ទោះ​ប្រឹង​ធ្វើ​ការ​សឹង​ដាច់ខ្យល់​ក៏​អត់​ប្រយោជន៍​! ​បើ​ជួប​សញ្ញាទាំង​នេះ ​មាន​ន័យ​ថា ​ថ្នាក់លើ​​​មិន​ចូលចិត្ត​អ្នក​បន្តិច​ឡើយ

Loading...

251558-boa

ជីវិតគឺពិបាក។ តែ ប្រសិនជាអ្នកធ្វើការជាមួយមេដែលចាត់ទុកអ្នកដូចជាអ្នកបម្រើ នោះជីវិតរបស់អ្នកនឹងកាន់តែលំបាក។ ខាងក្រោមនេះជាសញ្ញាដែលមេរបស់អ្នកមិនផ្តល់តម្លៃលើការងាររបស់អ្នកទាល់តែសោះ៖

១) មិនសូវនិយាយជាមួយអ្នក៖ តើមេរបស់អ្នកនិយាយជាមួយអ្នកតិចជាងពីរពាក្យក្នុងមួយថ្ងៃឬ? ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយក៏គាត់ត្រូវសួរអ្នកតិចតួចដែរ ប្រសិនជាពេញចិត្តនឹងអ្នក។

២) មិនដែលឮពាក្យថាអរគុណ៖ ការផ្តល់តម្លៃការងារអាចមានទម្រង់ច្រើនណាស់។ ប៉ុន្តែ វិធីដ៏ងាយបំផុតគឺនិយាយពាក្យអរគុណ។ ប្រសិនជាអ្នកធ្វើការច្រើនហើយមិនដែរលឺពាក្យនេះសោះ នេះជាសញ្ញាមួយយ៉ាងច្បាស់ដែលអ្នកមិនត្រូវបានផ្តល់តម្លៃ។

៣) មិនរវល់នឹងអ្នក៖ ទោះបីជាមិនមែនមនុស្សរាល់គ្នាត្រូវមានរង្វាន់សម្រាប់មកធ្វើការ យ៉ាងហោចណាស់មេរបស់អ្នកត្រូវបង្ហាញពីភាពរីករាយដែលមានអ្នកនៅក្នុងក្រុម។ ប្រសិនជាមេអ្នកមិនរវល់នឹងអ្នក នេះក៏ជាសញ្ញាមួយយ៉ាងច្បាស់ដែរ។

៤) ការងារអន់៖ ប្រសិនជាអ្នកតែងតែទទួលបានការងារដែលអ្នកមិនសូវបានរៀនច្រើន ហើយបុគ្គលិកដទៃទៀតទទួលបានការងារល្អ នោះបញ្ជាក់ថាមេរបស់អ្នកគិតថាម៉ោងរបស់អ្នកមិនមានតម្លៃ។ អ្នកគួរតែប្តូរការងារថ្មី។

ប្រភព ៖ bizkhmer

-->