ឆ្នាំ​២០១៦ ​​ពលករ​ខ្មែរ​ចេញ​ទៅ​ថៃ​​ស្រប​ច្បាប់​មាន​ជិត​១០​ម៉ឺន​នាក់

Loading...

251558-boa

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦ ក្រសួងការបរទេសបានជួយសម្រួលទិដ្ឋាការជូនពលករខ្មែរដែលចេញធ្វើការនៅប្រទេសថៃជិត១០ម៉ឺននាក់ (៩៧,១០២នាក់) ខណៈឆ្នាំ២០១៥ ក្រសួងការបរទេសចេញកំណត់ទូតស្មើសុំទិដ្ឋាការជូនពលករខ្មែរបានជិត ៧ម៉ឺននាក់ (៦៨,១៧៤នាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។

ក្នុងនោះដែរស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរស្របច្បាប់ចំនួន ២៦០នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏បានសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំនួន ១៣៩នាក់ ក្នុងនោះ ១១០នាក់រស់នៅនិងធ្វើការស្របច្បាប់ ២នាក់បានក្លែងត្រាខុសច្បាប់ ២២នាក់បានចូលកាប់ព្រៃឈើខុសច្បាប់ និង៥នាក់ទៀតរងនូវការរំលោភបំពានពីសំណាក់និយោជក៕
ប្រភព ៖ kqube
-->