តម្លៃ​របស់​ប្រាក់​

251558-boa

John D. Rockefeller (1839-1937) ជាមហាសេដ្ឋីប្រេងកាត អាមេរិកាំង ដ៏ល្បីល្បាញមួយរូប។ ថ្វីត្បិតតែមានមាសប្រាក់ ចាយមិនអស់ តែលោក John D. Rockefeller តែងបង្រៀនកូនៗទាំងប្រាំនាក់ ឲ្យស្គាល់ពីតម្លៃរបស់ប្រាក់ ពោលគឺលោកមិនឲ្យប្រាក់ទៅកូនចាយ ដោយមិនបានបញ្ចេញកម្លាំងពលកម្មឡើយ។ កូនៗទាំងអស់ទទួលបានប្រាក់តែ 25% ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ចំណែកឯ 75% ដែលនៅសល់ពួកគេ ត្រូវខំធ្វើការ រកដោយខ្លួនឯង។ គ្រប់កូនៗទាំងអស់ ត្រូវមានសៀវភៅគណនីផ្ទាល់ខ្លួនមួយ។ 10% នៃចំណូល ដែលរកបានត្រូវតែបរិច្ចាគ ជាអំណោយសប្បុរសធម៌ ហើយ ១០%ទៀត ត្រូវទុកជាប្រាក់សន្សំ។ នៅរៀងរាល់ចុងខែ ពួកគេត្រូវធ្វើសមតុល្យ និងរៀបរាប់អំពីការចាយវាយ គ្រប់កាក់គ្រប់សេន ថាបានចាយទៅលើអ្វីខ្លះ និងដោយមូលហេតុអ្វី។

Loading...

រឿងខាងលើបង្កប់ដោយគតិបណ្ឌិត ទាក់ទិននឹងតម្លៃរបស់ប្រាក់៖

១. ប្រាក់ដែលរកបាន ដោយកម្លាំងខ្លួនឯង តែងមានតម្លៃ

២. បរិច្ចាគ 10% ដំបូង សម្រាប់សប្បុរសធម៌

៣. សន្សំប្រាក់សម្រាប់ខ្លួនឯង 10% បន្ទាប់

៤. ទទួលខុសត្រូវគ្រប់កាក់គ្រប់សេន

តើប្រាក់មានតម្លៃប៉ុណ្ណា? ប្រសិនបើអ្នកសន្សំប្រាក់ មួយថ្ងៃត្រឹមតែ 1 ដុល្លារ នោះអ្នកនឹងអាចទទួលបាន 1លានដុល្លារ ទៅតាមអត្រាការប្រាក់ផ្គួប និងចំនួនឆ្នាំ ដូចខាងក្រោម៖

អត្រាការប្រាក់          ចំនួនឆ្នាំ

3%                             147

5%                             100

10%                           56

15%                           40

20%                           32

តាមតារាងនេះ យើងឃើញថា គ្រាន់តែសន្សំប្រាក់ 1 ដុល្លារ ក្នុងមួយថ្ងៃ គេអាចទទួលបាន 1លានដុល្លារ នៅក្នុងរយៈពេល 56ឆ្នាំ ក្នុងអត្រាការប្រាក់ 10%។

ពេលវេលាអាចធ្វើឲ្យ ប្រាក់បង្កើតប្រាក់បាន!

ប្រភព ៖ khmertalking

Loading...
-->