BoA ត្រៀម​ខ្លួន​ចេញ​អាល់​ប៊ុម​ចម្រៀង​ថ្មី!

Loading...

តារាចម្រៀងកូរ៉េស្រីជើងចាស់វ័យក្មេង BoA បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មកបំពេរអារម្មណ៍ប្រិយមិត្តវិញតាមរយៈបទចម្រៀងថ្មីរបស់នាងដែលនឹងត្រៀមចេញនាពេលឆាប់ៗនេះ។

image1-6

ឆ្លើយតបនឹងព័ត៌មានចេញអាល់ប៊ុមចម្រៀងថ្មីរបស់ស្រីស្រស់ BoA នៅចុងខែកុម្ភៈ ឬក៏ដើមខែមីនានេះ ប្រភពខាងផលិតកម្ម SM បានបង្ហើបឱ្យដឹងថា “យើងកំពុងតែរៀបចំសម្រាប់អាល់ប៊ុមថ្មី ប៉ុន្តែកាលបរិចេ្ឆទចេញមិនទាន់បានកំណត់ច្បាស់នៅឡើយទេ។ យ៉ាងណាមិញ ប្រហែលមិនមែនខែកុម្ភៈទេ”។

boa-800x423

បើយោងតាមរយៈព័ត៌មានមួយចំនួនបានឱ្យដឹងទៀតថានាងបានបញ្ចប់ការថតវីដេអូបទចម្រៀងថ្មីរបស់នាងហើយ។ គូសបញ្ជាក់ដែរថា អាល់ប៊ុមចម្រៀងចុងក្រោយគេដែលនាងបានចេញមានចំណងជើងថា “Kiss My Lips” ត្រូវបានចេញផ្សាយតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ពោលគឺកន្លងទៅប្រហែលជិត ២ឆ្នាំហើយ។ មិនយូរទៀតទេ ប្រិយមិត្តនឹងបានស្តាប់បទចម្រៀងថ្មីរបស់ BoA ហើយ។ តើប្រិយមិត្តរីករាយដែរឬទេ?

ប្រភព ៖ mohameas

-->