ស្រី​ៗ​​ណាខ្លះ​ចង់​បាន​ត្រគាក​ធំ​ស្អាត សាក​វិធី​ងាយ​ៗ​រយៈពេល​មួយ​សប្ដាហ៍​នេះ

ស្ត្រីគ្រប់រូបប្រាកដជាចង់បានត្រគាកសាយ ស្អាត ដូចតារាអញ្ចឹង រហូតធ្វើឲ្យអ្នកខ្លះស្លៀកខោប៉ូវ ដើម្បីឲ្យមើលទៅធំ។ ប្រសិនបើមិនចង់ស្លៀកពាក់បំភាន់ភ្នែកគេទៀតទេសាក ៩ វិធីនេះ៖

១.ខ្លាញ់ត្រី

ខ្លាញ់ត្រីមានឥទ្ធិពលអស្ចារ្យណាស់ទៅលើសាច់ដុំ និង សុខភាពឆ្អឹង។ វាសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា (omega fatty acids) ផងដែរ ក្នុងការជួយបង្កើនទំហំត្រគាករបស់អ្នក។ ដូចនេះគួរញ៉ាំត្រីដែលសម្បូរជាតិខ្លាញ់ឲ្យបានច្រើន។

 

២.ផ្លែប័រ៖ការទទួលទានផ្លែប័រ ច្រើនអាចជួយបង្កើនទំហំត្រគាកឲ្យធំជាងមុន មិនត្រឹមតែប៉ុណ្ណោះ វាមានផលល្អចំពោះសុខភាពទៀតផង។

៣.នៅឲ្យឆ្ងាយពីអាហារបំពង៖ដើម្បីឲ្យសុបិនចង់បានទំហំផ្នែកខាងក្រោមធំក្នុងរយៈពេលមួយសប្ដាហ៍នោះ គឺត្រូវជៀសវាងឲ្យឆ្ងាយពីអាហារបំពង។

៤.លំហាត់ប្រាណផ្នែកត្រគាក៖ប្រសិនបើបានធ្វើលំហាត់ប្រាណត្រគាកឲ្យត្រឹមត្រូវក្នុងរយៈពេលមួយសប្ដាហ៍អ្នកប្រាកដជាសង្កេតឃើញទំហំត្រគាកអ្នកធំជាងមុន។ (មើលរូបភាព)

Loading...

 

៥.យូហ្កា (Yoga)៖ក្បាច់យូហ្កាខ្លះវានឹងជួយរំញោចសាច់ដុំត្រង់បរិវេណនោះ ហើយវាក៏បានជួយបង្កើនអានុភាពសាច់ដុំឲ្យរីកសាយបានដែរ។

៦.ពាក់ស្បែកជើងកែង៖ការពាក់ស្បែកជើងកែងខ្ពស់ៗក៏អាចជួយត្រគាកឲ្យធំជាងមុនបានដែរ។ ដូចនេះសូមព្យាយាមពាក់ស្បែកជើងប្រភេទនេះក្នុងរយៈពេលមួយសប្ដាហ៍ វានឹងធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត។

៧.លំហាត់ប្រាណចំទើតជើង៖ចំណុចល្អបំផុតដើម្បីបានត្រគាកស្អាតដូចពួកតារាៗ គឺអនុវត្តតាមការហាត់ប្រាណដ៏សាមញ្ញមួយនេះដោយធ្វើវារៀងរាល់ព្រឹកដោយឈរចំទើតជើង។  (មើលរូបភាព)

៨.ដើរឲ្យបានត្រឹមត្រូវ៖កាយវិការល្អបំផុតដោយគ្រាន់តែដើរឲ្យបានត្រឹមត្រូវ ក៏ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីធ្វើឲ្យត្រគាកធំបានដែរ។

 

៩.បន្ថយទំហំចង្កេះ៖វិធីដ៏ល្អបំផុតមួយទៀតនោះបន្ថយទំហំចង្កេះជាមុនសិន។ វិធីនេះគឺបង្ហាញឲ្យឃើញជាស្វ័យប្រវត្តិតែម្ដងថាអ្នកមានចង្កេះតូចត្រគាកធំ៕

ប្រភព ៖ kanha

Loading...
-->