ខេម ធ្វើឲ្យប៉ែន សារ៉ាវ ខ្មាសគេពេញស្រុកព្រៃនប់

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន គឺលោក ខេម បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីមង្គលការប្អូនប្រុសតារាសម្តែង ប៉ែន សារ៉ាវ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលតារាចម្រៀងខេម បានឡើងថ្លែងលើឆាកនិងបាញ់ពាក្យសម្តីធ្ងន់ៗទៅកាន់ប៉ែន សារ៉ាវ ថាគ្មានសមត្ថភាពរកគូស្នេហ៍រៀបការទុកឲ្យប្អូនប្រុសរៀបការមុន។

untitled-1

តារាចម្រៀង ខេម បានបង្ហាញវត្តមានក្នុងពិធីមង្គលការខាងលើគ្រាដែលលោកត្រូវបានលោក ប៉ែន សារ៉ាវ ដែលជាមិត្តស្លាប់រស់អញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការប្អូនប្រុសលោកឈ្មោះ ប៉ែន សារ៉ាត់។ ដើម្បីផ្តល់កិត្តិយសដល់ម្ចាស់កម្មវិធី និងជាការលើកមុខមាត់ក្រុមគ្រួសារភាគីខាងប្រុស ខេម បានឡើងបង្ហើរសំនៀងផ្ញើជូនភ្ញៀវចូលរួម។ ឆ្លៀតឱកាសឡើងច្រៀង ខេម បានចំអន់ទៅកាន់ប៉ែន សារ៉ាវថា ខេមលើកជាសំណួរថា ”ប៉ែន សារ៉ាវជាមនុស្សគ្មានលទ្ធភាពរកមិត្តស្រីនឹងគេទេ ឬជាមនុស្សមិនកើត ទើបបណ្តាលឲ្យប្អូនរៀបការមុនបាន?” ដែលសំណួរនេះបានធ្វើឲ្យប៉ែន សារ៉ាវ អៀននិងខ្មាសដល់ភ្ញៀវចូលរួមជាខ្លាំងរហូតភ្ញៀវខ្លះគិតថាលោកគឺជាភេទទី៣។

kem-saray-14

ប៉ែន សារ៉ាវប្រាប់ថា លោកនិងតារាចម្រៀងខេម ស្រាលាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើត ព្រោះតែពួកលោកបានចាប់ផ្តើមជីវិតសិល្បៈចាប់តាំងពីឆ្នាំ២០០៧ជាមួយគ្នា។ លោកថា ខេមនិងលោកគោរពស្រលាញ់ក្រុមគ្រួសារគ្នាទៅវិញទៅមកហើយការនិយាយចំអន់លេងសើចដាក់គ្នាគឺជារឿងធម្មតាចំពោះគ្នា។ លោកថា លោកនិងក្រុមគ្រួសារពិតជាមានកិត្តិយសដែលតារាចម្រៀងលំដាប់ជួរមុខបង្ហាញវត្តមានក្នុងនាមជាភ្ញៀវក្នុងកម្មវិធីមង្គលការប្អូនលោក។ តួឯកក្នុងរឿង”អ្នកប្រដាល់ឡឺកឺ”រូបនេះលើកឡើងថា ការចំអន់នៅលើឆាករបស់ខេម ពិតជាធ្វើឲ្យលោកខ្មាសអៀនខ្លាំង។ លោកបញ្ជាក់ថា ប្អូនប្រុសលោកវ័យ២៦ឆ្នាំហើយបានរៀបការមុន ប៉ុន្តែលោកនៅមិនទាន់ស្វែងរកគូគាប់ទ្រនាប់ចិត្តឃើញនៅឡើយ។ លោកលើកឡើងដែរថា មិនមែនលោកស្រលាញ់ប្រុសដូចគ្នាទេ គឺមកពីមិនមាននារីដែលត្រូវចិត្ត ព្រោះកន្លងមកលោកធ្លាប់ធ្វើការស្វែងយល់ជាមួយនឹងនារីមួយចំនួន ប៉ុន្តែហាក់មិនចុះសម្រុងគ្នាទើបបែកគ្នាទៅ ហើយពេលនេះលោកនៅទំនេរនៅឡើយ។

kem-saray-9

ទោះបីជារងការបាញ់ដោយពាក្យសម្តីរហូតស្ពឹកមុខយ៉ាងណាក្តីក៏លោកនៅតែថ្លែងអំណរគុណចំពោះតារាចម្រៀងខេមដែលបានផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលការប្អូនប្រុសលោក និងបង្ហាញពីការស្រលាញ់រាប់អានគ្នាចាប់តាំងពីគ្រាលំបាករហូតដល់បច្ចុប្បន្ន៕

kem-saray-1 kem-saray-2

kem-saray-3

kem-saray-4

kem-saray-6

kem-saray-7

kem-saray-8

kem-saray-10 kem-saray-11 kem-saray-12

kem-saray-13

ប្រភព ៖ nkdnews

Loading...
-->