នៅ សូនីតា បញ្ចេញសារដាស់តឿនដល់អ្នកជក់បារីតាមផ្លូវ

តារាចម្រៀងស្រស់ស្អាតសោភា កញ្ញា នៅ សូនីតា បានបង្ហោះសារមួយនៅក្នុងគណនីផ្ទាល់ខ្លួនពោរពេញទៅដោយអត្ថន័យអប់រំ ដែលដាស់តឿនទៅដល់ពូៗ បងៗ អ្នកបើកឡានទាំងអស់មានទង្វើមិនគប្បីជក់បារីតាមផ្លូវសាធារណៈ ដែលអាចនឹងបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរដូចគ្នា។

551

កញ្ញា នៅ សូនីតា បានបង្ហោះរូបថតមួយសន្លឹកចង់បង្ហាញលោកពូម្នាក់បានជក់បារីក្នុងឡានហើយបានគោះកំទេចបារីមកខាងក្រៅ ដែលអាចបង្កមានគ្រោះថ្នាក់គ្រប់ពេលបាន។ ពីព្រោះនៅជុំវិញសុទ្ធតែមានឡាន ម៉ូតូ ហើយណាមួយទៀតផ្លូវកំពុងស្ទះ ដូច្នេះហានិភ័យអាចកើតមានគ្រប់វេលា។

15936681_1807759799496705_9121716420856224587_o

តារាចម្រៀងសម្លេងស្រទន់ កញ្ញា នៅ សូនីតា បានភ្ជាប់សារមកថា៖ “សុំទោសពូដែលថតពូដោយគ្មានអនុញាតិព្រោះខ្ញុំមិនអាចមើលនូវទង្វើពូធ្វើបែបនេះបានទេបើម្តងមិនថាអីទេ ប៉ុន្តែ ពូធ្វើច្រើនដងពេក ពូដឹងអត់ថាទង្វើរបស់ពូគឺវាអាចនាំអោយមានហនិភ័យដល់មនុស្សដែលនៅជុំវិញពូ ព្រោះសុទ្ធតែឡាន និងម៉ូតូដែលប្រើប្រាស់ដោយសាំង ព្រោះតែកំទេចនៃភ្លើងកន្ទុយបារីពូ អាចមានបញ្ហាអ្វីមួយកើតឡើងដោយចៃដន្យ?យើងមិនអាចមើលឃើញទេ តើពូមានវិប្បដិសារីអត់?បើពេលហ្នុងផ្លូវកំពុងស្ទះខ្លាំងបើអាចបានពូគួរតែមានប្រដាប់គោះបារីក្នុងឡានមួយទៅសុំទោសបើខ្ញុំនិយាយទៅប៉ះពាល់អារម្មណ៍អ្នកទាំងអស់គ្នា”។

ជាមួយគ្នានេះដែរ មហាជនដែលនិយមលេងបណ្តាញសង្គម ក៏បាននិយាយគាំទ្រ និងដាស់តឿនទៅដល់អ្នកបើកបរទាំងអស់អោយមានសុជីវធម៌ និងត្រូវមានសុវត្ថិភាព ដើម្បីខ្លួនឯង និងអ្នកដ៏ទៃ។

ប្រភព ៖ mohahangtv

 

Loading...
-->