ប្រុសៗធុញ​អត់ ពេលស្រីៗ​​និយាយ​ច្រើន?

មនុស្ស​ស្រី​មិន​មែន​ទាំងអស់​ សុទ្ធ​តែ​ចូល​ចិត្ត​និយាយ​​ច្រើនឥត​ប្រយោជន៍​នោះ​ទេ​។ អ្នក​ខ្លះ​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ មិន​សូវ​មាត់​ករ តែ​ក៏ មាន​ខ្លះ​ទៀត​និយាយ​ច្រើន​ លេង​ច្រើន​ឥត​ឈប់​ដែរ។

យើង​ជា​មនុស្ស​ស្រី​មិន​អាច​មើល​ដឹង​ពី​ចំណុច​អវិជ្ជ​មានខ្លួន​ឯង​​ទាំង​នោះ​ទេ​ មាន​តែ​អ្នក​ដ៏​ទៃ​ និង​ប្រុស​ៗ​ដែល​ជា​ដៃ​គូយើង​ប៉ុណ្ណោះ​ទើប​មើល​ដឹង​ពី​ចំណុច​ខ្វះ​ខាត​អស់​នេះ​។ ចុះ​មិត្ត​ស្រីៗ​យើង​ដែល​ទទួល​បាន​ការរិះគន់​ទាក់​ទង​ហ្នឹង​រឿងហ្នឹង​អត់? សំណួរនេះ​ ត្រូវ​បាន​បក​ស្រាយ​ដោយ​បុរស៥​នាក់​ផ្សេង​គ្នា!

ទី៖ អាច​ថា​ធុញក៏​ថាបាន ព្រោះខ្ញុំមាន​មិត្តស្រីមិនសូវពូកែនិយាយច្រើនទេ ស្រីៗ​និយាយច្រើនពេក គួរឲ្យធុញទៅវិញ។

រតនា៖ មនុស្ស​ស្រី​យើង ធ្វើ​អី​ក៏មិនសូវ​ត្រូវ​ដែរ បើ​គិត​ដល់​រឿង​នេះ​ ប៉ា​ជា​មនុស្ស​ប្រុស​ទី១ ដែល​ស្ដី​ឲ្យ​ប្អូនស្រីៗខ្ញុំ «ខ្លួន​ជា​ស្រី​ទេ កុំ​និយាយ​ច្រើន ឥត​បាន​ការ​នាំ​តែ​គេ​មិន​ឲ្យ​តម្លៃ»។

Loading...

កក្ក​ដា​៖ មាន​រឿង​អី​ត្រូវ​ធុញ ការ​និយាយ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ បើ​សង្សារ​វិញខ្ញុំស្រលាញ់​អ្នក​ប៉ិន​និយាយ ចេះ​កំប្លុក​កំប្លែង ពេល​យើង​ពិបាក​ចិត្ត​ចេះ​លួង​លោម (សើច)។

ដារា៖ មិន​ដឹង ត្រូវ​ឆ្លើយ​​យ៉ាង​ម៉េច ល្អ​ទេ​ចំពោះ​សំណួរមួយ​នេះ​ទេ​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​មិន​សូវ​មាត់​ក​ផង អ្នក​ផ្ទះ​រវល់​តែ​បង្អាប់​ថា អត់​សូវ​និយាយ​ស្ដី​បែប​ហ្នឹង ប្រយ័ត្ន​ពេល​មាន​កូន​មុខ​ក្រញ៉ូវ​ទៅ។ បើ​បាន​សង្សារ​អ្នក​អត់​សូវ​ចេះ​និយាយ​ទៀត​ចប់​តែ​ម្តង។

ប្រុសពៅ៖ ហហាហហា…(សើច) ស្ងាត់​ងាប់​ហើយ​មានសង្សារ​អត់​សូវ​ចេះ​និយាយ​នោះ ខ្ញុំ​ពូកែ​និយាយ ចឹង​រក​ដៃគូ​​ចេះ​និយាយ​ដូចគ្នា​បាន​ត្រូវ​គ្នា។

យ៉ាង​ណា​មិញ មតិ​ខាង​លើ​មិន​មែន​សុទ្ធ​តែ​បញ្ជាក់​ថា ស្រី​ៗ​និយាយ​ច្រើន​គួរ​ឲ្យ​ធុញ​មែន​ទាំង​អស់​នោះ​ទេ។​ ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

ប្រភព ៖ kanha

Loading...
-->