នារីគ្រប់រូបគួរតែ​មើល​អត្ថបទ​មួយ​នេះ ដើម្បី​ដឹងពីរោគសញ្ញា​នៃជំងឺមហារីកសុដន់

4ជំងឺមហារីកសុដន់ គឺជា​ជំងឺមួយដ៏គួរឲ្យខ្លាចបំផុតសម្រាប់ស្ត្រីគ្រប់រូប។ បើយោងតាមការស្ទង់មតិមួយបានបង្ហាញថាបច្ចុប្បន្នមានស្ត្រីចំនួន ១៤% បាន​កើត​ជំងឺមហារីកសុដន់នេះហើយ​មាន​ស្ត្រី​ចំនួន ២៣២.៦៧០ នាក់ត្រូវបាន​គេធ្វើរោគវិនិច្ឆ័យរកឃើញកើតមាន​ជំងឺនេះក្នុងឆ្នាំ ២០១៤។ ចំពោះការរកឃើញ​រោគសញ្ញាដំបូង​នៃការកើតជំងឺមហារីកសុដន់ វា​ជារឿង​មួយដ៏សំខាន់ដែលអាចឲ្យអ្នកធ្វើការព្យាបាល​បាន​ទាន់ពេលវេលា។ ខាងក្រោមនេះគឺជា​រោគសញ្ញា​សំគាល់​មួយចំនួនដែល​អាច​បញ្ជាក់ពីជំងឺមហារីកសុដន់។

១. ដំុពកនៅក្នុងសុដន់៖ ​មាន​ ៩% នៃដុំពកនេះគឺស្លូត ប៉ុន្តែ​ការកើតដុំពក ឬគីសភាគច្រើនជា​ដំណាក់កាលដំបូងនៃ​ជំងឺមហារីកសុដន់។

២. ដុំពក ឬជាលិកាក្នុងសុដន់ក្រាស់៖ នៅក្នុងសុដន់ ឬ​ខាងក្រោម​សុដន់ អ្នក​អាច​ពិនិត្យរកមើល​ដឹងដោយខ្លួន​ឯងឲ្យបាន។

៣. ការផ្លាស់ប្តូរទំហំ ឬរូបរាង៖ សុដន់ទាំងតែ​ម្ខាង ឬក៏សុដន់ទាំង​គូររបស់អ្នក​អាចផ្លាស់ប្តូររូបរាង។

Loading...

៤. មាន​ការឈឺចាប់ក្នុងសុដន់៖ ការឈឺចាប់នៅក្នុងសុដន់ ឬក្លៀក​មិន​ទាក់ទងទៅនឹងការមករដូវនោះទេ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។

៥. ហៀរទឹករងៃ៖ ពេលក្បាលដោះមាន​បញ្ហាបែបនេះ អ្នកត្រូវ​ពិតនិត្យ​ឲ្យ​ច្បាស់ ឬ​ទៅជួបគ្រូពេទ្យ។

៦. សុដន់ផត៖ ស្បែកនៅត្រង់សុដន់មាន​ភាព​ក្រខូង ឬផត ក៏ជាសញ្ញាដែលអ្នកគួរតែយកចិត្តទុកដាក់ដែរ។

៧. កន្តួលក្រហម និងក្រហម
– កន្តួលនៅជុំវិញក្បាលដោះរបស់អ្នក
– ក្រហម ឬឡើងកូនកណ្តុរចេះតែរីកធំនៅកៀនក្លៀក។ ដូច្នេះ ប្រសិនបើ​អ្នក​ឃើញ​រោគសញ្ញា​ណា​មួយដូចខាងលើ​នេះ គួរតែ​ប្រញាប់ទៅជួបនឹង​វេជ្ជបណ្ឌិត​ភ្លាម​ ដើម្បីធ្វើការព្យាបាលឲ្យ​ទាន់ពេល៕

ប្រភព mungkulkar

Loading...
-->