ហេតុផល ៤ យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​​​ឈ្លក់​វង្វេង​លើ​​នារី​សក់​ខ្លី

បុរសៗជាច្រើនចាប់អារម្មណ៍លើមនុស្សស្រីដែលមានសក់ខ្លី។ តើនារីៗសក់ខ្លីមានអ្វីពិសេសទៅបានជាប្រុសៗចូលចិត្តខ្លាំងម្ល៉េះ?

១.ស្អាតប្លែកពីគេ

បុរសជាច្រើនបានឲ្យដឹងស្រដៀងគ្នាថា នារីពេលកាត់សក់ខ្លីប្រៀបដូចជាមនុស្សថ្មីម្នាក់ មានភាពទាក់ទាញ ចេះលែងខ្លួនស្រស់ស្អាត និងមានទម្រង់មុខកាន់តែស៊ិចស៊ីជាងមុន។

asian-short-haircuts

២.មានភាពជឿជាក់

ភាគច្រើននារីកាត់សក់ខ្លី បញ្ជាក់ថានាងជាមនុស្សម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯងខ្លាំង មិនសូវខ្មាសអៀនច្រើន និងហ៊ានបង្ហាញពីអ្វីដែលខ្លួនមាន។

asian-girl-short-hair

 

៣.មានភាពទាក់ទាញខ្លាំង

អ្នកដែលនិយមម៉ូដសក់ខ្លី ច្រើនតែជាមនុស្សស្រីចូលចិត្តភាពទាន់សម័យ លេងខ្លួនឡូយឆាយ ដូចនេះហើយពួកគេអាចទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗបានយ៉ាងងាយស្រួល។

Loading...

asian-short-side-swept-straight-hair-e1432281411714

 

៤.មិនចេះសូញសាញច្រើន

ស្រីៗស្រលាញ់សក់វែងណាស់ ដូចនេះទើបអ្នកខ្លះសូញសាញមិនដាច់ចិត្តកាត់ខ្លី។ តែអ្នកដែលកាត់ខ្លីច្រើនតែមានគំនិតសុទិដ្ឋិនិយមមួយថា សក់គង់តែដុះវិញពេលក្រោយ។ ចំណែកការសម្រេចចិត្តចំពោះរឿងអ្វីផ្សេងក៏មិនសូវជាសាំញ៉ាំដែរ។

Korean Cute Girls Short Hairstyles Images Amazing Secret Glamorous Korean Hairstyles For Girls Hairzstyle - Best Hairstyles
ប្រភព ៖ kanha
Loading...
-->