(Video) វិធីងាយៗ ៣យ៉ាងព្យាបាលកំចាត់ ជំងឺស្រែង នៅលើស្បែក ដោយធម្មជាតិ

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ បីយ៉ាង អាចជួយឱ្យព្យាបាលកំចាត់ជំងឺ
ស្រែង នៅលើស្បែក បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកគ្រាប់ល្ហុង  ហាលថ្ងៃឱ្យស្ងួតរយៈបេល ៤ ទៅ ៥ម៉ោង បន្ទាប់មក យកវាមកកិន
ឱ្យម៉្ឋដ លាយជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែក កន្លែងកើតស្រែង ២ ទៅ
៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។

Loading...

វិធីទី២៖ សូមយកគ្រាប់ម៉ូតាត ១ស្លាបព្រាកាហ្វេ  កិនឱ្យម៉ដ្ឋ  លាយជាមួយនឹងទឹកបន្តិច  កូរចូល
គ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងកើតស្រែង ទុករយៈពេល៦០នាទី រួចលាងសម្អាត
ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

វិធីទី៣៖ សូមយកស្លឹកដើមដង្កៀបក្តាម  កិនឱ្យម៉ដ្ឋ  ត្រងយកទឹកឱ្យបាន  ២ ស្លាបព្រាកាហ្វេ រួច
លាបនៅកន្លែងកើតស្រែង ដោយប្រើក្រណាត់ ជ្រលក់ជូតនៅលើស្បែក៕

ឱសថធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺស្រែង យ៉ាង​មាន​ប្រសិទ្ធិភាព

ប្រភព៖ baykdang

 

Loading...
-->