កុំមើល​ងាយ ចង្រិត និង​សត្វល្អិត​ខ្លះផ្ទុក​ជីវជាតិ​លើស​សាច់គោ​ទៀត!

ការស្រាវជ្រាវរកឃើញជីវជាតិល្អៗផ្ទុកក្នុងសត្វល្អិតដូចជាចង្រិត
ការស្រាវជ្រាវរកឃើញជីវជាតិល្អៗផ្ទុកក្នុងសត្វល្អិតដូចជាចង្រិត

ក្រុងញូវយ៉ក៖ តើមាននរណាហ៊ានកុម្ម៉ង់ប៊ឺហ្គ័រញាត់សាច់ចង្រិត? ប្រហែល ជាត្រូវឆ្កឹះសត្វល្អិតគួរឲ្យខ្ពើមទាំងនេះចេញហើយមើលទៅ។ ប៉ុន្ដែយោងតាមការសិក្សាថ្មីមួយ អ្នកគួរតែគិតឡើងវិញមុនពេលកុម្ម៉ង់។ ក្រុមអ្នកស្រាវជ្រាវនៅអង្គការសង្គមគីមីអាមេរិក បានចំណាយពេលរាប់ខែត្រួតពិនិត្យអត្ថប្រយោជន៍របបអាហារកណ្ដូបចង្រិត ដង្កូវក្របី និងដង្កូវអាហារ។

បើធៀបនឹងសាច់គោ ចង្រិត និងកណ្ដូបគឺជាប្រភពជីវជាតិអាហារដ៏ប្រសើរបំផុត។ សំខាន់បំផុត ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ យេមីស៊ី ឡាទូន ដេដាដា កំពុងតាមដានពីវិធីស្វែងរកប្រភពអាហារសម្បូរជាតិដែកច្រើន។ សារធាតុដែកពិតជាជីវជាតិអាហារដ៏សំខាន់ដែលគ្មានក្នុងអាហារមិនមែនសាច់ ជាដើមចមបង្កឲ្យកើតជំងឺខ្វះឈាមក្រហម ឈានដល់បញ្ហាប្រព័ន្ធស៊ាំខ្សោយ លទ្ធភាពពពោះតិច និងបញ្ហាផ្សេង។

Loading...

ក្នុងលទ្ធផលការសិក្សាមួយដែលអាចធ្វើឲ្យអ្នកអានបះរោមច្រូង បានបង្ហាញថា ចង្រិតមានកម្រិតជាតិដែកខ្ពស់បំផុត និងងាយស្រូបចូលរាងកាយមនុស្សជាងសាច់គោទៅទៀត។ សមាសធាតុរ៉ែសំខាន់ៗរួមមាន កាល់ស្យូម ទង់ដែង និងស័ង្កសី ពីកណ្ដូប ចង្រិត និងដង្កូវអាហារក៏ងាយធ្វើឲ្យរាងកាយទាញយកជាងរ៉ែនៅក្នុងសាច់គោផងដែរ។

សត្វល្អិតទាំងនេះបានក្លាយជារបបអាហារសម្រាប់មនុស្សជាង ២ ពាន់លាននាក់ហើយ។ នេះបើយោងតាមតួលេខប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ហើយសត្វល្អិតជាង ១៩០០ ប្រភេទអាចទទួលទានបាន៕HR

ប្រភព៖ postkhmer

Loading...
-->