វិធីស្ងោរមាន់ងាយៗ មិនរបកស្បែក និងមានរសជាតិឆ្ងាញ់ ប្រុសៗក៏អាចធ្វើបានដែរ

ស្ងោរមាន់មិនមែនជារឿង ដែលពិបាកទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺ ស្ងោរមាន់បែបណាទើប មិនរបកស្បែក ហើយមានរសជាតិឆ្ងាញ់។ ចង់ស្ងោរមាន់មិនអោយរបកស្បែក អ្នកត្រូវធ្វើដូចខាងក្រោមនេះ៖

– ជាដំបូងអ្នកត្រូវលាងសំអាតមាន់អោយបានស្អាតល្អជាមុនសិន។ បន្ទាប់មកដាក់អំបិល មួយស្លាបព្រាបាយ ចូលទៅក្នុងពោះមាន់ ទុកមួយឡែកសិន។
– រៀបចំឆ្នាំងមួយដែលមានទំហំធំល្មម អាចដាក់មាន់ស្ងោរបាន។ ដាក់ដាំទឹកអោយពុះ សឹមយកមាន់ដាក់ស្ងោរ បន្ទាប់មកបន្ថយភ្លើង (ទឹកដែលដាក់ស្ងោរ ត្រូវតែលិចមាន់)។ រួចបន្ថែមទឹកអោយពុះគ្រុកៗ និង ឧស្សាហ៍ដួសយកពពុះចេញ កុំអោយកម្អែលពពុះជាប់មាន់ ដាក់ស្ងោរប្រមាណជា ៣០-៤០ នាទី រហូតទាល់តែមានឆ្អិនសព្វល្អ៕

Loading...

របៀបធ្វើ ​ចៀនចួន​ ឲ្យមានរសជាតិឆ្ងាញ់

ប្រភព៖ bektleay

Loading...
-->