ទទួលទាន​ស្លឹក​ដំឡូងជ្វា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

របាយការណ៍​នៃ​ការ​សិក្សា​ដែល​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ HortScience បាន​បង្ហាញ​ថា ស្លឹក​ដំឡូងជ្វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​អ្នក​ទទួលទាន ដ្បិត​វា​ផ្ទុក​ទៅ​ដោយ​បណ្តា​វីតាមីន​មួយ​ចំនួន​ក្នុង​នោះ វីតាមីន B6 និង​វីតាមីន​រលាយ​ក្នុង​ទឹក​ដទៃ​ទៀត ។

ជា​យូរ​មក​ហើយ ដំឡូងជ្វា​ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​នៃ​បណ្តា​វីតាមីន B និង​វីតាមីន C (​អាស៊ីត​អា​ស្ក័​រ​ប៊ិ​ច​) ដែល​ជា​តម្រូវការ​យ៉ាង​សំខាន់​សម្រាប់​សុខភាព​មនុស្ស ។ មើមដំឡូង​ជ្វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សាមញ្ញ​សម្រាប់​យក​ទៅ​ទទួលទាន និង​ប្រកប​ទៅ​ដោយ​គុណ​តម្លៃ​សារធាតុចិញ្ចឹម​យ៉ាង​ខ្ពស់​ផង​ដែរ ។

ការ​ពិសោធ​ចំនួន​៣​លើក​ធ្វើ​ឡើង​ដោយ​លោក Wilmer Barrera និង​លោក David Picha សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Louisiana State University សហរដ្ឋអាមេរិក​ទៅ​លើ​ជាលិកា​ដំឡូងជ្វា​ប្រភេទ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​ដូច​ជា ស្លឹក​ចាស់ ស្លឹក​ខ្ចី​(​ត្រួយ​) ទង​ស្លឹក​ខ្ចី​ៗ ពន្លក​ត្រួយ ដើម​(​ទង​វារ​លើ​ដី​)…​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​បរិមាណ​អាស៊ី​អា​ស្ក័​រ​ប៊ិ​ច​សរុប (AA) ។ បណ្តា​ស្លឹក​ខ្ចី​ៗ​ផ្ទុក​អាស៊ីត​អា​ស្ក័​រ​ប៊ិ​ច​ឬ​វីតាមីន C ក្នុង​បរិមាណ​ខ្ពស់​ជាងគេ​ខណៈ​ស្លឹក​ចាស់ និង​ពន្លក​ត្រួយ​ស្ថិត​នៅ​លំដាប់​បន្ទាប់ ។ បើ​ប្រៀបធៀប​ទៅ​នឹង ស្លឹក​ខ្ចី​(​ត្រួយ​) ទង​ស្លឹក​ខ្ចី​ៗ ដើម​(​ទង​វារ​នៅ​លើ​ដី​) និង​មើម​នោះ ពន្លក​ត្រួយ​ផ្ទុក​វីតាមីន C ច្រើន​ជាង ។

Loading...

ចំណែក​សមាសធាតុ Riboflavin(​វីតាមីន B2)​វិញ គឺ​មាន​បរិមាណ​មិន​ស្មើ​គ្មា​ទេ​ក្នុង​ជាលិកា​នីមួយ​ៗ ។ ការ​ពិសោធ​បង្ហាញ​ថា ស្លឹក​ចាស់​ៗ​របស់​ដំឡូងជ្វា​ផ្ទុក Riboflavin ច្រើន​ជាង​ស្លឹក​ខ្លី មើម និង​ផ្នែក​ផ្សេង​ៗ​ទៀត ។

ក្រុម​អ្នក​ពិសោធ​អះអាង​ថា បរិមាណ​វីតាមីន B6 ក្នុង​ស្លឹក​ដំឡូងជ្វា​គឺ​មាន​ច្រើន​មិន​ចាញ់​បរិមាណ​វីតាមីន B6 ក្នុង​បន្លែ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា ខាត់ណា​ខៀវ ការ៉ុត ខាត់ណា​លឿង ផ្លែ​ចេក និង​ផ្លែ​ប៊័រ​នោះ​ឡើយ ៕ អាហារទាំង ៨ ប្រភេទនេះ អាចជួយការពារ «ក្រលៀន» លោកអ្នក បានយ៉ាងល្អបំផុត

ប្រភព៖ everyday

Loading...
-->