បទ “អូនទៅហើយ” របស់ ពេជ្រ សោភា មានអ្នកចូលទស្សនាជាង១លានដង – See more at: http://mohahangtv.com/kh/entertainment/2157#sthash.T2QBOLJF.dpuf

ទស្សនាវីដេអូចម្រៀងខាងក្រោម៖

បទចម្រៀងមួយបទ “អូនទៅហើយ” របស់ តារាចម្រៀងកំពុងតែមានប្រជាប្រិយភាពខ្លាំង ស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជន ជាពិសេសទៅទៀតនោះ មានអ្នកចូលទស្សនាវីដេអូចម្រៀងរហូតទៅដល់ជាង១លានដង នៅក្នុងយូធូប។

251558-boa

តារាចម្រៀងលេចធ្លោខ្លាំង អ្នកនាង ពេជ្រ សោភា ដែលបានចេញបទថ្មីមួយកន្លងទៅ ដែលជាស្នាដៃនិពន្ធថ្មី មានចំណងជើងថា “អូនទៅហើយ” បានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ពីនារីម្នាក់ទៅចំពោះបុរសជាទីស្រឡាញ់ តែបុរសនោះមិនបានផ្តល់សេចក្តីស្រឡាញ់ពិតមកនារីនោះវិញទេ ដែលបានធ្វើអោយនារីម្នាក់នោះ ឈឺចាប់ខ្លោចផ្សា ហើយក៏សម្រេចចិត្តដើរចេញដោយខ្លួនឯង។

Loading...

បទចម្រៀងនេះគ្រាន់តែបង្ហោះចូលទៅក្នុង ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងយូធូប មានរយៈពេល៦សប្តាហ៍ មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ជាង១លានដង បង្កអោយបទចម្រៀងមួយនេះទទួលបានប្រជាប្រិយភាពខ្លាំ។

201008091707441002_1

រីឯនៅក្នុង Page Facebook ជាផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស វិញ ក៏បានបញ្ជាក់សារយ៉ាងច្បាស់ថា៖ “សូមអបអរសាទរ!!! នៅពេលនេះ Full MV “បទ៖ អូនទៅហើយ” ដែលបានបង្ហោះនៅលើទំព័រ Youtube ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស youtube.com/HangMeasVideo មានអ្នកចូលទស្សនាច្រើនជាង 1លានដង ក្នុងរយៈពេល ៦សប្ដាហ៍កន្លងមកនេះ។ សូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏មុតមាំ និងការពេញចិត្តទស្សនាបទនេះ ក៏ដូចជាបទចម្រៀងផ្សេងៗទៀតរបស់ផលិតកម្មរស្មីហង្សមាស”៕

ប្រភព ៖ mohahangtv

Loading...
-->