ចង់​បាន​ចិញ្ជៀន​សម​នឹង​ដៃ គួរ​អាន​វិធី​​ជ្រើស​​រើស​ចិញ្ជៀន​​ខាង​ក្រោម​នេះ

ចង់​បាន​ចិញ្ជៀន​សម​នឹង​ដៃ គួរ​អាន​វិធី​​ជ្រើស​​រើស​ចិញ្ជៀន​​ខាង​ក្រោម​នេះ

ចិញ្ជៀន​គឺ​ជា​គ្រឿងអលង្កា​មួយ​ក្នុង​ចំណោម​គ្រឿង​អលង្កា​ជាច្រើន​ដូច​ជា ខ្សែរ​ក ខ្សែរ​ដៃ ក្រវិល កងដៃ…. សម្រាប់​លម្អ​រាង​កាយ​។ ប៉ុន្ដែ​ចិញ្ជៀន​គឺ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ជា​ប្រភេទ​គ្រឿង​អលង្កា​លម្អ​ខ្លួន​ពេញ​និយម​ជាង​គេ​បំផុត គ្រប់​ស្រទាប់​វណ្ណៈ និង​វ័យផង​ដែរ​។ ប៉ុន្ដែ​អ្វី​ដែល​ពិសេស​នោះគឺ​ថា ការ​ជ្រើស​រើស​ចិញ្ជៀន​មក​ពាក់​ឲ្យ​សម​នឹង​ដៃ​ តើ​យើង​គួរ​ជ្រើស​របៀប​ណា​? ខាង​ក្រោម​​នេះ​គឺ​ជា​វិធី​ជ្រើស​រើស​ចិញ្ជៀន​ឲ្យ​សម​នឹង​ដៃ​

ស្រ្ដី​ដៃ​​ធាត់​ ម្រាម​ថ្លោស ៖ សម​នឹង​ចិញ្ជៀន​ដែល​មាន​ស្លាប​ រី​ឯ​គ្រឿង​លម្អ គួរ​មាន​រាង​ទ្រវែង​ដូច​ជា រាង​ពង​ក្រពើ រាង​បួន​ជ្រុង​ទ្រវែង រូប​តំណក់​ទឹក រាង​ធំ​បន្ដិច ទើប​មិន​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ម្រាម​ដៃ​អ្នក​កាន់​តែ​ខ្លី​។ គួរ​កុំ​ពាក់​ចិញ្ជៀន​វង់​ធំ ព្រោះ​វា​កាន់​តែ​ធ្វើ​អោយ​ដៃ​របស់​អ្នក​មើល​ទៅ​ធំ​លើស​ដើម​។

Loading...

ស្រ្ដី​ដៃ​ខ្លី ម្រាម​ខ្លី ៖ គួរ​ជ្រើស​ចិញ្ជៀន​ដែល​មាន​ទំហំ​តូច គ្រឿង​លម្អ​តូច​ៗ ព្រោះ​មិន​ធ្វើ​ឲ្យ​ចង្អៀត​ម្រាម​ដៃ​ខ្លីៗ​របស់​អ្នក​។ ហាម​ពាក់​ចិញ្ជៀន​ដែល​មាន​ទម្រង់​បួន​ជ្រុងជា​ដាច់​ខាត​ ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​ម្រាម​ដៃ​អ្នក​មើល​ទៅ​កាន់​តែ​ខ្លី​។

ស្រ្ដី​ដៃ​ស្រលូន ម្រាម​ដៃ​រៀវ​ ៖ ​ដៃអ្នក​មាន​ដៃ​រៀវ​ស្រលូន​ ចាត់​ទុក​ថា សំណាង​ខ្លាំង​ណាស់​ព្រោះ អាច​ពាក់​ចិញ្ជៀន​បាន​គ្រប់​បែប​។ ប៉ុន្ដែ​មិន​ត្រូវ​ពាក់​ចិញ្ជៀន​ធំពេក​ទេ ព្រោះ​ធ្វើ​ឲ្យ​សម្រាម​ដៃ​អ្នក​មើល​ទៅ​រឹង​កំព្រឹស។

ស្រ្ដី​ដៃ​វែង ម្រាម​វែង​ ៖ ​ស្រ្ដី​ម្រាម​ដៃ​វែង​ ដែល​មាន​គល់​ម្រាម​តូច ថ្នាំង​ម្រាម​ធំ​ គួរ​ជ្រើស​ចិញ្ជៀន​រាង​ទូលាយ​ និង​វែង​ពេញ​រហូត​ដល់​ថ្នាំង​ម្រាម​ ព្រោះ​នឹង​ជួយ​ឲ្យ​ម្រាម​ដៃ​អ្នក​​មើល​ទៅ​ស្រស់​ស្អាត​៕ពាក់ចិញ្ចៀនអាចដឹងពី និស្ស័យរបស់មនុស្ស

ប្រភព៖ Knowledge

Loading...
-->