ស្រី​ៗ​គួរ​ដឹង​ពី​វិធី​សុំទោស​សង្សារ​ទាំង ៦ របៀប​នេះ​កុំ​ឲ្យ​គេ​ខឹង​យូរ

នៅ​ក្នុង​ជីវិត​គូស្នេហ៍​ដែល​ជា​សង្សារ​នឹង​គ្នា មនុស្ស​ស្រី​តែង​មាន​អាទិភាព​ច្រើន​ជាង​បុរស ព្រោះ​ពេល​ខឹង​គេ​តាម​លួង​ឡើង​យូរ​ទម្រាំ​បាត់។ តែ​ពេល​គេ​ខឹង​វិញ​យើង​អាច​លួង​គេ​ដោយ​វិធី​ងាយ​ៗ​ទាំង ៦ នេះ​យ៉ាង​មាន​ប្រសិទ្ធភាព៖

១.សរសេរ​សំបុត្រ​សុំទោស

បើ​ទោះ​នេះ​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ក៏​ដោយ តែ​វិធី​សុំទោស​ដោយ​សរសេរ​លើ​ក្រដាស​វា​បញ្ជាក់​បាន​ថា​យើង​ពិតជា​មាន​ចិត្ត​ស្មោះ ខំប្រឹង​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ដៃ។

២.បង្កើត​សារ​តាម​ទូរសព្ទ តែ​មាន​រូបភាព

បើ​ចង់​សុំទោស​គេ​ដោយ​ការ​ផ្ញើ​សារ​តាម​ទូរសព្ទ ត្រូវ​បង្កើត​ជា​រូបភាព​បែប​រស់រវើក​មួយ ឲ្យ​ដូច​ទឹកមុខ​យើង​ដែល​កំពុង​សោកសៅ។ បែបនេះ​សង្សារ​ពិតជា​ចិត្ត​ទន់ ព្រម​ទទួល​ការ​សុំទោស​ពី​យើង​ភ្លាម។

៣.ហៅ​គាត់​ទៅ​ក្រៅ​ដើម្បី​និយាយ​ពាក្យ​សុំទោស​ផ្ទាល់​មាត់

Loading...

យើង​គួរតែ​អញ្ជើញ​គាត់​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច ឬ​ទៅ​មើល​កុន​ដើម្បី​មាន​ឱកាស​និយាយ​ពាក្យ​សោកស្ដាយ​នេះ​ចេញ​នៅ​ចំពោះ​មុខ​សង្សារ។ គ្មាន​មនុស្ស​ប្រុស​ណា​ចិត្ត​រឹង​មិន​ទទួល​ពាក្យ​នេះ​ពី​មិត្ត​ស្រី​ឡើយ។

៤.បិត​ស្ទីកឃ័រ

បើ​មិត្ត​ប្រុស​មិន​ចង់​ជួប​មុខ ហើយ​បិទ​ទាំង​ទូរសព្ទ​មិន​អាច​ទាក់ទង​គាត់​បាន យើង​គួរ​តែ​សរសេរ «ពាក្យ​សុំទោស» លើ​ស្ទីកឃ័រ ហើយ​យក​ទៅ​បិត​នៅ​លើ​យានយន្ត ឬ​បិទ​នៅ​កុំព្យូទ័រ។ បែបនេះ​គាត់​នឹង​ឃើញ​ពី​ទឹកចិត្ត​ដែល​យើង​ចង់​ឲ្យ​គាត់​ដឹង។

៥.យក​ស្ករគ្រាប់​ជា​ជំនួយ

យើង​អាច​និយាយ​ពាក្យ​សុំទោស​ដោយ​មាត់​ទទេ និង​ជូន​ស្ករគ្រាប់​ដល់​សង្សារ ក៏​ជា​វិធី​ធ្វើឲ្យ​គេ​ចិត្ត​ទន់​បាន​ដែរ។

៦.បាយ​ប្រអប់

វិធី​សុំទោស​ម្យ៉ាង​ទៀត យើង​អាច​ចម្អិន​បាយ​មួយ​ប្រអប់ និង​តុបតែង​ម្ហូប​ជា​អក្សរ «sorry» ហើយ​យក​ទៅ​ជូន​គាត់​នៅ​កន្លែង​ធ្វើការ៕

ប្រភព ៖ kanha

Loading...
-->