អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

Loading...

251558-boa

ថ្ងៃដែលអ្នកកើតអាចប្រាប់អ្វីជាច្រើនអំពីខ្លួនឯង។ ថ្ងៃនីមួយៗមានលក្ខណៈពិសេសខុសៗគ្នា។ តើថ្ងៃដែលអ្នកកើតប្រាប់អ្វីអំពីអ្នក?

១) ថ្ងៃច័ន្ទ៖ អ្នកជាមនុស្សឆ្នៃប្រឌិត មានចិត្តអាណិតអាសូរ។ គ្រួសារឬមិត្តល្អគឺជាអ្វីដែលអ្នកចាត់ទុកជារឿងសំខាន់ជាងគេ។

២) ថ្ងៃអង្គារ៖ អ្នកមានថាមពលជាខ្លាំងនិងរីកចម្រើន។ អ្នកមានមនុស្សជាច្រើនគោរពស្រឡាញ់។ លើសពីនេះ អ្នកជាមនុស្សជោគជ័យ។

៣)ថ្ងៃពុធ៖ អ្នកជាមនុស្សមិនសូវគិតច្រើន ងាយស្រួលចុះសម្រុង។ អ្នកអាចរាប់អានមនុស្សគ្រប់ប្រភេទ។

៤)ថ្ងៃព្រហស្បតិ៍៖ អ្នកជាមនុស្សវិជ្ជមាន។ អ្នកជាមនុស្សឯករាជ្យក្នុងការងារនិងមានការគោរពដល់មនុស្ស។

៥)ថ្ងៃសុក្រ៖ អ្នកមានភាពឆ្នៃប្រឌិតជាងមិត្តដទៃ។ តែងាយអន់ចិត្ត។

៦) ថ្ងៃសៅរ៍៖ អ្នកជាមនុស្សអាចជឿទុកចិត្តបាននិងមានឱកាសច្រើន។

៧) ថ្ងៃអាទិត្យ៖ អ្នកចិត្តល្អជាមួយអ្នកដទៃ។ អ្នកចូលចិត្តនៅម្នាក់ឯង។

ប្រភព ៖ bizkhmer

Loading...
-->