គន្លឹះ​ដ៏​សំខាន់​មួយ​ចំនួន​ជួយ​ដល់​ស្ត្រី​ដែល​មាន​រោគ​ស្ទះ​ទឹកដោះ​ដែល​ពិបាក​បំបៅ​កូន

Asian mother breastfeeding her baby

ទឹកដោះ​គឺជា​ធាតុ​ចិញ្ចឹម​ដ៏​មាន​សារ​ប្រយោជន៍​បំផុត​ដល់​ទារក ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន​តែង​ជួប​បញ្ហា​ឈឺ​សុដន់​ដោយសារ​តែ​ការ​ស្ទះ​ទឹកដោះ​ធ្វើ​ឲ្យ​តឹង​ណែន​ឈឺចាប់​ស្ទើរ​ទ្រាំ​មិន​បាន ពិបាក​បំបៅ​កូន​ក្រៃពេក ។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​មួយ​ភាគ​ធំ​ងាក​ទៅ​រក​ការ​បំបៅ​កូន​ដោយ​អាហារ​បំប៉ន​ផ្សេង​ៗ​វិញ​។ទាក់ទង​នឹករ​ណី​នេះ តាម​ជំនឿរ​ចាស់​ៗ​ឲ្យ​តែ​មាន​បញ្ហា​ស្ទះ​ទឹកដោះ គាត់​យក​រោម​កន្ទុយគោ​មក​ចាក់​ត្បារ​នៅ​ត្រង់​រន្ធ​សុដន់ ដើម្បី​កុំ​ឲ្យ​ស្ទះ​ទឹកដោះ ។ ប៉ុន្តែ​ការ​អនុវត្ត​បែប​នេះ​អាច​នឹង​ប្រឈម​បញ្ហា​ច្រើន​ចំពោះ​ស្ត្រី​ដូច​ជា អាច​ឆ្លង​រោគ និង​មានការ​ឈឺចាប់​កាន់តែ​ខ្លាំង​។ អ្វី​ដែល​ប្រសើរ​បំផុត​នៅ​ពេល​ដែល​មាន​បញ្ហា​នេះ​កើតឡើង ស្ត្រី​គួរតែ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​៖

​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹកញាប់​បើ​ទោះជា​ទឹកដោះ​មិនសូវ​ចេញ ៖ ស​ប្តា​ហ៍​ដំបូង​ស្ត្រី​គួរតែ​ឲ្យ​ទារក​បៅ​តិច​ៗ​សិន និង​ឲ្យ​បាន​៨​ដង​ក្នុង​មួយ​ថ្ងៃ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់​ពី​២​ទៅ​៣​ម៉ោង​ម្តង ។ ជា​ពិសេស​នៅ​ពេល​ណា​មាន​អារម្មណ៍​ថា ដោះ​តឹង​ត្រូវ​ឆាប់​ឲ្យ​កូន​បៅ​ដើម្បី​ជួយ​បង្ហូរ​ទឹកដោះ​ចេញ​បាន​ខ្លះ ។

Loading...

​ស្អំ​ទឹក​ក្តៅ ៖ គួរ​ប្រើ​ក្រមា​ពោះគោ​ដែល​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហ​មក​ស្អំ​នៅ​លើ​ដោះ នៅ​ពេល​ដោះ​នៅ​មិន​តឹង​ពេក ឬ​ស្ត្រី​អាច​ប្រើ​ដប​ដាក់​ទឹក​ក្តៅ​ឧណ្ហ​យក​មក​ស្អំ​ជំនួស​ក៏​បាន ត្រូវ​ស្អំ​មុន​ពេល​បំបៅ​កូន​៥​ឬ​១០​នាទី ។

-​ស្អំ​ទឹក​ត្រជាក់ ៖ មាន​ប្រសិទ្ធភាព​បំផុត​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​សុដន់ ស្ត្រី​គួរ​ប្រើ​ថង់​ដាក់​ទឹកកក ឬ​យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក​ត្រជាក់​ស្អំ​ទុក​ប្រហែល​១៥​ទៅ​២០​នាទី ។ គួរ​អនុវត្ត​ឲ្យ​បាន​ញឹកញាប់​នៅ​ពេល​ដែល​សុដន់​មាន​សភាព​តឹង​រឹង​រង​ការ​ឈឺចាប់ ។

-​ច្របាច់​ដោះ​តិច​ៗ ៖ ស្ត្រី​គួរ​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ​ដើម្បី​ជួយ​ដល់​ចរន្ត​ទឹកដោះ ។ ធ្វើ​បែប​នេះ​ប្រហែលជា​៣០​នាទី​មុន​ពេល​បំបៅ​ដោះ​កូន ប៉ុន្តែ​មិន​ត្រូវ​ច្របាច់ ឬ​ប្រើ​ឧបករណ៍​បូមទឹក​ដោះ​ចេញ​រហូត​ហូរ​អស់ពី​ដោះ​នោះ​ទេ ។

-​ពាក់អាវ​ទ្រនាប់ ៖ អាវទ្រនាប់​ត្រូវ​ពាក់​ឲ្យ​បាន​សម​ស្រប​នឹង​ទំហំ​ដោះ ចៀសវៀង​ការ​ពាក់អាវ​ទ្រនាប់​ដែល​មាន​គែម​រឹង ឬ​តឹង​ចង្អៀត​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ស្ទះ​ទឹកដោះ។

វិធីសាស្ត្រ​មួយ​ចំនួន​ជួយ​ដល់​ស្ត្រី​ជា​ម្តាយ​បំបៅ​ដោះ​កូន​ឱ្យ​បាន​ឆ្អែត

ប្រភព៖thekhmerpage

Loading...
-->