​បើ​ឃើញ​សញ្ញា​ទាំង​នេះ​ ​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ​ថា​គេ​ឈប់​ស្រឡាញ់​អ្នក​ទៀត​ហើយ

Loading...

251558-boa

ការបែកគ្នាគឺសុទ្ធតែលំបាកខ្លាំងណាស់ ទោះបីជាវាអាចមានន័យថាមនុស្សពីរនាក់ចែកផ្លូវគ្នាដោយសារតែរកសុភមង្គលរៀងខ្លួនក៏ដោយ។ ខាងក្រោមនេះជាសញ្ញា ដែលបញ្ជាក់ថា ដៃគូរបស់អ្នកមិនសូវស្រឡាញ់អ្នកដូចពីមុន៖

១) ចំណង់ចំណូលចិត្តផ្ទុយពីអ្នក៖ សញ្ញាមួយដ៏ច្បាស់ដែលដៃគូរបស់អ្នកត្រៀមខ្លួនចាកចេញពីជីវិតរបស់អ្នកគឺគេគ្មានចំណង់ចំណូលចិត្តនៅក្នុងជីវិតរបស់អ្នកទៀតទេ។ ប្រសិនជាប្រទះឃើញគេនៅជាមួយមនុស្សដទៃទៀត វាកាន់តែច្បាស់។

២) អ្នកត្រូវបានគេស្តីឲ្យ៖ ប្រសិនជាដៃគូរបស់អ្នកចាប់ផ្តើមស្តីបន្ទោសនូវអ្វីដែលអ្នកបានធ្វើ នោះមានន័យថាគេប្រហែលជាចាប់ផ្តើមអន់ចិត្តឬឈប់ពេញចិត្តនឹងអ្នក។

៣) តែងតែមានលេស៖ តើដៃគូរបស់អ្នករវល់រហូតដល់គ្មានពេលសូម្បីតែនាំអ្នកចេញក្រៅ? វាអាចជាសញ្ញាថាគេមិនចង់ចំណាយពេលនៅជាមួយអ្នកទៀតទេ។ អាក្រក់ជាងនេះទៅទៀត គេប្រហែលជារកឃើញអ្នកផ្សេង។

៤) គម្រោងអនាគតគ្មានអ្នក៖ មានពេលខ្លះ វាពិតជាមិនអាចទទួលយកបាននៅ ពេលដែលគេដឹងថាគម្រោងអនាគតរបស់ដៃគូគ្មានរួមបញ្ចូលរូបគាត់ជាមួយ។ ប្រសិនជាអ្នករកឃើញដៃគូរបស់អ្នកអញ្ចឹង អ្នកគួរតែត្រៀមខ្លួនដើរទៅមុខ៕

ប្រភព ៖ bizkhmer

-->