អ្នក​ថត​រូប​ដ៏​មាន​ស្នាដៃ​ម្នាក់​ បាន​ផ្ញើ​សារ​ជា​គន្លឹះ​ល្អ​ៗ​សម្រាប់​សិល្បៈ​នៃ​ការ​ថតរូប​

honor-6x1

ជូនចំពោះប្អូនៗដែលធ្វើដំណើរនៅលើដងវិថីសិល្បៈនៃការថតរូប!!!

Loading...
ខ្ញុំដឹងហើយថាប្អូនៗគ្រប់រូបសុទ្ធតែជាអ្នកមានទេពកោសល្យ បន្ទាប់ពីគ្រូថតរូបរបស់ប្អូន និងសិស្សច្បងរបស់ប្អូនៗបានបង្រៀនរួចហើយ នូវរបៀប ប្រើម៉ាស៊ីនថត និងចំណេះដឹងជាច្រើនទៀតដែលទាក់ទងទៅនឹងការថតរូប មិនតែប៉ុណ្ណោះ មានអ្នកថតរូបរៀមច្បងមួយចំនួនក៏បានចែករំលែកនូវ បទពិសោធន៍ល្អៗ និងគំនិតល្អៗជាច្រើនរបស់ពួកគាត់ ដល់ប្អូនៗផងដែរ ដែលជាធនធានដ៏មានតម្លៃសម្រាប់អោយប្អូនបន្តរដំណើរទៅមុខទៀត វាស្របទៅនឹងវិស័យថតរូបនាពេលបច្ចុប្បន្នមានការរីកចំរើន។
main3441
ខ្ញុំចង់ជូនជាគំនិតផ្ទាល់ខ្លួនខ្លះដើម្បីបន្ថែមនូវអ្វីដែលប្អូនៗមាន ក្រែងអាចមានប្រយោជន៍ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះអោយបានប្រសើរឡើងថែមទៀត។ ទោះបីការពន្យល់របស់ខ្ញុំនៅពេលនេះមិនបានគ្រប់ជ្រុងជ្រោយដូចការបង្រៀននៅក្នុងថ្នាក់រៀនក៏ដោយ ក៏វាជាផ្នែកមួយដ៏សំខាន់សម្រាប់ការយល់ដឹង ធ្វើអោយប្អូនៗយកទៅពិចារណា និងបង្កើតនូវចម្ងល់ជាច្រើនផងដែរ ដែលទាក់ទងទៅនឹងវិស័យនេះ។ សំខាន់សម្រាប់ការយល់ដឹង ធ្វើអោយប្អូនៗយកទៅពិចារណា និងបង្កើតនូវចម្ងល់ជាច្រើនផងដែរ ដែលទាក់ទងទៅនឹងវិស័យនេះ។
១- ផ្ដល់ក្ដីសង្ឃឹមដល់ខ្លួនឯងជានិច្ច និងកំណត់គោលដៅអោយបានច្បាស់លាស់ថាតើយើងចង់ដើរដល់កំរិតណាក្នុងវិស័យនៃការថតរូប។
២- ការថតរូបគឺជាទម្រង់សិល្បៈមួយក្នុងចំណោមទ្រង់សិល្បៈនានាដទៃផ្សេង
ទៀតដែរ មានន័យថាអ្នកថតរូបត្រូវបញ្ចូលសិល្បៈទៅក្នុងរូបភាពតាម
រយះ ទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ខ្លួនដែលមានតិចឬក៏ច្រើន។
៣- តើបានសិល្បៈមកពីណា?  ហើយត្រូវបញ្ចូលសិល្បៈទៅក្នុងរូបភាពយ៉ាងដូចម្ដេច?
