ដើមពុកមាត់ឆ្មា ប្រហារគ្រួសក្នុងតម្រងនោម

ជួយស៊ែរចែករំលែកផង!! រុក្ខជាតិមួយប្រភេទនេះជួយព្យាបាលគ្រួសក្នុងតម្រងនោម ឡើងជាតិអាស៊ីតអ៊ុយរិចបន្ថយជាតិស្ករ ក្នុងឈាម បន្ថយខ្លាញ់ លើសឈាម។

ដើមពុកមាត់ឆ្មារជ្រុង មានប្រសិទ្ធភាពដ៏អស្ចារ្យ

បងប្អូនដែលកើតជំងឺគ្រួសក្នុងតម្រងនោម ព្យាបាលដោយ ដើមថ្នាំនេះឈ្មោះ ពុកមាត់ឆ្មារជ្រុង (Orthosiphon aristatus) ដោយយកស្លឹកវាហាលក្នុងម្លប់ឲ្យស្ងួត រួចយកប្រមាណ១៥សន្លឹក ដាំជាមួយទឹក១លីត្រពិសា ជាប្រចាំ។

វាក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឡើងជាតិអាស៊ីត ដែលបណ្តាលឲ្យឈឺសន្លាក់ដៃ ជើង ជួយតម្រងនោម បញ្ចុះនោម ជំរះជាតិពុលពីក្នុងខ្លួនជាដើម។

– ជួយជម្រះជាតិពុលពីក្នុងខ្លួនតាមរយ:ទឹកនោម
– ជួយរំលាយអាហារដែលបរិភោគឱ្យបានលឿន
– ជួយធ្វើអោយកម្រិតជាតិស្ករ និងខ្លាញ់ក្នុងឈាម ដែលបណ្តាល ឲ្យលើសឈាម

*កម្រិតប្រើ៖
– មួយថ្ងៃ ១២ក្រាម ស្លឹកស្ងួត ឬតែកញ្ចប់ស្រាប់ ឆុងនឹងទឹកក្តៅដូចឆុងតែ

*កំណត់សម្គាល់៖
– នៅពេលបរិភោគតែនេះអាចមានកម្តៅក្តៅក្នុងខ្លួនបន្តិច និងនោមច្រើន
– អ្នកដែលពុំមានជំងឺនេះក៏អាចពិសារបានដែរក្នុងកម្រិតពីបួនទៅប្រាំមួយក្រាម
– ស្លឹកស្រស់បុកបំពោកលើដំបៅ ឬកន្លែងហើម រលាកឆាប់បានសះស្បើយ។

Loading...

* សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និង អស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេល ដែលអ្នកមិនមានជម្រើសផ្សេង។

15025467_1779143329025019_9157111741696567390_o

16818822728_dca57d6b6a_o chongchan_8

ប្រភព ៖ khempire

Loading...
-->