ប្រកា​រទាំង​៣១​របស់ «​ស្ត្រី​គ្រប់លក្ខណ៍​»

 

ស្រី្ត​គ្រប់លក្ខណ៍ គឺ​ស្ត្រី​ទាំងឡាយណា ដែល​ប្រកបដោយ​លក្ខណ​ល្អ​បរិបូរ ដោយ​ឥត​ខ្លះ​ចន្លោះ​។ ស្រី្ត​គ្រប់លក្ខណ៍ សំដៅ​តែ​ទៅលើ​ចរិយា​សម្បត្តិ​តែប៉ុណ្ណោះ ដោយ​មិន​សំដៅយក​រូបសម្បត្តិ​ឡើយ​។​

Loading...

ចាស់​បូរាណ បាន​កំណត់ថា ប្រសិនបើ​ស្ត្រី​ណា​មាន​លក្ខណ៍​៣១​ប្រការ ស្ត្រី​នោះ​មាន​ឈ្មោះថា «​ស្រី្ត​គ្រប់លក្ខណ៍​»​។ ប្រការ​៣១ របស់​ស្ត្រី​គ្រប់លក្ខណ៍ គឺ​៖
១. មិន​និយាយដើម​គេ​
២. ចេះ​គួរសម​ចំពោះ​មាតាបិតា​និង​ស្វាមី​
៣. ដឹងគុណ​មាតាបិតា​និង​ញាតិសន្តាន ទាំងពីរ​ខាង​
៤. មិនចេះ​ដេក​ថ្ងៃ​
៥. មាន​ភាពឈ្លាសវៃ ដោយ​មិន​ភ្លេចមុខភ្លេចក្រោយ​
៦. ចេះ​ថែទាំ​របស់ទ្រព្យ​
៧. មិន​ផិតក្បត់​ស្វាមី​
៨. មិនចេះ​ប្រចណ្ឌ​ស្វាមី​
៩. គ្មាន​កល​មាយា​
១០. មិន​រំសាយសក់​ឲ្យ​គេ​ឃើញ​
១១. មានចិត្ត​អត់ធ្មត់​
១២. មាន​ជើង​ស្រាល មិន​ដើរ​តន្ត្រំ​ក្តុងក្តាំង​
១៣. មិន​ឈរ​ឬ​អង្គុយ​ស​ម្ញែ​ញ​កាយ​ឲ្យ​គេ​ឃើញ​
១៤. មិន​ដើរ​ញ៉ិកញ៉ក់​និង​កាច់ឫក​កាច់រាង​
១៥. ចេះ​សង្រួម​ភ្នែក មិន​ក្រឡេក​រឡេមរឡាម​
១៦. មានដំណើរ​ល្អ មិន​គ្រលែង​កាយ​
១៧. មិន​បង់បោយ​ញាក់ស្មា ឬ​គ្រលែង​ដើមដៃ​
១៨. មាន​សំឡេង​តិចៗ​និង​ច្បាស់លាស់ ដោយ​មិន​និយាយ​ឡូឡា​
១៩. មិនចេះ​ឡេះឡោះ​លេងសើច​
២០. មិន​និយាយ​ផ្តោះផ្តង​ជាមួយ​បុរស​
២១. ធ្វើការ​ណា ធ្វើ​ទាល់តែ​ហើយ​ការ​នោះ ដោយ​មិន​ទម្រន់​
២២. ទៅ​ទីណា​ឆាប់​ត្រឡប់មកវិញ
២៣. ចេះ​ទុកដាក់​អីវ៉ាន់​ក្នុងផ្ទះ​
២៤. ចេះ​រៀបចំ​ផ្ទះសម្បែង​
២៥. ចេះ​តុបតែង​គ្រឿង​បរិភោគ (​របស់​ហូប​) និង​ឧបភោគ (​របស់​ប្រើប្រាស់​)
២៦. ខ្លាចចិត្ត​ស្វាមី​និង​មាតាបិតា ហើយ​គោរព​តាម​ឱវាទ​
២៧. បរិភោគ​ចំណីអាហារ ក្រោយ​ស្វាមី​និង​មាតាបិតា​
២៨. ឈប់​បរិភោគ មុន​ស្វាមី​និង​មាតាបិតា​
២៩. ដេកលក់​ក្រោយ​ស្វាមី​
៣០. ភ្ញាក់​មុន​ស្វាមី​
៣១. មាន​មេត្តាករុណា​និង​ចេះ​ធ្វើ​បុណ្យទាន​៕

ប្រភព ៖ thmeythmey

Loading...
-->