​ចំណុច​សំខាន់ៗ​​បញ្ជាក់​ថា​ ​​​ភាព​ស្ងៀមស្ងាត់​អាច​ដោះស្រាយ​បញ្ហា​បាន ​​ជាង​ការ​ដំឡើង​សំឡេង

8-05-01-2017-14-19-58

តើអ្នកតែងតែស្ងាត់ ក្នុងពេលមានជម្លោះតឹងសរសៃកដាក់គ្នាដែរឬទេ? បើអ្នកតែងតែស្ងាត់អ្នកជាមនុស្សមិនចូលចិត្តនិយាយច្រើនពេលមានបញ្ហាហើយ។ មនុស្សបែបនេះគឺជាមនុស្សឆ្លាត ហើយចេះប្រើប្រាស់ភាពស្ងប់ស្ងាត់លុបបំបាត់បញ្ហា។

១) ពេលអ្នកកំពុងឈ្លោះគ្នា អ្នកត្រូវចេះសួរគេថាតើហេតុអ្វីឈ្លោះគ្នា បន្ទាប់មកស្ងាត់ រួចបើកចិត្តឲ្យទូលាយដើម្បីស្ដាប់គ្នាទៅវិញទៅមក។

Loading...

២) ពេលអ្នកឈ្លោះគ្នា វាល្អណាស់បើសិនជាអ្នកចេះស្ងាត់មួយពេលនោះ ព្រោះថាគេនឹងមានពាក្យសូមទោសទៅកាន់អ្នក បើសិនអ្នកបើកពេលឲ្យគេ។

៣) នៅស្ងៀមដើម្បីឲ្យអ្នកមើលទៅកាន់តែល្អ ហើយពេលកុហកអ្នកដទៃ ពួកគេក៏ជឿអ្នកដែរ ព្រោះថាមនុស្សដែលនៅស្ងៀម ជាមនុស្សទៀងត្រង់ មិនខ្លាចអ្នកដទៃ ហើយមិនចេះកុហក។

៤) អ្នកនៅស្ងៀម ដើម្បីប្រើពេលវេលាគិតឲ្យបានជាក់ច្បាស់ ហើយរាល់អ្វីដែលអ្នកគិតនឹងមិនងាយខុសឡើយ៕

ប្រភព ៖ bizkhmer

Loading...
-->