លោក អូ​បាម៉ា ព្រមានពីការសាកល្បងលទ្ធិប្រជាធិបតេយ្យនៅអាមេរិក​

លោក អូបាម៉ា ព្រមានពីការសាកល្បងលទ្ធិប្រជាធិបតេយ្យនៅអាមេរិក

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានថា សហរដ្ឋអាមេរិក កំពុងប្រឈមយ៉ាងខ្លាំងក្លា ចំពោះការសាកល្បងលទ្ធិប្រជាធិបតេយ្យ នៅបរិបទថ្មីៗ នៃពិភពលោក។

លោក អូបាម៉ាថ្លែង នៅក្នុងសុន្ទរកថា ចុងក្រោយរបស់លោក នៅថ្ងៃនេះ នៅក្នុងរដ្ឋឆីកាហ្គោ ជាដែនដីកំណើតរបស់លោក។ លោក អូបាម៉ាជាប្រធានធិបតីអាមេរិកដំបូងដែលមានស្បែកខ្មៅ និង ជាប្រធាធិបតីទី៤៤របស់អាមេរិកជាប់ឆ្នោតពីរអាណត្តិគឺចាប់ពីឆ្នាំ២០០៨ មក គិតត្រឹមថ្ងៃចប់អាណត្តិនេះលោក មានអាយុ៥៥ឆ្នាំ។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មានAFP។

Loading...

លោក អូបាម៉ាថ្លែងថា ក្នុងប្រវត្តិសាស្ត្រអាមេរិក ពេលដែលមានការគំរាមកំហែង ប្រឈមបញ្ហា កាន់តែមានការសាមគ្គីគ្នាឡើង។ លោកថា នៅក្នុងសតវត្សរ៍នេះ ដែលចាប់ផ្តើមមានភាពតានតឹង ជម្លោះ និង អំពើភេរវកម្មកើនឡើង។ លោកថា ហេតុផលទាំងនេះ មិនត្រូវយកសន្តិសុខ ភាពរុងរឿង និង លទ្ធិប្រជាធិបតេយ្យរបស់ជាតិទៅសាកល្បងនោះទេ។

លោក អូបាម៉ា ក៏បានអំពាវនាវកុំឲ្យមានការរើសអើងលើអ្នកកាន់សាសនាឥស្លាម ពេលនោះ អ្នកគាំទ្រលោករាប់ម៉ឺននាក់ទះដៃឡើងយ៉ាងខ្លាំង៕

ដោយ៖ លោក ពៅ មេត្តា
ប្រភព៖ VOD

Loading...
-->