គេង​តិច​ពេក ឬ​ច្រើន​ពេក ​ប្រឈម​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា

9226bbf00ff1c65ec7ce0d373f3b5c2c

ក្រុងប៊ែរឡាំង៖ ការសិក្សាថ្មីមួយបានបង្ហាញថា ទទួលទានដំណេកតិចពេក ឬច្រើនពេកបង្កើនហានិភ័យពីជំងឺដាច់សរសៃឈាមខួរក្បាល។

ការសិក្សានោះបានរកឃើញថា ទាំងការគេងមិនគ្រប់គ្រាន់ និងគេងច្រើនពេកអាចបង្កើនគ្រោះថ្នាក់នូវជំងឺនេះ ខណៈដែលឈាមសម្រាប់ផ្គត់ផ្គង់ខួរក្បាលត្រូវបានកាត់ផ្ដាច់។

ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា មានភ័ស្ដុតាងជាក់លាក់មួយបង្ហាញថា ជំងឺពាក់ព័ន្ធនឹងដំណេកផ្សេងៗ ទៀត រួមមាន ជំងឺចុករួយស្រពន់ និងជំងឺថប់ដង្ហើមសុទ្ធតែពាក់ព័ន្ធនឹងហានិភ័យនៃជំងឺដាច់សរសៃឈាម ខួរក្បាល និងដំណើរជាសះស្បើយពីជំងឺមរណៈនេះ។

វេជ្ជបណ្ឌិត ឌឺត ហេមេនន៍ ជាអ្នកនិពន្ធការសិក្សា មកពីសាកលវិទ្យាល័យ Hospital Essen ប្រទេសអាល្លឺម៉ង់ បាននិយាយថា៖ «ថ្វីដ្បិតតែជំងឺដំណេកជាបញ្ហាសាមញ្ញក្រោយពីកើតជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងណាក៏ដោយ ក៏អ្នកជំងឺសរសៃឈាមខួរក្បាលតិចតួចបំផុតត្រូវបានធ្វើរោគសញ្ញាពីជំងឺទាំងនេះ»។

Loading...

លោកបន្ដថា៖ «លទ្ធផលនៃការសិក្សារបស់យើងបង្ហាញថា គួរតែផ្លាស់ប្ដូរ ខណៈអ្នកកើតជំងឺដំណេកអាចមានជំងឺសរសៃឈាមខួរក្បាល ឬបញ្ហាសុខភាពអវិជ្ជមានផ្សេងៗទៀតច្រើនជាងអ្នកដែលគ្មានជំងឺដំណេក ដូចជា ការទៅកាន់មជ្ឈមណ្ឌលថែទាំសុខភាពក្រោយចេញពីមន្ទីរពេទ្យ»។

ក្រុមអ្នកស្រាវជ្រាវក៏បានណែនាំថា ជំងឺថប់ដង្ហើមពេលដេក ដោយសារបំពង់ករួមតូចអំឡុងពេក ត្បៀតដង្ហើម ត្រូវការការព្យាយាមម៉ាស៊ីនឆ្ពុងផ្លូវដង្ហើម (CPAP)។ នេះដោយសារតែភ័ស្ដុតាងបង្ហាញ វិធីនេះអាចជួយឲ្យឆាប់ជាសះស្បើយក្រោយពីកើតរោគសរសៃឈាមខួរក្បាល៕HR

ប្រភព៖ postkhmer

Loading...
-->