ទៀបបារាំង អាច​កម្ទេច​មហារីក ជាង​១​ម៉ឺន​ដង បើ​ធៀប​នឹង​ការព្យាបាល​គីមី

11AMAZON2-master675

មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហារីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ្មោះមួយរបស់កូរ៉េខាងត្បូង គឺ Journal of Natural Products បានចុះផ្សាយ គម្រោងស្រាវជ្រាវ ដែលក្នុងនោះ អ្នកស្រាវជ្រាវ បាន បង្ហាញឱ្យដឹងថា ទឹកផ្លែទៀបបារាំង មានលទ្ធភាពកម្ទេចកោសិកាមហារីកខ្ពស់ ជាង១០.០០០ ដង បើធៀបនឹងវិធីព្យាបាលគីមី ដោយមិនធ្វើឱ្យអន្តរាយកោសិកាល្អៗ និងពុំមានឥទ្ធិពលបន្ទាប់បន្សំ។ ព័ត៌មាននេះ បានផ្តល់ក្តីសង្ឃឹមថ្មី ចំពោះអ្នកជំងឺមហារីកទាំងឡាយ។

Loading...

ដូចអត្ថបទចុះផ្សាយលើទស្សនាវដ្តី តាំងពីឆ្នាំ១៩៧៦ វិទ្យាស្ថានមហារីកជាតិអាមេរិក បានដំណើរការស្រាវជ្រាវដំបូង អំពីផ្លែឈើនេះ។ លទ្ធផលបានបង្ហាញថា ស្លឹកនិងដើមរបស់ទៀបបារាំង មានលទ្ធភាពកម្ទេចយ៉ាងមានប្រសិទ្ធភាពលើពពួកកោសិកាមហារីកកំណាច។អាស្រ័យដោយមានប្រភពធម្មជាតិ ហេតុនេះទឹកទៀបបារាំង ពុំត្រឹមតែមិនបង្កឥទ្ធិពលបន្ទាប់បន្សំ ដូចជា ក្អួតចង្អោរ ស្រកទម្ងន់ និងជ្រុះសក់ តែនៅជួយអ្នកជំងឺ មានសុខភាពល្អជាង ក្នុងដំណើរការព្យាបាលជំងឺមហារីក ដោយសារក្នុងប្រភេទសារជាតិពិសេសរបស់ផ្លែទៀបបារាំង មានសមត្ថភាពការពារប្រព័ន្ធអង្គបដិបក្ខសរីរាង្គ និងជួយបញ្ចៀសបានជំងឺឆ្លងមួយចំនួន ប្រឆាំងបាក់តេរីឆ្លងផ្សិត ប្រឆាំងអតិសុខុមប្រាណផ្លូវពោះវៀន និងព្រូនតេនញ៉ា បញ្ចុះសម្ពាធឈាម ប្រ ឆាំងរោគផ្លូវចិត្ត និងច្របូកច្របល់ស្មារតី។

ក្រៅពីលទ្ធផលនៃការស្រាវជ្រាវនោះ ត្រូវបានចុះផ្សាយលើទស្សនាវដ្តី Journal of Natural Products ការស្រាវជ្រាវមួយផ្សេងរបស់សកលវិទ្យាល័យអាមេរិក ក៏បានរកឃើញថា ស្លឹកទៀបបារាំង មានលទ្ធភាពកម្ទេចកោសិកាកំណាចរបស់ជំងឺមហារីកផ្សេងៗគ្នាជាច្រើន ដូចជា មហារីកពោះវៀន មហារីកដោះ ក្រពេញប្រូស្តាត សួត និងក្រពេញលំពែង៕

ប្រភព៖ iknow

Loading...
-->