Kai ក្រុម​ EXO នឹង​សម្តែង​ជា​តួ​ឯក​លើក​ដំបូង​ក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍ KBS

Loading...

យោងតាមសេចក្តីរាយការណ៍ផ្តាច់មុខមួយឱ្យដឹងថា Kai សមាជិកក្រុម EXO ប្រហែលជានឹងសម្តែងជាតួអង្គដ៏សំខាន់ក្នុងភាពយន្តភាគនាពេលខាងមុខរបស់ស្ថានីយទូរទស្សន៍ KBS ដែលមានចំណងជើងថា ‘Andante’ ។ ភាពយន្តនេះនិពន្ធដោយអ្នកសរសេរបារ៉ូលនៃរឿង ‘Sharp’ និងត្រូវដឹកនាំការថតដោយផលិតករនៃរឿង ‘Ad Genius Lee Tae Baek’។ ឈ្មោះតួឯកស្រីដែលនឹងសម្តែងជាមួយគាត់ត្រូវបានគេបញ្ជាក់ថាគឺតារាសម្តែងស្រី Jeong Da Bin ។

251558-boa

សេចក្តីរាយការណ៍នេះឱ្យដឹងបន្ថែមថា Kai កំពុងគ្រោងពង្រីកអាជីពការសម្តែងរបស់គាត់ដោយសម្តែងជាតួអង្គដ៏សំខាន់ជាលើកដំបូង។ កន្លងទៅ តារាចម្រៀងដ៏ល្បីរូបនេះបានបង្ហាញទេពកោសល្យសម្តែងរបស់គាត់តាមរយៈភាពយន្តភាគតាមអនឡាញមានចំណងជើងថា ‘Choco Bank’ និង ‘First Kiss for the Seventh Time’ ព្រមទាំងភាពយន្តផ្សេងៗជាច្រើនទៀត។ ចង់ឃើញ Kai សម្តែងជាតួឯកក្នុងរឿងនេះទេប្រិយមិត្ត?

15338281_588418324702247_2557727632644898816_n-650x975

ប្រភព ៖ mohameas , allkpop

-->