ស្រី​ៗ​ធុញ​ទ្រាន់​ខ្លាញ់​ដើម​ដៃមែនទេ ៤ ​វិធី​ហាត់ប្រាណ​នេះ​អាច​ជួយ​ឲ្យ​ស្រឡូន​បាន

Loading...

ក្ដីកង្វល់របស់មនុស្សស្រីជាច្រើន គឺខ្លាញ់ដែលនៅជាប់ដើមដៃ ព្រោះមានសាច់យារអាក្រក់មើលណាស់។  ប្រសិនបើអ្នកចង់ធ្វើឲ្យខ្លាញ់ដៃបាត់នោះ អ្នកត្រូវចាប់ផ្ដើមទទួលយកទម្លាប់ល្អចំពោះសុខភាព ដោយគ្រាន់តែធ្វើលំហាត់ប្រាណ៤វិធីខាងក្រោមនេះ៖

១.លោតអន្ទាក់

វាមិនត្រឹមតែអាចជួយកាត់បន្ថយជាតិខ្លាញ់នៅដៃបានទេ តែវាក៏អាចជួយកាត់បន្ថយខ្លាញ់ទាំងអស់នៃរាងកាយរបស់អ្នកទៀតផង។ វិធីអនុវត្តន៍៖ គ្រាន់តែយកខ្សែមកលោតទៅមុខ ថយក្រោយដែលមានចលនាជារង្វង់ បែបនេះធ្វើឲ្យសាច់ដុំមានចលនា និងអាចស្រកខ្លាញ់បាន។

5-09-01-2017-14-32-30

២.ចលនាទាញ

វិធីនេះធ្វើឲ្យសាច់ដុំមានភាពតឹងណែនល្អនៅលើដៃ។ វិធីអនុវត្តន៍៖ អង្គុយសណ្ដូកជើងស្ដាំទៅមុខ ដៃទាំងពីរទាញចុងម្រាមជើងដែលបោះទៅមុខនោះ។

8-09-01-2017-14-32-46

៣.បង្វិលដៃ

នេះជាវិធីដ៏ល្អបំផុតសម្រាប់អ្នកឡើងទម្ងន់ខ្លាំង ជាពិសេសបរិវេណដៃតែម្ដង។ ត្រូវប្រុងប្រយ័ត្នពេលឡើងទម្ងន់ខ្លាំងសាច់ដុំដៃរបស់អ្នកនឹងជួបបញ្ហាប្រឈមមួយចំនួន។ វិធីអនុវត្តន៍៖ បោះដៃម្ខាងទៅមុខឲ្យត្រង់ ហើយយកដៃម្ខាងទៀតទាញបង្វិល រួចប្ដូរទៅទាញដៃម្ខាងទៀត។

2542631_orignew

៤.អាវ៉ង់

ការហាត់ប្រាណបែបនេះអាចធ្វើឲ្យអ្នកមានជំហររឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយពង្រឹងសាច់ដុំជាច្រើនផ្នែក ជាពិសេសដៃតែម្ដង ព្រោះកន្លែងនោះមានសកម្មភាពខ្លាំងជាង ដោយអនុវត្តន៍បែបនេះមួយថ្ងៃ១០នាទី ពីរសប្ដាហ៍នឹងឃើញលទ្ធផល។

15937318_1807474589525226_8424101197462103654_o

ប្រភព ៖ kanha

-->