមួយអតីតស្វាមីក៏ពិតមែន ប៉ុន្ដែនៅក្នុងពិធីមង្គលការកូនប្រុសម្ចាស់ហាងកាត់សម្លៀកបំពាក់ដ៏ល្បីឈ្មោះ ប៉ារ៉ាឌី គេឃើញ យ៉ាន លីនដា បាននាំកូនស្រីទៅចូលរួមពិធីមង្គលនេះជាមួយគ្នា ខណៈពេលដែល យ៉ែម សំអូន ក៏បានទៅចូលរួមគ្នាពិធីនេះផងដែរ។

15940378_447129885411117_8094677600979194666_n

ប្រភព ៖ chnchannel

Loading...
-->