​៣ ប្រការ គួរធ្វើបន្ទាប់ពីក្រោកពីដំណេក នាពេលព្រលឹម

ការហាត់ប្រាណនៅតែជាកក្តាសំខាន់សម្រាប់មនុស្សគ្រប់រូប ដូច្នេះ យើងសូមណែនាំនូវប្រការ ៣ យ៉ាងងាយៗ ដែលអ្នករាល់គ្នា អាចធ្វើបាន ដើម្បីទទួលបាននូវសុខភាពល្អ នៅពេលក្រោកពីដំណេក នាពេលព្រឹកព្រលឹម៖

១. ធ្វើលំហាត់ប្រាណរបស់អ្នក
លោក វេនឺរ ( Weinner) ជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ និងកាយវិទ្យារបស់សហរដ្ឋអាមេរិកបានឱ្យ​ដឹងថា​ ការពត់ពេនជើងចុះឡើងរយៈពេល 15 នាទី ពិតជាមានសារសំខាន់ណាស់ ព្រោះវាអាចឱ្យឈាមយើងរត់បានស្រួល។ គាត់បានបន្តថា ពេលយើងដេកក្នុងរយៈពេលមួយយប់ គឺធ្វើឱ្យឈាម និងសរសៃជើងស្ពឹកកាលណាយើងមិនបានបត់ជើងចុះឡើងទេនោះ វានឹងបណ្តាលឱ្យមានជម្ងឺខូចសរសៃ  ឬងាយនឹងលើសឈាមបានទៀតផង។

Loading...

២.ឈរដោយប្រើចុងជើង
ការឈរដោយចុងម្រាមជើងរបស់អ្នក គឺមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែ​ជួយឱ្យ​យើង​កម្លាំង​​សាច់ដុំ​ជើងអ្នករឹងមាំប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយឱ្យអ្នកមានកម្លាំងត្រង់ចង្កេះ និងស្មាទៀតផង។  លោក វេនឺរ បានបញ្ជាក់ដែរថា ការឈរដោយចុងជើងក៏ឱ្យយើងដកដង្ហើមបាន​យ៉ាងស្រួលផងដែរ ដែលនេះជាកត្តាជំរុញឱ្យចង្វាក់បេះដូងដើរបានយ៉ាងល្អ។

៣.ការពត់ដងខ្លួន និងក្បាល
ការពត់ដងខ្លួន និងក្បាលក៏មានភាពចាំបាច់សម្រាប់សុខភាពដែរ ពោលគឺធ្វើឱ្យដងខ្លួនយើងទាំងមូលមានចលនា និងគ្រប់សរសៃឈាមទាំងអស់មានដំណើរការ ជាពិសេសគឺឈាមអាចរត់យ៉ាងឆាប់រហ័សទៅកាន់ខួរក្បាលផងដែរ។ នេះបើតាមការបកស្រាយរបស់លោក វេនឺរ។

ប្រភព៖ pop7days

 

Loading...
-->