គ្រាប់ជីរ​ ល្បីដល់​បស្ចិមប្រទេស​ថា ជួយ​គ្រប់គ្រង​ជាតិស្ករ​ក្នុងឈាម

គ្រាប់ជីរមានសារធាតុប្រឆាំងជំងឺជាច្រើនប្រភេទដែលល្បីល្បាញនៅអាស៊ី
គ្រាប់ជីរមានសារធាតុប្រឆាំងជំងឺជាច្រើនប្រភេទដែលល្បីល្បាញនៅអាស៊ី

ក្រុងបាងកក: មានចម្ងល់ជាច្រើនជុំវិញបញ្ហាគ្រាប់ជីរដ៏ពេញនិយម ដែលវាមានអានុភាពជួយគ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ ស្របតាមមូលនិធិវេជ្ជសាស្ដ្រសាត់ធ័រ ហ្គ័ត (SGMF)។

គ្រាប់ជីរទំនងជាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមនៅមន្ទីរពិសោធន៍ និងក្នុងរបបអាហារ។ វាអាចជួយបន្ថយចំណង់ស្រេកឃ្លាន ហើយក៏ជួយរក្សាទម្ងន់ខ្លួនឲ្យនៅស្ថិតស្ថេរផងដែរ។

ការសិក្សាមួយក្នុងប្រទេសថៃ បង្ហាញថា គ្រាប់ជីរផ្អែមអាចត្រូវបានប្រើសម្រាប់កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលចំពោះអ្នកជំងឺ។

មានការអះអាងច្បាស់ថា ភេសជ្ជៈគ្រាប់ជីរជួយសម្រកទម្ងន់ តែតាមការពិតវានៅខ្វះការស្រាវជ្រាវស៊ីជម្រៅ ដែលការសិក្សាប្រភេទនេះនៅមិនទាន់ប្រាកដប្រជាទេ។ តាមបណ្ដាប្រទេសអាស៊ី ដូចជា ថៃគ្រាប់ជីរត្រូវបានប្រើក្នុងភេសជ្ជៈដ៏ពេញនិយម។

Loading...

គ្រាប់ជីរត្រូវបានប្រើជាឱសថអាយូវ៉េឌីក និងថ្នាំចិនបុរាណ ហើយបច្ចុប្បន្នគ្រាប់ជីរឆ្លងទ្វីបទៅបស្ចិមប្រទេស។

ថ្វីដ្បិតតែការស្រាវជ្រាវនៅមិនទាន់ឯកភាពចំពោះប្រសិទ្ធភាពគ្រាប់ជីរនេះក៏ដោយ ក៏គ្រាប់ជីរហាក់បីដូចជាធញ្ញជាតិផ្ដល់សុខុមាលភាពដែលបន្ថែមនៅក្នុងរបបអាហាររួចទៅហើយ។

គ្រាប់ជីរត្រូវបានរាយការណ៍ថាមានសារធាតុប្រឆាំងជំងឺ ប្រឆាំងមហារីក ប្រឆាំងមេរោគ ប្រឆាំងបាក់តេរី ប្រឆាំងជំងឺស្អិតពោះវៀន និងជំងឺផ្សិតនានា។

ការស្រាវជ្រាវវិទ្យាសាស្ដ្រតិចតួចបំផុតត្រូវបានធ្វើឡើងចំពោះគ្រាប់ជីរនាពេលបច្ចុប្បន្ននេះ។ នេះក៏ដោយសារតែវានៅមិនមានទីផ្សារទូលំទូលាយនៅឡើយ។ ប៉ុន្ដែការស្រាវជ្រាវបឋមហាក់ដូចជាបង្ហាញលទ្ធផលល្អ៕HR

ប្រភព៖ Postkhmer

Loading...
-->