យើងត្រូវមានទេពកោសល្យខ្ពស់ក្នុងការ បញ្ចូលសិល្បៈទៅក្នុងរូបភាព ដូចជា៖
០១-ជាការបញ្ចូលនូវសោភ័ណភាពដែលបានមកពីការរៀបចំល្អមុននឹងថត។
០២-ចេះជ្រើសរើសសកម្មភាពល្អ
០៣-ស្គាល់ពន្លឺល្អ
០៤-រូបភាពសំដែងនូវអារម្មណ៍របស់រូបភាព
០៥-ការបង្ហាញនូវភាពខុសគ្នា
០៦-ចេះជ្រើសរើសពណ៌ល្អ
០៧-រូបភាពមើលទៅណែងណង
០៨-ចេះរកចំណុចដែលគេចាប់អារម្មណ៍មកដាក់ក្នុងរូបភាពរបស់យើងជាដើម
០៩- ត្រូវស្គាល់ខ្សែបន្ទាត់ខ្លាំង និងខ្សោយជាច្រើនដែលមានខ្វាត់ខ្វែងនៅ
ក្នុងរូបភាពរបស់យើងប្រសិនបើយើងជ្រើសរើសវាមិនបានល្អធ្វើអោយរូបយើង ពុំសូវ មានកម្លាំងទៅតាមហ្នឹងដែរ។
១០- ត្រូវចេះស្វែងរក និងបង្កើតនូវ Key pictures, Formula pictures, រូបភាពចម្លែក រូបភាពអ្នកទស្សនាមិនដែលឃើញ រូបភាពតែមួយ
គ្មានពីរ រូបភាពធ្វើអោយគេឆ្ងល់ចង់តាមដាន។ ល។ កុំបង្ហាញនូវអ្វីៗដល់ទស្សនិកជនទាំងអស់ពេក ត្រូវចេះលាក់ខ្លះ និងត្រូវរក Styleសំគាល់ស្នាដៃរបស់ខ្លួនឯងធ្វើយ៉ាងណាអោយគេ
មើលរូបយើងទៅគេដឹងថាវាជារបស់យើងជាដើម។
១១– បង្កើតស្នាដៃសិល្បៈនែការថតរូប បើគ្រាន់តែថតដើម្បីអោយតែគេមើលឃើញ វាជាការងាយស្រួលទេ តែបើថតហើយអោយគេមើលទៅ រួចហើយវាចាក់ចូលទៅដល់ក្នុងបេះដូងអ្នកទស្សនាទៀតនោះ គឺជារឿងលំបាកមួយសម្រាប់អ្នកថតរូប តែយើងគ្រប់គ្នានៅតែអាចធ្វើវាបានប្រសិនបើយើងមានការព្យាយាម។ បើយើងធ្វើបានទើបស្នាដៃយើងត្រូវបានគេគោរពបន្ទាប់មកបានគេគោរពយើង និងសរសើរយើង នៅពេលក្រោយ អាស្រ័យទៅដោយស្នាដៃរបស់យើងល្អដល់កំរិត
ណា?
១២- ត្រូវរៀនសូត្រពីរូបភាពអ្នកដទៃអោយបានច្រើន គ្រប់រូបភាពទាំងអស់
សុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់វា រូបភាពមិនដែលល្អឥតខ្ចោះនោះទេ តែយើងខំធ្វើយ៉ាងណាអោយស្នាដៃរបស់យើងបានល្អប្រសើរអោយបានច្រើនចំណុចតាមតែអាចធ្វើទៅបាន។
១៣– ត្រូវស្គាល់តម្លៃពិតនែរូបថតយើងថាខ្លាំងត្រង់ណា និងខ្សោយត្រង់ណាដើម្បីធ្វើការកែតម្រូវ ឆ្ពោះទៅរកការរីកចំរើនមួយ។ ត្រូវនាំយករូបភាពរបស់យើងទៅបង្ហាញអ្នកជំនាញខាងវិស័យនេះអោយបានញឹកញាប់ អោយពួកគាត់ជួយផ្ដល់យោបល់ទៅលើរូបភាពរបស់យើង។ កុំច្រឡំជាមួយការសរសើរពីអ្នកដែលគ្មានជំនាញខាងវិស័យថតរូបនេះ តែយើងត្រូវការយ៉ាងខ្លាំង នូវការលើកទឹកចិត្ត និងអរគុណចំពោះពួកគាត់ ដើម្បីជាកម្លាំងចិត្តក្នុងការអភិវឌ្ឍន៍ស្នាដៃ
របស់យើងអោយបានប្រសើរឥតឈប់ឈរ។
១៤–ស្នាដែខ្លាំងឬក៏ខ្សោយវាអាស្រ័យទៅលើសមត្ថភាពទេពកោសល្យរបស់
