ពងបែកតូចៗលើម្រាមដៃ….. ជារោគសញ្ញានៃជម្ងឺកាចសាហាវ!

មានមនុស្សជាច្រើនប្រហែលជាធ្លាប់កើតពងតូចៗនៅលើម្រាមហើយ តែមិនសូវជាចាប់អារម្មណ៍ប៉ុន្មាន ព្រោះវាជាពងតូចៗថ្លាៗមិនសូវជាមើលឃើញនៅះទេ តែតាមការពិតទៅពងតូចៗទាំងនោះគឺប្រៀបបានទៅនឹងសញ្ញាដើម្បីប្រាប់ឲ្យដឹងថា អ្នកកំពុងព្រឈមមុខទៅនឹងជម្ងឺអ្វីម្យ៉ាងហើយ!

ពងតូចៗដែលកើតលើម្រាមដៃចាប់ពី 3 ឡើងទៅគឺជាសញ្ញាប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នកមិនប្រក្រតីឬមានជាតិពុលនៅក្នុងរាងកាយឬខាងក្នុងអវយវៈច្រើនជាងធម្មតា ដូចនេះរាងកាយក៏ត្រូវការបណ្តេញជាតិពុលចេញមកក្រៅ។

1. ចុងម្រាមដៃងរឡើងជាងធម្មតា

128

ប្រសិនបើម្រាមដៃចាប់ផ្តើមបាស់ឡើងជាងធម្មតា ជាសញ្ញាប្រាប់ថាអវយវៈផ្នែកខាងក្នុងមានអាការអាប់សែ ឬ មានសារជាតិពុលនៅខាងក្នុងច្រើនជាងធម្មតា
លើសពីនេះទៅទៀតអ្នកដែលមានអាការដូចដែលពោលខាងលើ តែងតែមានអារម្មណ៍មួរម៉ៅនិងក្តៅក្នុង បញ្ជាក់ឲ្យដឹងថាជាតិពុលដែលសន្សំនៅក្នុងថ្លើមមានច្រើនជាងធម្មតា ធ្វើឲ្យថ្លើមត្រូវធ្វើការធ្ងន់ បណ្តាលឲ្យថ្លើមឆាប់ខ្សោយជាងធម្មតានិងអាចធ្វើឲ្យប្រឈមនឹងការកើតជម្ងឺថ្លើមបាន។

2. មានពងតូចៗនៅខាងក្នុងគល់ក្រចក

ប្រសិនបើអ្នកមានពងតូចនៅក្នុងគល់ក្រចក នោះមានន័យថាក្រពះនិងពោះវៀនរបស់អ្នកមានសារជាតិពុលច្រើនឬកំពុងមានអាការអាប់សែរុាំរ៉ៃ មានបញ្ហាទាក់ទងប្រព័ន្ធរំលាយអាហារឬជម្ងឺទាក់ទងក្រពះនឹងប្រវៀន។
តាមធម្មតាអ្នកដែលកើតមានអាការខាងលើនេះ តែងតែមានបញ្ហាទាក់ទងភាពមិនប្រក្រតីនៃសារជាតិអាហារនិងការបំលែងអាហារដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើការរបស់អវយវៈផ្នែកផ្សេងៗជាពិសេសគឺសួតតែម្តង។

Loading...

ធ្វើយ៉ាងណាទើបអាចបណ្តេញជាតិពុលនៅក្នុងរាងកាយបានឆាប់រហ័ស?

1. ញាំុផ្លែឈើនិងបន្លែខៀវឲ្យបានច្រើន

បន្លែនិងផ្លែឈើពណ៌បៃតងជួយក្នុងការ Detox បណ្តេញសារជាតិពុលចេញពីរាងកាយ។ ក្រោយពេលដែលបរិភោគបន្លែនិងផ្លែឈើខៀវចូលទៅ រាងកាយរបស់យើងនឹងប្រើពេលក្នុងការរំលាយប្រហែលជា 30នាទីតែប៉ុណ្ណោះ តែប្រសិនបើយើងញាំុសាច់នោះ រាងកាយនឹងប្រើពេលក្នុងការរំលាយយូរដល់ទៅ 3 ម៉ោងឯណោះ! ដូចនេះហើយការញាំុបន្លែនិងផ្លែឈើនឹងជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានលឿនក៏ដូចជាបណ្តេញជាតិពុលនៅក្នុងរាងកាយបានឆាប់រហ័សផងដែរ។

2. ហាត់ប្រាណ

ហេតុអ្វីបានជាមនុស្សស្រីមានអាយុវែងជាងមនុស្សប្រុស? នេះដោយសារតែ មនុស្សស្រីមានឱកាសក្នុងការហាត់ប្រាណញឹកញាប់ជាងបុរសៗ ឧទាហរណ៍ដូចជា ប្រសិនបើប្រៀបធៀបមនុស្សស្រីដែលធ្វើការផ្ទះ ដើរ Shopping ទៅនឹងបុរសៗដែលមិនចូលចិត្តដើរ Shopping មនុស្សស្រីនឹងមានអាយុវែងជាង ដូចនេះហើយយើងមិនអាចជំទាស់បានទេថា ការហាត់ប្រាណនឹងជួយឲ្យរាងការបណ្តេញជាតិពុលបានល្អ។
រាងកាយរបស់យើងអាចបណ្តេញជាតិពុលចេញមកតាមរយៈញើសបានប្រហាក់ប្រហែលនឹងការបត់ជើងតូចដែរ ដូចនេះការហាត់ប្រាណច្រើននឹងធ្វើឲ្យញើសបណ្តេញជាតិពុលចេញមកក្រៅបានច្រើនដូចគ្នា។

មិនគួរឲ្យជឿសោះថា ម្រាមដៃរបស់យើងអាចប្រាប់ឲ្យដឹងពីសុខភាពរបស់យើងបាន ដូចនេះអ្នកគួរសង្កេតមើលម្រាមដៃរបស់អ្នកហើយហាត់ប្រាណឲ្យបានច្រើនដើម្បីឲ្យរាងកាយបណ្តេញជាតិពុលបានល្អ។

ពិតជាពិសេស ការព្យាបាលជម្ងឺ លើសឈាម ដោយមិនចាំបាច់ថ្នាំ

ប្រភព៖ whatsupkhmer

Loading...
-->