រូបភាព​ប្លែកៗជុំវិញ​ពិភពលោក ១០ មករា ២០១៧

Loading...

រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសស៊ីរី ក្រិក អ៊ីរ៉ង់ សហរដ្ឋអាមេរិក ប៉ាឡេស្ទីន ហ្វីលីពីន ឥណ្ឌូនេស៊ី រូម៉ានី អាហ្សង់ទីន និងបូលីវី។

យុទ្ធជនរបស់កងកម្លាំងរំដោះស៊ីរី (Free Syrian Army) ស្រែក នៅពេលខ្លួនកំពុងកាន់ទុក្ខដល់សាកសពរបស់បងប្អូនរបស់ខ្លួនដែលបានស្លាប់ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមរដ្ឋឥស្លាមដើម្បីដណ្តើមយកក្រុង Qabasin នៅជាយក្រុង al-Bab។

បុរសម្នាក់ជិះកង់ក្នុងពេលមានព្រិលធ្លាក់យ៉ាងខ្លាំងនៅក្រុង Thessaloniki ប្រទេសក្រិក។

អ្នកកាន់ទុក្ខប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសពរបស់លោកអតីតប្រធានាធិបតី Ali Akbar Hashemi Rafsanjani ក្នុងក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។

បាតុករម្នាក់តុបតែងជាសមាជិកចលនា Ku Klux Klan រំខានដល់ការចាប់ផ្តើមការសវនាការរបស់គណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាទៅលើសមាជិកព្រឹទ្ធសភាលោក Jeff Sessions ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ពលរដ្ឋប៉ាឡេស្ទីនលោតលេងនៅលើឆ្នេរមួយក្នុងពេលព្រះអាទិត្យអស្តង្គតនៅក្នុងក្រុង Gaza។

មនុស្សម្នាប្រមូលផ្តុំគ្នានៅកន្លែងឆេះផ្ទះ បន្ទាប់ពីមានអគ្គិភ័យមួយនៅតំបន់អនាធិបតេយ្យមួយក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ប៉ូលិសឥណ្ឌូនេស៊ីទិញភេសជ្ជៈ នៅពេលឈរយាមនៅក្បែរបន្លាលួសនៅខាងក្រៅតុលាការមួយ នៅពេលបើកសវនាការលើលោកអភិបាលក្រុង Basuki Tjahaja Purnama នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

លោកអនុប្រធានាធិបតី Mike Pence ភរិយារបស់លោកគឺលោកស្រី Karen និងកូនស្រីលោកឈ្មោះ Charlotte (រូបខាងក្រោម) ស្ថិតនៅលើយន្តហោះ Air Force Two នៅមូលដ្ឋានទ័ព Joint Base Andrews ក្នុងរដ្ឋ Maryland កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

ស្រ្តីម្នាក់ដើរកាត់ផ្សែងចេញពីម៉ាស៊ីនបូមខ្យល់ក្រោមដី នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -២០អង្សារសេ នៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី។

រូបសំណាកនៃកីឡាករបាល់ទាត់ Lionel Messi របស់អាហ្សង់ទីនត្រូវបានគ្របជិតបន្ទាប់ពីវាត្រូវបានគេបំផ្លាញនៅក្នុងក្រុងប៊ុយណូស៊ែ (Buenos Aires)។

កីឡាករ Sam Sunderland របស់អង់គ្លេសជិះម៉ូតូម៉ាក KTM របស់គាត់នៅវគ្គទី៧នៃការប្រណាំងម៉ូតូ Dakar ប្រចាំឆ្នាំ២០១៧ រវាងក្រុង La Paz និងក្រុង Uyuni ប្រទេសបូលីវី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

អ្នកគាំទ្រក្រុម Clemson សាទរបន្ទាប់ពីក្រុមនេះបានឈ្នះក្នុងការប្រកួតបាល់ឱប NCAA ទល់នឹងក្រុម Alabama ក្នុងក្រុង Clemson រដ្ឋ South Carolina កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

ប្រាសាទ Parthenon ត្រូវបានគេថតបាន ដែលស្ថិតនៅលើភ្នំ Acropolis គ្របដណ្តប់ដោយព្រិល ក្នុងក្រុងអាថែន ប្រទេសក្រិក។

ប្រភព៖ VOA

Loading...
-->