ស្រី​ៗ​កុំ​ច្រឡំ​ណា៎!​ ស្នេហា​មាន​ដល់​ ៧​ ប្រភេទ​ឯណោះ

មនុស្ស​មិន​តិច​ទេ​ដែល​​គិត​ថា​ស្នេហា​គឺ​ជា​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មនុស្ស​ពីរ​នាក់​ ហើយ​បង្កើត​គ្រួសារ​​ មាន​កូន​ចៅ​ជា​ដើម​។​វា​មិន​ខុស​អី​ទេ​ តែ​នេះ​គ្រាន់​តែ​ជា​ស្នេហា​មួយ​ប្រភេទ​​ប៉ុណ្ណោះ។​ ​តាម​ពិត​ទៅ​មាន​ស្នេហា​​​ដល់​ទៅ​៧​ប្រភេទ​ដែល​យើង​អាច​ឆ្លង​កាត់​ក្នុង​ជីវិត​នេះ។

១. ស្នេហា​តែ​ម្ខាង៖ ជា​ប្រភេទ​មួយ​ដែល​ឈឺ​ចាប់​បំផុត​។​ អ្នក​ដែល​យើង​ខំ​ស្រឡាញ់​បែរ​ជា​​មិន​ស្រឡាញ់​យើង​វិញ។ តែ​ស្នេហ៍​ប្រភេទ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​រឹង​មាំ​ជាង​មុន​ដែរ។​ ទោះ​បី​បុរស​ម្នាក់​នោះ​មិន​ចាប់​អារម្មណ៍​យើង ក៏​យើង​ខ្លួន​ឯង​ត្រូវ​រៀន​គ្រប់​គ្រង​ខ្លួន​ឯង​ ចេះ​កាត់​ចិត្ត​ ជម្នះ​ការ​ឈឺ​ចាប់​ ហើយ​បន្ត​ដំណើរ​ទៅ​ទៀត​ ព្រោះ​យើង​នឹង​រក​ឃើញ​ស្នេហា​ពិត​ថ្ងៃ​ណា​មួយ​មិន​ខាន។

២. ស្នេហា​ដោយ​សារ​សម្រស់៖ យើង​អាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​សង្ហារ​ណា​ម្នាក់​ដោយ​សារ​ឧស្សាហ៍​ជួប​គ្នា​។ អ្វី​ដែល​គួរ​ឲ្យ​ក្នាញ់​នោះ​គឺ​មុខ​ស្រស់​ស្អាត កម្ពស់​ក៏​បាន​​ សាច់ដុំ​ក៏​ធំ​។ នេះ​ជា​ការ​ស្រឡាញ់​​ដោយ​ផ្អែក​លើ​រូបរាង។ តាម​ពិត​ទៅ​​ យើង​ប្រហែល​មិន​ស្គាល់​​ឈ្មោះ​គេ​ផង​ក៏​មិន​ដឹង!

៣. ​ ស្នេហា​ចេញ​ពី​មិត្ត​ភាព៖ ​អាច​​ចេញ​ពី​​មិត្តភ័ក្ដិ​ ឬ​មិត្ត​រួម​ការងារ។ នារី​ៗ​យើង​​ច្រើន​ជួប​ស្នេហា​ប្រភេទ​នេះ​ព្រោះ​យើង​តែង​មាន​មិត្តភ័ក្ដិ​ ឬ មិត្ត​នៅ​កន្លែង​ធ្វើ​ការ​ច្រើន​។​ អារម្មណ៍​បែប​នេះ​អាច​កើត​ឡើង​ពេល​​យើង​ជួប​បុរស​ណា​ដែល​ចេះ​បារម្ភ​ និង​យក​អាសា​យើង។​

Loading...

៤. ស្នេហ៍​វ័យ​ក្មេង៖ ធ្លាប់​មាន​បទពិសោធន៍​ទេ​? ចេះ​​ស្រឡាញ់​គេ​តាំង​ពី​អាយុ​ ១០​ឆ្នាំ​ ​មិន​ទាន់​ស្គាល់​ខុស​ត្រូវ​អី​សោះ។ តែ​មាន​ករណី​មួយ​ចំនួន​ដែល​​អារម្មណ៍​ស្រឡាញ់​ប្រភេទ​នេះ​​អាច​បន្ត​ដល់​ធំ​ ហើយ​វិវត្ត​ដល់​រៀប​ការ​សាង​គ្រួសារ​ជាមួយ​គ្នា​ទៀត​ផង។​

៥. ស្នេហ៍​បែប​ស្រមើស្រមៃ៖ មាន​លួច​ស្រឡាញ់​ Lee Minho, Rain, ឬ​ក៏​តារា​​ប្រុស​ស្អាតៗ​ណា​ផ្សេង​ទេ? ​ដឹង​ហើយ​ថា​មិន​អាច​ទៅ​រួច​ តែ​ក៏​ចេះ​តែ​បណ្ដោយ​អារម្មណ៍​ទៅ​ព្រោះ​ពួក​គេ​​គួរ​ឲ្យ​ស្រឡាញ់​ពេក ​ទាំង​ពូកែ​ ទាំង​ស្អាត​។ ​​​​​​​​​​​​

៦. ស្រឡាញ់​ខ្លួន​ឯង៖ នេះ​ក៏​ជា​ប្រភេទ​ស្នេហា​មួយ​ដែរ​ ហើយ​វា​សំខាន់​ទៀត​ផង​។​ មុន​នឹង​យើង​ដាក់​ចិត្ត​ស្រឡាញ់​នរណា​ម្នាក់​ យើង​គួរ​ស្រឡាញ់​ខ្លួន​ឯង​មុន​គេ​បំផុត។​

៧.​ស្នេហា​ស្មោះ​ត្រង់៖ ជា​ប្រភេទ​ពេញ​និយម​បំផុត​ក្នុង​រឿង​មនោសញ្ចេតនា​។ មនុស្ស​ពីរ​នាក់​​​​​ស្រឡាញ់​គ្នា​ទាំង​ចិត្ត​ ទាំង​កាយ​ និង​​អ្វី​ៗ​ទាំង​អស់​។ នេះ​ជា​ស្នេហា​ពិត​ ​បរិសុទ្ធ​ និង​មាន​សុភមង្គល​បំផុត​ក្នុង​ជីវិត។​

ទាំង​នេះ​ហើយ​ជា​ប្រភេទ​ស្នេហា​ផ្សេង​ៗ​ដែល​ស្រី​ៗ​យើង​​ច្រើន​ជួប​ប្រទះ​។​ យ៉ាង​ណា​ដែល​ប្រិយមិត្ត​? ​ធ្លាប់​ជួប​ស្នេហា​ប៉ុន្មាន​ប្រភេទ​ហើយ?

 

ប្រភព៖ Womanitely

Loading...
-->