សំបកមង្ឃុត ព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់

សំបកមង្ឃុត ព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់ ព្យាបាលរាគរូសរ៉ាំរ៉ៃ ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ!

១. ព្យាបាលដំបៅធម្មតា
* វិធីធ្វើ៖ យកសំបកម្ឃុត មកចិញ្ច្រាំឲ្យល្អិតៗ រួចយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបទំហំកន្លះលីត្រ ដាក់ចូលកន្លះដប និងចាក់ទឹកអាកុលចូលឲ្យពេញដប ទុករយៈពេល៧ថ្ងៃអាចប្រើបាន ដោយយកលាប ឬលាងកន្លែងដំបៅ។
– ឬយើងអាច កិនសំបកមង្ឃុតមួយចំហៀងផ្លែ (ស្រស់ ឬស្ងួតក៏បាន) លាយជាមួយទឹកក្រូចឆ្មាបន្តិច ល្មមស្អិតៗអាចបិតបាន យកបិតលើជើងរបួស ឬដំបៅ ២-៣ ដងក្នុងមួយថ្ងៃ រហូតទាល់តែរបួសជាសះស្បើយ។

២. ព្យាបាលដំបៅទឹកនោមផ្អែម
យកសំបកផ្លែមង្ឃុតស្ងោរជាមួយទឹកឲ្យពុះ២០នាទី រួចទុកចោលឲ្យក្តៅឧណ្ហៗ បន្ទាប់មកយកកន្លែងដែលមានដំបៅនោះត្រាំជាមួយទឹកនេះនឹងជួយឲ្យផ្សះដំបៅឲ្យបានឆាប់ជាដោយមិនបាច់វះកាត់។

៣. ព្យាបាលរាគរូសរ៉ាំរ៉ៃ
ដាំសំបកមង្ឃុតហាលស្ងួត ២-៣ ដុំ ជាមួយទឹកមួយកែវ និងក្រូចឆ្មាមួយចំហៀងឱ្យពុះ។ សម្រាប់ក្មេងត្រូវដកក្រូចឆ្មាចេញ ផឹក ១-២ ស្លាបព្រាកាហ្វេ រាល់៤ម៉ោងម្តង ចំពោះមនុស្សធំ ផឹក១ស្លាបព្រាកាហ្វេរាល់បួនម៉ោងម្តង។

៤. ការពារស្បែក
ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ដែលសំបកវាត្រូវបានគេច្នៃធ្វើជាម្សៅសម្រាប់ជំនួយសុខភាពស្បែក និងការពារស្បែកផងដែរ។

Loading...

*ចំណាំ៖ សូមប្រាកដថាអ្នកបានប្រើសំបកផ្លែមង្ឃុតដែលគ្មានសារធាតុគីមី ហើយសូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុននឹងជ្រើសរើសប្រើវិធីនេះ!

ចាំដល់ណាទៀត ! អ្នកមានដំបៅងារ កុំអស់សង្ឃឹម គួរសាកល្បង

2

3

4

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
Khempire

Loading...
-->