អត្ថប្រយោជន៍នៃស្លឹក​តើយ ដែលយើងមិនគួមើលរំលង

ស្លឹក​តើយ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​.​.​.​

​ស្លឹក​តើយ​ អាច​យក​មក​លាយ​ក្នុង​អាហារ​ ដើម្បី​ឱ្យ​មាន​ក្លិន​ឈ្ងុយ​ គួរ​ឱ្យ​ចង់​ទទួល​ទាន​ ថែម​ទាំង​ជួយ​បន្ថែម​ពណ៌​ឱ្យ​នំ​ចំណី​ផ្សេង​ៗ​ និង​មាន​គុណ​សម្បត្តិ​ផ្នែក​ថ្នាំ​ ល្អ​ចំពោះ​សុខភាព​​.​.​.​។

+ស្លឹក​តើយ​ ១០០​ក្រាម​ ផ្តល់​ថាមពល​ ៣៥​​ គីឡូ​កាឡូរី​​ និង​មាន​គុណ​ប្រយោជន៍​ផ្នែក​អាហារ​ ជាច្រើន​ដូច​ជា៖

-ទឹក​ ៨៥,៣​ ក្រាម

-ការបូអ៊ីដ្រាត​ ៤,៦​ ក្រាម

-ប្រូតេអ៊ីន ​១,៦​ ក្រាម

-ខ្លាញ់ ​០,៨​ ក្រាម

-កាក​សរសៃ​ ៥,២​ ក្រាម

-កាល់ស្យូម​ ១២៤ ​មិល្លីក្រាម

-ផូស្វ័រ​ ២៧​ មិល្លីក្រាម

-សារធាតុ​ដែក​ ០,១​ មិល្លីក្រាម

-បេតាខារ៉ូទីន​ ២,៩៨៧​ មិល្លីក្រាម

-វីតាមីន ​B2 ​០,២០​ មិល្លីក្រាម

-ណៃអាស៊ីន​ ១,២​ មិល្លីក្រាម

-វីតាមីនC​ ៨​ មិល្លីក្រាម

Loading...

+ស្លឹក៖​ ប្រើ​ជា​ថ្នាំ​បំប៉ន​បេះដូង​ ព្រោះ​ស្លឹក​តើយ ​អាច​ជួយ​កាត់​បន្ថយ​អត្រា​ការ​លោត​របស់​ចង្វាក់​បេះដូង​ ឱ្យ​ដំណើរ​ការ​បាន​យ៉ាង​ល្អ​។​ វិធី​ទទួល​ទាន​គឺ​ យកស្លឹក​ស្រស់​លាយ​ក្នុង​អាហារ​ទទួល​ទាន​ ឬ ​យក​ស្លឹក​ស្រស់​កិន​យក​ទឹក​ពិសា ​១ដង​ ២​-​៤​ស្លាប​ព្រា​បាយ​ ព្រោះ​វា​អាច​ជួយ​បំបាត់​ការ​ស្រេក​ទឹក​ បន្ថយ​កម្តៅ​បាន​ និង​ជួយ​ឱ្យ​ត្រជាក់​បំពង់​ក​។

-ប្ញស ឬដើម៖​ ប្រើ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។​ វិធី​ទទួល​ទាន​គឺ ​យក​ប្ញស​ ១​ក្តាប់ ​ទៅ​ស្ងោរ​ជាមួយ​ទឹក​ ពិសា​រាល់​ថ្ងៃ ​ព្រឹក​-​ល្ងាច​ ហើយ​ក៏អាចប្រើ​ធ្វើ​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​បាន​ដែរ​ ដោយ​យក​ដើម​តើយ​ ១​ដើម​ ឬ ​ប្ញស​របស់​វា​ កន្លះ​ក្តាប់​ ទៅ​ស្ងោរ​ជាមួយ​ទឹក ​ពិសា​រាល់​ថ្ងៃ​។ វា​អាច​ជួយ​កែខៃ​អាការ​អស់​កម្លាំង​ កម្ចាត់​ជាតិ​ពុល ​និង​ប៉ូវ​កម្លាំង​៕ធ្វើដូចម្តេចដើម្បី​ក្លាយជា អ្នកដឹកនាំល្អ ?

រៀបរៀង និង ចុះផ្សាយដោយ ៖ khmerscoop

Loading...
-->