Phap Kiss ប្រកាសចែករំលែកសម្លៀកបំពាក់ដល់អ្នកខ្វះខាតតាមតំបន់នានា (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោម៖

កាលពីពេលថ្មីៗនេះតារាសម្តែង ផាប់ ឃីស បានធ្វើការអំពាវនាវស្វែងរកអ្នកដែលមានបញ្ហាខ្វះ ខាតផ្នែកជីវភាព ជាពិសេសអ្នកដែលមានការខ្វះខាតសម្លៀកបំពាក់ ដើម្បីធ្វើការបរិច្ចាគសម្លៀក បំពាក់ផ្ទាល់ខ្លួនរបស់លោកមួយចំនួន ។

251558-boa

ជាមួយនឹងការអំពាវនាវខាងលើនេះតារាសម្តែងប្រុសរូបនេះក៏បានទម្លាយដំណឹងនៃការផ្អាក សិល្បៈរបស់ខ្លួនមួយរយៈ ដោយក្នុងនោះលោកមិនបានបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់ នោះទេ ប៉ុន្តែបើតាមការចុះផ្សាយព័ត៌មានក្នុងស្រុកកន្លងមកបានឱ្យដឹងថា លោកចង់ចាកចេញ ទៅប្រទេសថៃ ដើម្បីបំពេញក្តីស្រមៃក្នុងអាជីពថតរូនរបស់ខ្លួន ដោយកន្លងមកលោកក៏ធ្លាប់ បានបង្ហើបថាចង់មានស្ទូឌីយូផ្ទាល់ខ្លួនមួយក្នុងការថត និង កាត់តរូបភាពលក្ខណៈជា Pre- Wedding ពីព្រោះក្រៅ ពីអាជីពជាតារាសម្តែងលោកក៏មានជំនាញជាអ្នកថតរូបម្នាក់ផងដែរ ។

201008091707441002_1

boa

boa-800x423

ប្រភព ៖ chnchannel

Loading...
-->