បំបាត់ក្លិនក្លៀកដោយ​ខ្លួនឯង តាមវិធីសាមញ្ញ

បើយោងតាម គ្លីនិកMayo បានអោយដឹងថា បែកញើសនេះ អាចជាកត្តាចម្បងនៃធ្វើអោយ មានក្លិនក្លៀក។

ក្លិនក្លៀកជាការអាម៉ាស់មួយ និងប៉ះពាល់ ដល់តម្លៃលើខ្លួនឯង។ យ៉ាងណាមិញ របបអាហារ ភាពតានតឹង អារម្មណ៍ និងការផ្លាស់ប្តូរអ័រម៉ូន ទាំងអស់នេះសុទ្ធតែរួមចំណែក អោយមានក្លិនក្លៀកមិនល្អ។ ខាងក្រោមនេះ យើងមានវិធី បំបាត់ក្លិនក្លៀក ដែលជាវិធីងាយស្រួល គ្រាន់តែអនុវត្តតាមបែបធម្មជាតិដូចខាងក្រោម៖
១)លាងសមា្អតក្លៀក ជាប្រចាំថ្ងៃ៖ អ្នកអាចប្រើ សាប៊ូប្រឆាំងនឹងបាក់តេរី និងទឹកក្តៅ។ បន្ទាប់មកដុសលើក្លៀករបស់អ្នក ដើម្បីកាត់បន្ថយការកើនឡើង នៃសារធាតុបាក់តេរី។ នៅពេលស្ងួតក្លៀក អ្នកអាចជូតជាមួយនឹងកន្សែងស្អាតបាន។

បំបាត់ក្លិនក្លៀក

២) ជៀសវាងការបរិភោគ អាហារដែលមានជាតិហឺរ និងមានក្លិនខ្លាំងពេក៖ មានដូចជាខ្ទឹម និងសម្លរការី  វាអាចបង្កអោយ មានក្លិនក្លៀកបាន បើយើងបរិភោគមិនកំណត់ ចំពោះសារធាតុទាំងអស់នេះ។

ខ្ទឹមស

Loading...

៣)ផ្ទុកជាតិស័ង្កសី ៣០មីលីក្រាមរៀងរាល់ថ្ងៃ៖ នេះបើយោងតាមសៀវភៅសុខភាពទំព័រ ៩១១ បានអោយដឹងថាជាតិស័ង្កសី អាចជួយកាត់បន្ថយក្លិនខ្លួនបានយ៉ាងខ្លាំង។ មានដូចជា ថ្នាំគ្រាប់សណ្តែក Lima Chickpeas  សាច់គោ វាជាប្រភពល្អនៃជាតិស័ង្កសី ។

ជាតិស័ង្កសី

៤)ដាក់ធាតុអ៊ីដ្រូសែន Peroxide ក្នុងទឹក៖ ដាក់ធាតុអ៊ីដ្រូសែនPeroxide ៣%ក្នុងទឹក និងដាក់ទឹកត្រឹម២២៦.៧៩ក្រាម បន្ទាប់មកយកមកលាប លើបរិវេណក្លៀកដែល មានក្លិនមិនល្អ។ សារធាតុអ៊ីដ្រូសែន peroxideនេះ ជួយសម្លាប់បាក់តេរីក្លិនក្លៀកបាន យ៉ាងមានប្រសិទ្ធភាព។

Peroxide

៤ចំនុចនេះអាចជួយអោយ បំបាត់ក្លិនក្លៀកយ៉ាងពិតប្រាកដបាន។ ចុះប្រិយមិត្តបានអនុវត្ត  វិធីនេះរឺនៅ?

ធ្មេញសស្អាតក្នុងរយៈពេល ២​ នាទី​

រៀបរៀងដោយ៖ khmerscoop

ប្រភព៖ បរទេស

 

Loading...
-->