“តើពាក្យ​ថា «ដើរ​ឲ្យ​មានបី ស្រដី​ឲ្យ​មាន​បួន» មាន​អត្ថន័យ​ដូចម្តេច?”

ការរស់នៅក្នុងសង្គមមនុស្សត្រូវយល់ ដឹងអំពីមជ្ឈដ្ឋានជុំវិញ និងចេះប្រើពាក្យសំដីឲ្យត្រូវតាមកាលៈទេសៈ។ មនុស្សស្គាល់កាលៈទេសៈតែង ជាទីរាប់អាននៃអ្នកនៅជុំវិញខ្លួន។ ការធ្វើដំណើរទៅណាមកណា ឬធ្វើការនៅកន្លែងណាមួយ គេត្រូវស្វែងយល់អំពីមនុស្សបីពួក គឺថ្នាក់លើ ថ្នាក់កណ្តាល និងថ្នាក់ក្រោម និងចេះប្រើពាក្យសំដីត្រូវតាមថ្នាក់នីមួយៗ និងត្រូវតាមពេលវេលា។

ដើរឲ្យមានបី សំដៅលើការចេះសម្របតាមមជ្ឈដ្ឋានទាំងបី ពោលគឺចំពោះមនុស្សថ្នាក់លើ (ចៅហ្វាយនាយ ឬអ្នកមានធនធានច្រើន) យើងត្រូវគោរពប្រណិប័តន៍តិឲ្យលោកទុកចិត្ត ដើម្បីងាយស្រួលយើងគោរពពឹងពាក់ទៅថ្ងៃក្រោយ ចំពោះមនុស្សថ្នាក់កណ្តាល (ឋានៈស្មើនឹងយើង) យើងត្រូវរាប់អានឲ្យបានច្រើន ព្រោះពេលមានអាសន្នអ្នកនោះឯងជាអ្នកមកជួយយើង និងចំពោះមនុស្សថ្នាក់ក្រោម (អ្នកក្រោមបង្គាប់ ឬសក្តិទាបជាងយើង) យើងត្រូវចេះរាប់អាននិងផ្តល់រង្វាន់ដើម្បីងាយស្រួលប្រើនៅពេលក្រោយ។

Loading...

១25
ស្រដីឲ្យមានបួន សំដៅលើការចេះនិយាយឲ្យ ត្រូវកាលៈទេសៈ (១)ចេះនិយាយសរសើរគេ (២)ចេះនិយាយជំទាស់ (៣)ចេះនិយាយឲ្យគេយល់ និង(៤)ចេះនិយាយសម្របតាមគេ។ ប្រភពពីស្វាគមន៍កម្ពុជា។

ប្រភព ៖ express

Loading...
-->