តើ​​គួរ​​ចៀស​វាង​បរិភោព​អាហារ​អ្វី​ខ្លះ​ មុន​ពេល​​ចូល​​គេង

​មនុស្ស​គ្រប់គ្នា​នឹង​យល់ថា វា​ពិតជា​រឿង​មួយ​ពិបាក​ណាស់​ក្នុងការ​ចៀសឱ្យផុត​ពី​ការ​ញ៉ាំអាហារសម្រន់​នៅពេល​យប់​ជ្រៅ​។ យក​ល្អ​ចូរ​ចាំ​ថា មុនពេល​អ្នក​ញ៉ាំ​អាហារ​នោះ អ្នក​ពិតជា​មិន​ចង់ឱ្យ​វា​រំខាន​ដល់​ការ​គេង​របស់​អ្នក​ឡើយ ហើយក៏​មិនត្រូវ​ញ៉ាំ​អាហារ​ណា​មាន​កាឡូរី​ខ្ពស់​ដែរ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​អាហារ​សម្រន់​នោះ​ប្រកបដោយ​ភាព​ឆ្លាត​វ៉ៃ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​មុនពេល​ចូល​គេង​។

​១. ភី​ហ្សា

​ជាទូទៅ អ្នក​គួរតែ​ធ្វើយ៉ាងណា​កុំឱ្យ​ក្រពះ​ធ្វើការ​ខ្លាំងពេក​នៅពេល​យប់​ដើម្បី​អាច​ស្រួល​ក្នុងការ​គេង​។ ការ​ញ៉ាំ​ភី​ហ្សា​មុនពេល​ចូល​គេង​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​រាល់​ជាតិ​អាមីដុង ប្រេង និង​សាច់​ក្នុង​អាហារ​មួយ​នេះ​មិនមែន​ងាយស្រួល​រំលាយ​ឡើយ​។ មួយវិញទៀត អ្នក​ក៏​មិនអាច​មានឱកាស​រំលាយ​ជាតិ​ខ្លាញ់​ទាំងអស់នោះ​នៅ​ពេលយប់​បានដែរ​។ការ​ញ៉ាំ​ការ៉េម​អាចជា​រឿង​មួយ​ស្រួលខ្លួន ប៉ុន្តែ​លទ្ធផល​វា​អាច​នឹង​រំខាន​ដល់​អ្នក​បាន នេះ​ដោយសារតែ​វា​ផ្ទុក​កាឡូរី​ច្រើន ដែលជា​ហេតុនាំឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង និង​ធ្វើឱ្យ​ពិបាក​គេង​។ ការ៉េម​ក៏មាន​ជាតិ​ខ្លាញ់​ដែរ ដូច្នេះ​វា​រឹង​តែ​ធ្វើឱ្យ​ឡើង​ទម្ងន់​។

​២. ខ្ទឹមស

ត្រង់ចំណុច​នេះ​មិនមែន​ខ្ញុំ​និយាយថា ខ្ទឹមស​ធ្វើឱ្យមាន​ក្លិន​មាត់អាក្រក់​ដូច្នេះ​វា​មិន​សាក​សម​សម្រាប់​អាហារ​មុន​ចូល​គេង​ឡើយ​។ តាមពិត​ខ្ទឹមស​អាច​បណ្តាលឱ្យ​មានកា​រ​រលាក​ក្នុង​ពោះ និង​ចេញ​ជា​រោគសញ្ញា​មិន​ស្រួល​ក្នុង​ក្រពះ និង​ច្រាល​ជាតិ​អាស៊ីត​ក្រពះ​ទៀតផង​។ ការមិន​ស្រួល​ក្នុង​ពោះ​បែបនេះ​នឹង​ងាយ​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​ណាស់​។

Loading...

៣. ​ឃឹ​ន​ឆាយ​

និយាយ​ទៅ​ឃឹ​ន​ឆាយ​ដូចជា​គ្មានអ្វី​ខុស​ប្រក្រតី​ទេ ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ​ដ៏​ល្អៗ​ចំពោះ​មនុស្ស​ដូចជា ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ទង​ដែង វីតាមីន A, C និង​K​។ ដូច្នេះ​អ្នក​អាច​ញ៉ាំ​បាន ប៉ុន្តែ​កុំ​ញ៉ាំ​ច្រើនពេក​អី​ជាពិសេស​នៅពេល​យប់​តែម្តង ព្រោះ​អាហារ​នេះ​មាន​សមាសធាតុ​ជា​ឱសថ​បញ្ចុះ​ទឹកនោម ដូច្នេះ​អ្នកនឹង​ត្រូវការ​នោម​ច្រើនដង​ជាមិនខាន​។

៤. ​គ្រឿង​ស្រវឹង

​វា​គឺជា​ការពិត​ណាស់​ដែលថា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាចជួយ​ឱ្យ​អ្នក​គេង​ឆាប់​លក់​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺថា នៅពេល​អ្នក​ស្រវឹង អ្នកនឹង​គេង​កាន់តែ​ពិបាក​លក់​។ អ្នក​ពិតជា​មិន​ចង់ឱ្យ​រឿងនេះ​កើតឡើង​ឡើយ ព្រោះ​វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រស់ស្រាយ និង​មាន​កម្លាំង​ទេ​នៅ​ព្រឹក​ឡើង​។ ដូច្នេះ​ចូរ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​បើសិនជា​អ្នក​ចង់​គេង​ស្កប់ស្កល់​មែន​នោះ​។

៥. ​សាច់​ក្រហម

ការ​ញ៉ាំ​សាច់​ច្រើន​អាច​បណ្តាលឱ្យមាន​អារម្មណ៍​ងងុយគេង​បាន​។ បើសិនជា​អ្នក​គិតថា រឿងនេះ​គឺជា​រឿង​ល្អ​នោះ ចូរ​គិត​វា​ឡើងវិញ​សិន​។ រឿងនេះ​មិន​ខុសគ្នា​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​យប់​ឡើយ ការ​ញ៉ាំ​សាច់​ក្រហម​មុនពេល​ចូល​គេង​ប្រហែលជា​ធ្វើឱ្យ​អ្នក​ពី​បាក​គេង​បាន ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ធ្វើការ​ខ្លាំង​សម្រាប់​រំលាយ​សាច់​ទាំងនេះ​៕ថ្នាំ​ងងុយ​គេង មុន​នឹង​លេប គួរ​ដឹង​ឱ្យ​ច្បាស់

ប្រភព៖​ merl123

Loading...
-->