បាក់តេរី​នៅ​ក្នុង​ផ្ទះបាយ​ អាច​នាំ​ឲ្យ​អ្នក​មានជំងឺ

Loading...

2017-01-10_13-03-25

យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់ មានជំងឺដោយសារម្ហូបអាហារ។ ជាមួយគ្នានេះដែរ អ្នកមិនអាចការពារខ្លួនអ្នក កុំឲ្យមានជំងឺបាន ១០០% នោះឡើយ ក៏ប៉ុន្តែការទទួលយក ការប្រុងប្រយ័ត្នយ៉ាងពិតប្រាកដ អាចជួយកាត់បន្ថយ គ្រោះថ្នាក់របស់អ្នកបាន។

ហើយការការពារទាំងនោះ គឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំងការលាងដៃ មុនពេលកាន់ចំណីអាហារជាដើម។ចំណែកឯអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី ភ្នាក់ងារចំលងមេរោគមួយទៀត ដែលមាននៅក្នុងផ្ទះបាយរបស់អ្នក ដែលអ្នកមិនធ្លាប់បានគិតដល់ពីមុនមក។

១- អេប៉ុងសំអាតនៅក្នុងផ្ទះបាយ៖ នៅពេលដែលអ្នកប្រើប្រាស់អេប៉ុង ហើយមិនបានធ្វើការសំអាត ឲ្យបានត្រឹមត្រូវ វាអាចបង្កមេរោគឡើងជាច្រើន ហើយជ្រាបចូលទៅក្នុងសាច់របស់អេប៉ុង។ បន្ទាប់មក នៅពេលដែលអ្នកត្រូវការប្រើវាម្តងទៀត ដោយអ្នកគ្រាន់តែកាន់វាឡើង មេរោគនៅក្នុងអេប៉ុងនោះ អាចជ្រាបចូលទៅក្នុងខ្លួនប្រាណរបស់អ្នក ដោយអាចធ្វើឲ្យអ្នក មានជំងឺផ្សេងៗ។ ដូច្នេះ ដើម្បីជៀសវាងពីការចំលងមេរោគ អ្នកត្រូវធ្វើការសម្ងួតអេប៉ុងជាប្រចាំ និងត្រូវផ្លាស់ប្តូរវា ក្នុងរយៈពេល ២សប្តាហ៏ម្តង។

២- ទូទឹកកករបស់អ្នក៖ សីតុណ្ហភាពត្រជាក់ អាចធ្វើឲ្យបាក់តេរីបង្កឡើង បានយ៉ាងយឺតបំផុត ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់ ដើម្បីជឿជាក់ថា សីតុណ្ហភាពទូរទឹកកករបស់អ្នក មិនស្ថិតនៅក្រោមសីតុណ្ហភាពក្រោម 40°F។

៣- បាក់តេរីដែលចេញពីសាច់ឆៅ និងត្រី អាចធ្វើការរីករាលដាល មេរោគដល់អាហារ ដែលធ្វើរួចហើយ និងផលិតផលស្រស់ ដូចជាបន្លែផ្លែឈើជាដើម។។ដើម្បីកាត់បន្ថយការចំលងមេរោគ អ្នកត្រូវចែកទូដាក់ម្ហូបផ្សេងគ្នា រវាងអាហារឆៅ និងអាហារឆ្អិន៕

ប្រភព ៖ khmertalking

-->