៩០ភាគរយនៃអ្នកជំងឺសន្លាក់ជង្គង់ ភាគច្រើនស្ថិតនៅអាយុ៦០ទៅ៦៥ឆ្នាំ

សុខភាព​៖​ ប្រហែលជា​៩០​ភាគរយ​នៃ​អ្នក​ទទួល​រង​ពី​ជំងឺ​សន្លាក់​ជង្គង់​ ភាគច្រើន​មាន​អាយុ​នៅ​ចន្លោះ​ពី​ ៦០​ទៅ​៦៥​ឆ្នាំ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​។​ លោក​បន្ត​ទៀត​ថា​ ករណី​លក្ខណៈ​ជា​ច្រើន​ អាច​ទប់ស្កាត់​ដល់​ទំលាប់​អាហារ​និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។​

​យោង​តាម​វេជ្ជបណ្ឌិត​ ប្រជាជន​ឥណ្ឌា​ប្រមាណ​ជាង​៨០​ភាគរយ​នៅ​ជនបទ​ ទទួល​រង​មក​ពី​កង្វះ​វីតាមីន​ឌី​ ដែល​ជា​ហេតុផល​តែ​មួយ​ នៅ​ពីក្រោយ​នៃ​ការ​ថយ​ចុះ​ នូវ​ភាពរឹងមាំ​របស់​ឆ្អឹង​ ដែល​នាំ​ទៅ​រក​ភាព​ ទន់ជ្រាយ​។​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ប្រជាជន​ឥណ្ឌា​សរុប​ជាង​៥០​ភាគរយ​ ត្រូវ​បាន​គេ​រាយ​ការ​ណ៏​ថា​ មាន​សភាព​ពុក​ឆ្អឹង​ឬ​ដង់ស៊ីតេ​ឆ្អឹង​ទាប​។​

“​នៅ​ក្នុង​ប្រទេស​របស់​យើង​ ការ​ឈឺសន្លាក់​នឹង​ឆ្អឹងខ្នង​គឺ​ត្រូវ​បាន​គេ​ចាត់ទុកជា​ផ្នែក​ធម្មតា​នៃ​ ដំណើរ​ជីវិត​ ទៅ​ហើយ​។​ ហេតុ​ដូច្នេះ​ ក្រៅពី​ដោះស្រាយ​ជាមួយ​បញ្ហា​ធ្ងន់ៗ​ទាំងនោះ​ មនុស្ស​គ្រប់​រូប​តែ​តែង​ ប្រើ​របស់​ប្រចាំ​កាយ​ មួយ​ចំនួន​ដូច​ជា​ ប្រេងខ្យល់​ឬ​ប្រេងកូឡា​ជាដើម​ ដើម្បី​បំបាត់​ការ​ឈឺចាប់​មួយ​រយៈ​។​”

Loading...

​លោក​វេជ្ជបណ្ឌិត​ ជាន់ខ្ពស់​ម្នាក់​ផ្នែក​វះកាត់​ឆ្អឹង​ នៅ​ មន្ទីរពេទ្យ​ជំនាញ​ពិសេស​ Max​ City​ បាន​និយាយ​ នៅ​ក្នុង​ សេចក្តី​ថ្លែង​ការ​ណ៏​ថា​ ការ​ព្យាបាល​បណ្តោះអាសន្ន​ អាច​ធ្វើ​អោយ​កាន់តែ​អាក្រក់​ ចំពោះ​ឆ្អឹង​និង​អាកា​រៈ​ទៅ​តែ​ប៉ុណ្ណោះ​។​លោក​បាន​បន្ថែម​ថា​ ទោះបីជា​ ការ​វះកាត់​ផ្លាស់​ប្តូរ​ឆ្អឹង​អាច​ប្រព្រឹត្តិ​តាម​ធម្មតា​មែន​ ក៏​ប៉ុន្តែ​នៅ​មាន​មនុស្ស​ ច្រើន​ណាស់​ ដែល​ពន្យារពេល​វះកាត់​ជង្គង់​របស់​គេ​ រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​ ដោយ​មិន​បានដឹង​ថា​ វា​គឺជា​ពេល​ដែល​បំផ្លាញ​ដល់​ឆ្អឹង​យ៉ាងធ្ងន់ធ្ងរ​៕

យល់ដឹងអំពី ជំងឺដាច់សសៃឈាម ក្នុងខួរក្បាល និងវិធីការពារ

ប្រភព ៖thekhmerpage

Loading...
-->