៤ វិធី​ដើម្បី​នាំ​ចិត្ត​មេត្តាធម៌​ពី​បរិស្ថាន​ជុំវិញ​ខ្លួន ចូល​មក​ក្នុង​ជីវិត​របស់​អ្នក

១) ផ្ដល់​ស្នាម​ញញឹម​ទៅ​កាន់​អ្នក​ដទៃ និង ខ្លួន​ឯង

សូម​អ្នក​ញញឹម​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ការ​ញញឹម​នោះ​មិន​មែន​សម្រាប់​បុគ្គល​តែ​ម្នាក់​ ប៉ុន្តែ​វា​ថែម​ទាំង​ញញឹម​សម្រាប់​ខ្លួន​ឯង​ផង​ដែរ។ ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ហើយ​ញញឹម ដោយ​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ក្នុង​រឿង​អ្វី​មួយ​ដែល​ជំរុញ​ឲ្យ​អ្នក​អាច​ញញឹម​បាន។ ជា​ឧទាហរណ៍​នៅ​ពេល​ដែល​អ្នក​ញញឹម​ទៅ​កាន់​ក្មេងៗ នោះ​ពួក​គេ​ច្បាស់​ជា​ញញឹម​ត្រលប់​មក​កាន់​អ្នក​វិញ។ ការ​បង្កើត​ស្នាម​ញញឹម​សម្រាប់​ខ្លួន​អ្នក និង ទៅ​ឲ្យ​អ្នក​ដទៃ នឹង​អាច​នាំ​ឲ្យ​អ្នក​ទទួល​បាន​ក្តី​ស្រលាញ់​និង​រាប់​អាន​ជា​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន​អ្នក។

២) បង្កើត​ចិត្ត​សប្បុរស

ចិត្ត​សប្បុរស អាច​ជា​កត្កា​មួយ​ដែល​លំបាក​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​ហ៊ាន​លះបង់​របស់​ផ្ទាល់​ខ្លួន​ឲ្យ​ទៅ​កាន់​បុគ្គល​ដទៃ​ដែល​កំពុង​ខ្វះខាត។ មនុស្ស​ម្នាក់ៗ​តែង​មាន​របស់​ផ្ទាល់​ខ្លួន ហើយ​របស់​ខ្លះ ក៏​ត្រូវ​បាន​ចោល​លែង​ប្រើប្រាស់ ព្រោះ​វា​អាច​ជា​របស់​ដែល​លែង​មាន​តម្លៃ​សម្រាប់​អ្នក ប៉ុន្តែ​វា​អាច​ជា​របស់​ដែល​មាន​តម្លៃ​សម្រាប់​បុគ្គល​ខ្លះ ដូច្នេះ​អ្នក​គួរ​មាន​ចិត្ត​សប្បុរស​បរិច្ចាគ​វា ដូច​យ៉ាង សំលៀក​បំពាក់​ចាស់ៗ សៀវភៅ និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ច្រើន​ទៀត​ដែល​អ្នក​លែង​ប្រើ។

៣) ពេញ​ចិត្ត​ក្នុង​ការ​ទទួល​ជំនួញ​ពី​អ្នក​ដទៃ

Loading...

នៅ​ពេល​នរណា​ម្នាក់​ផ្ដល់​ការ​ជួយ​ដល់​អ្នក អ្នក​គួរ​តែ​ទទួល​យក​វា ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ដទៃ​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​អ្នក ហើយ​ផ្ដល់​យោបល់​ឲ្យ​អ្នក នោះ​អ្នក​គួរ​ទទួល​យក​ ក្នុង​ការ​ស្តាប់​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ​ការ​ចេះ​ទទួល​យក​យោបល់​ពី​អ្នក​ដទៃ អ្នក​អាច​រៀន​សូត្រ​នូវ​ចំណេះ​ដឹង​ផ្សេង​មួយ​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង ហើយ​អ្នក​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ ក្នុង​ការ​ស្ដាប់​ដំបូន្មាន ពាក្យ​រិះគន់ ពី​សំណាក់​អ្នក​ដទៃ។

៤) ស្ដាប់​ឲ្យ​បាន​ច្រើន​ជាង​និយាយ

អ្នក​គួរ​តែ​បង្កើត​ទម្លាប់​ស្ដាប់​ឲ្យ​បាន​ច្រើន​ជាង​ការ​និយាយ នៅ​ពេល​នរណា​ម្នាក់​កំពុង​និយាយ​ចែក​រំលែក​ពី​រឿង​អ្វី​មួយ សូម​កុំ​គ្រាន់​អង្គុយ​ស្ដាប់​ ដើម្បី​ឲ្យ​ដល់​វេន​របស់​អ្នក​ក្នុង​ការ​និយាយ នោះ​មាន​ន័យ​ថា​អ្នក​មិន​កំពុង​យក​ចិត្ត​ទុកដាក់​ស្ដាប់​ឡើយ។ នៅ​ពេល​អ្នក​កំពុង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នរណា​ម្នាក់​រៀបរាប់​ពី​អ្វី​មួយ នោះ​មាន​ន័យ​ថា​អ្នក​ក៏​កំពុង​បំពេញ​ចំណុច​ខ្វះខាត​ក្នុង​ជីវិត​របស់​អ្នក​ដែរ។វិធី​ដោះស្រាយ​ ភាព​តាន​តឹង ​និង​ទុក្ខ​ព្រួយ ​បែប​ធម្មជាតិ​

ប្រភព៖ thebnews

Loading...
-->