អត្ថប្រយោជន៍ផ្លែក្រូចថ្លុង

ក្រូចថ្លុង ជាប្រភេទផ្លែក្រូច ដែលមានរសជាតិ ផ្អែមឆ្ងាញ់ មានជាតិផ្អែម ច្រើនជាង ជាតិជូ និង ក្រពេញក្រូចសម្បូរទៅដោយទឹកដម។ ក្រូចថ្លុង មានរសជាតិ ផ្អែម ដែលជាអាហារដ៏ស្រស់ស្រាយ នាព្រឹកព្រលឹម ក្រូចថ្លុង ក៏អាចធ្វើជាអាហារសម្រន់បានផងដែរ។

ក្រូចថ្លុង មានកាឡូរីទាប និងខ្លាញ់ទាប Pomelos មានជាតិខ្លាញ់ ០ ភាគរយ និង ៧២ កាឡូរីក្នុងមួយក្រាម។ ក្រូចថ្លុង មានអង់ស៊ីមមួយការដុតជាតិខ្លាញ់ដែលល្អចំពោះលោកអ្នក ដែលខ្លាចធាត់។ អ្នកគួរទទួលទាន ក្រូចថ្លុង មុនពេញញ៉ាំ ចំនីអាហារប្រចាំថ្ងៃ។ វាល្អសម្រាប់ ការរំលាយអាហារ, ជួយបញ្ចុះទម្ងន់, និងនៅ មានផលប្រយោជន៍ ច្រើនជាងនេះទៅទៀត ដោយសារ វាមាន៩ ភាគរយនៃ អាស៊ីតស៊ីទ្រិក, ១៤ ភាគរយ ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ពពួកវីតាមីន C, A, B1។
មិនតែប៉ុណ្ណោះ ក្រូចថ្លុង មានជាតិសរសៃ Fiber ៨ ភាគរយ។ ម៉្យាងវិញទៀតក្រូចថ្លុង ផ្តល់អាហារូបត្ថម្ភ ចំពោះមនុស្សពេញវ័យ និង កុមារដែលមានអាយុ ៤ ឆ្នាំឡើង។ ការទទួលទាន ជាតិសរសៃកាឡូរីទាបបែបនេះនឹងធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយ ជាតិសរសៃនេះ នឹងរក្សា ពោះវៀនឲ្យមានសុខភាពល្អ និង ការពារកើត ជំងឺមហារីកពោះវៀនធំ។

វីតាមីន C, ដែលមាននៅក្នុងក្រូចថ្លុង ជួយពង្រឹងប្រព័ន្ធស៊ាំញ៉ាម់របស់អ្នកឲ្យរឹងមាំ។ យ៉ាងណាម៉ិញវាអាចការពារអ្នកបានពីការ ឆ្លងមេរោគសួតឬជំងឺរលាកសួត។ វីតាមីនសេ ជួយធ្វើឲ្យមានហានិភ័យ ទាបជាង ៤២ ភាគរយ នៃ ជំងឺដាច់សរសៃឈាមខួរក្បាល។
អ្នកគួរតែកត់សម្គាល់ដែរថា ក្រូចថ្លុង មានសារធាតុការពារ antioxidants ដែលត្រូវបានគេឃើញថា ជួយកាត់បន្ថយភាពចាស់ និងការពារហើយប្រឆាំងនឹងជំងឺមួយចំនួន -ដូចជាជំងឺបេះដូងនិងមហារីក។ ការផឹកទឹកក្រូចថ្លុង ៥៣០ មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឲ្យអង់ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិ គីមី ដែលបង្កអោយមានជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឲ្យកត់សម្គាល់។ ក្រៅពីនេះ សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ ១, ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក។ ក្រូចថ្លុងមានពណ៌ផ្កាឈូក, ក្រហម ផ្ទុកបរិមាណ lycopene ខ្ពស់, ជួយប្រឆាំង អុកស៊ីតកម្ម រួមចំណែកធ្វើឲ្យថយចុះគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត។

Loading...

ដោយឡែក សំបកក្រូចថ្លុងវិញ មានប្រយោជន៍ ការពារជំងឺក្អក រលាកទងសួត និង ជំងឺជាច្រើនទៀត។
ទឹកក្រូចថ្លុង អាចជួយអ្នកជំងឺឲ្យមានសុខភាពល្អឡើងវិញបន្ទាប់ពីជំងឺគ្រុនក្តៅ, បន្ថយ អារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ ហើយក៏ជា ឱសថល្អចំពោះជំងឺគ្រុនផ្តាសាយផងដែរ។

ក្រូចថ្លុងមានប្រយោជន៍ បំផុត នៅពេលដែលអ្នកមានបញ្ហាហើមពោះ, ពិបាករំលាយអាហារ ហើយវាជួយឲ្យកម្តៅក្នុងខ្លួនថយចុះ និងរំញោចសកម្មភាពរបស់ក្រពះ, ជួយរំលាយរំអិលនៅក្នុងបំពង់រំលាយអាហារ។ ទទួលទានទឹកក្រូចថ្លុងស្រស់ មួយកែវនៅពេលព្រឹក គឺល្អបំផុតសំរាប់ការគ្រប់គ្រងអាការទល់លាមក។
ទឹកក្រូចថ្លុងសម្បូរប៉ូតាស្យូម និងវីតាមីន C។ លោកអ្នកដែលបត់ជើងតូចតិច ដោយសារមានបញ្ហាថ្លើម, ក្រលៀន, បេះដូង ដូច្នេះអ្នកគួរទទួលទានទឹកក្រូចថ្លុងអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ។ បរិភោគក្រូចថ្លុងរាល់ថ្ងៃ ក៏ ជាវិធីមួយជួយកាត់បន្ថយជំងឺរលាកសន្លាក់បានដែរ។ ក្រូចថ្លុង ជា ផ្លែឈើ ដែលត្រូវបានគេរកឃើញថា ជាផ្លែឈើ ការពារមួយនូវការខូចខាតកោសិកា និងធ្វើឲ្យក្មេងជាងវ័យ។

Loading...
-->