យើងដែលមាន ដែលបានតាំងចិត្តមោះមុត អំណត់អត់ធន់ លះបង់
ពេលវេលាដ៏មានតម្លៃ ប្រឹងប្រែងព្យាយាមសិក្សាស្រាវជ្រាវស្វែងរកដែលបានដោយលំបាក និងកម្ររ តែយើងនៅតែអាចធ្វើវាបាន។
១៥-ត្រូវដឹងក្នុងចិត្តយើងថាស្នាដៃសិល្បៈគឺជានិមិត្តសញ្ញានៃដួងព្រលឹងរបស់ប្រទេសនីមួយៗ បើឈ្មោះយើងល្បី ជាតិយើង និងប្រជាជនយើងទាំងមូល ក៏មានកិត្តិយសទៅតាមហ្នឹងដែរ។
១៦– តាមធម្មតាស្នាដៃយើងបង្កើតដំបូងមិនសូវមានការគាំទ្រប៉ុន្មានទេ តែកុំអស់សង្ឃឹម ត្រូវតែបង្កើតស្នាដៃថ្មីៗបន្ថែមទៀតអោយបានខ្លាំងជាងមុន ដើម្បីជួយសង្គ្រោះស្នាដៃរបស់យើងដែលខ្សោយពីមុនៗមក។ កាលបើស្នាដៃរបស់យើងចុងក្រោយត្រូវបានគេទទួលស្គាល់
ទូលំទូលាយហើយនោះ វានាំអោយស្នាដៃយើងទាំងអំបាលម៉ាន នឹងមានតម្លៃខ្ពស់តាមគ្នាទាំងអស់ដែរ។
១៧- បង្កើតស្នាដៃថ្មីៗអោយបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីទុកជាកេរមរតកសម្រាប់ជាតិយើង និងអ្នកជំនាន់ក្រោយ។
១៨- គណៈកម្មការវាយតម្លៃស្នាដៃសិល្បៈ និងអ្នកប្រមូលទិញស្នាដៃសិល្បៈល្បីៗនៅលើពិភពលោកមានភាពវៃឆ្លាតកម្រិតខ្ពស់ណាស់ ដូចនេះយើងត្រូវស្វែងយល់នូវប្រវត្តិសិល្បៈអោយបានច្រើន អោយដឹងពីគេដឹងពីយើង ថាតើតម្លៃពិតនៃស្នាដៃសិល្បៈពីជំនាន់មុន និងពេលបច្ចុប្បន្នយ៉ាងដូចម្ដេច គេអោយតម្លៃវាទៅលើអ្វីខ្លះ? ទៅតាមដំណាក់កាលនីមួយៗ ព្រោះថាតម្លៃស្នាដៃសិល្បៈវាក៏អាចមាន
តម្លៃប្រែប្រួលទៅតាមសម័យកាលនីមួយៗដែលគេនិយមផងដែរ។
១៩- ត្រូវធ្វើការតាំងបង្ហាញស្នាដៃរបស់យើងនៅក្នុងប្រទេសអោយបានញឹកញាប់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន និងប្រើយុទ្ធសាស្ត្រសមាហរណកម្មស្នាដៃរបស់យើងអោយចូលទៅក្នុងទីផ្សារសិល្បៈពិភពលោក តាមរយះធ្វើការចូលរួមតាំងពិព័រណ៍ស្នាដៃរបស់យើងជាមួយមហោស្រពពិព័រណ៍រូបថតនានាដែលមានឈ្មោះល្បីៗនៅលើសកលលោកដែលគេតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំអោយបានច្រើនដង តាមតែអាចធ្វើទៅបាន ដើម្បីអោយគេស្គាល់ស្នាដៃយើង។ មានតែស្នាដៃយើងតែមួយគត់ដែលបញ្ជាក់ពីសមត្ថភាពខ្លាំងឬក៏ខ្សោយរបស់យើង។
ជាការសង្ឃឹមទុកជាមុន ប្រសិនបើស្នាដៃរបស់យើងទាំងឡាយដែលមានការគាំទ្រច្រើនជាសកលនៅជុំវិញពិភពលោកហើយវាក៏នឹងអាចក្លាយទៅជាវត្ថុសិល្បៈជាតិមួយដ៏មានតម្លៃសម្រាប់ប្រទេសយើង ហើយវាក៏អាចដាក់តាំងបង្ហាញជាស្វ័យប្រវត្តិ និងជាប្រចាំនៅក្នុងសារមន្ទីររូបថតនៅប្រទេសយើងបានដែរនាពេលអនាគត៕
ប្រភព ៖ kqube
Loading...
-->