តើ​អ្នក​ដឹង​ទេ​ថា ​​លោក​ អូបាម៉ា ​​​មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​?

251558-boa

ប្រធានាធិបតីទី៤៤នៃសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កំពុងត្រៀមខ្លួនចាំអបអរការឈានចូលមកដល់នូវវ័យ៥៥ឆ្នាំរបស់គាត់នៅខែសីហាខាងមុខនេះ។ ថ្វីបើគាត់ត្រូវបានចិញ្ចឹមបីបាច់ដោយម្ដាយមេម៉ាយម្នាក់ និងជីដូនជីតារបស់គាត់ ដែលជំរុញឲ្យគាត់ត្រូវធ្វើការបណ្ដើររៀនបណ្ដើរ ដើម្បីទ្រទ្រង់ការចំណាយទៅលើការសិក្សានៅសាកលវិទ្យាល័យក្ដី តែដំណើរជីវិតរបស់គាត់ក្រោយមកទៀត មានភាពជោគជ័យខាងផ្នែកហិរញ្ញវត្ថុយ៉ាងគួរឲ្យកត់សម្គាល់។

ក្រមប្រតិបត្តិនៃច្បាប់រដ្ឋាភិបាលអាមេរិកក្នុងឆ្នាំ១៩៧៨  តម្រូវឲ្យប្រធានាធិបតី ក៏ដូចជាមន្ត្រីសហព័ន្ធជាន់ខ្ពស់ដទៃទៀត បើកចំហជាសាធារណៈអំពីហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈរបាយការណ៍នេះបានឲ្យដឹងថា លោក អូបាម៉ាមានទ្រព្យសម្បត្តិដែលនៅចន្លោះពី២លានដុល្លារដល់៧លានដុល្លារ នេះបើយោងទៅតាមឯកសាររបស់USA Today។ ក៏ប៉ុន្តែ តាមប្រភពឯកសាររបស់Celebrity Net Worthវិញ បានបង្ហាញពីទ្រព្យសម្បត្តិរបស់គាត់ ដែលមានតម្លៃដល់ទៅ១២,១លានដុល្លារឯណោះ។ខាងក្រោមនេះគឺជាកាលបរិច្ឆេទដែលបង្ហាញពីទ្រព្យសម្បត្តិរបស់លោក បារ៉ាក់ អូបាម៉ា ដោយប្រើប្រាស់ទិន្នន័យពីការបើកចំហហិរញ្ញវត្ថុលើកមុនរបស់ប្រធានាធិបតី៖

Loading...
    • ២០០៤: គាត់ទទួលបានប្រាក់ខែចំនួន៦០,២៨៧ដុល្លារពីស្ថាប័នព្រឹទ្ធសភានៃរដ្ឋIllinois និងប្រាក់ចំនួន៣២,១៤៤ដុល្លារផងដែរ ពីការបង្រៀនរបស់គាត់នៅសាលាច្បាប់ the University of Chicago Law School ព្រមទាំងមានទ្រព្យសម្បត្តិនៅក្នុងមូលនិធិទឹកប្រាក់ចំនួន៤កន្លែង ដែលមានតម្លៃចាប់ពី៥០,០០០ដុល្លារដល់១០០,០០០ដុល្លារក្នុងមូលនិធិនីមួយៗ។
    • ២០០៥: លោក អូបាម៉ា ទទួលបានប្រាក់បង់ជាមុនពីស្ថាប័នបោះពុម្ពសៀវភៅ (book advance)ចំនួន៨៤៧,០០ដុល្លារជាមួយរោងពុម្ពសៀវភៅRandom House រួមទាំងប្រាក់ចំនួន៣៧៨,០០០ដុល្លារពីសៀវភៅបោះពុម្ពលក់បានរបស់លោកសរសេរឡើងដោយខ្លួនលោកផ្ទាល់ទាំង៣ក្បាលផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ការវិនិយោគរបស់គាត់ក៏បានកើនឡើងជាមួយនឹងការហូរចូលនូវអត្រាប្រាក់ចំណូលរបស់មូលនិធិNuveen (Nuveen Floating Rate Income Fund) ដែលមានតម្លៃចន្លោះពី៥០,០០០ដុល្លារដល់១០០,០០០ដុល្លារ។ របាយការណ៍ទទួលបានពីលោកផ្ទាល់ ក៏បានបញ្ជាក់ពីគណនីប្រាក់បញ្ញើក្នុងធនាគារដែលមានតម្លៃចន្លោះពី១៥០,០០០ដុល្លារដល់៣៥០,០០០ដុល្លារផងដែរ។
    • ២០០៦: ក្នុងឆ្នាំ២០០៦នេះ លោក អូបាម៉ា បានផ្ដល់របាយការណ៍បង្ហាញពីកម្រៃពីសៀវភៅបោះពុម្ពលក់របស់លោក មានតម្លៃក្រោម១៥០,០០០ដុល្លារ បន្ថែមជាមួយនឹងប្រាក់បង់ជាមុនពីស្ថាប័នបោះពុម្ពសៀវភៅ ចំនួន៤២៥,០០០ដុល្លារផងដែរ។ រីឯការធ្វើពាណិជ្ជកម្មជាសាធារណៈឯណោះវិញ គាត់ក៏ទទួលបានទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់ពីវា រួមជាមួយនឹងមូលនិធិជាមួយGoldman Sachs និងVanguardផងដែរ។
    • ២០០៧: លោកនៅតែបន្តទទួលបានប្រាក់ចំណូលពីសៀវភៅលក់បាន ក្នុងចំនួនទឹកប្រាក់៣.៣លានដុល្លារពីរោងពុម្ពបោះពុម្ពសៀវភៅRandom House និងប្រាក់ចំនួន៨១៦,០០០ដុល្លារពីការគ្រប់គ្រងផ្នែកអក្សរសិល្ប៍DystelនិងGoderich (Dystel & Goderich Literary Management)។ បន្ថែមពីលើសហរដ្ឋអាមេរិកទាំងមូល គាត់ក៏ទទួលបាននូវមូលនិធិទីផ្សារទឹកប្រាក់នៃសាលាក្រុងភាគខាងជើង ដែលមានតម្លៃចាប់ពី១លានដុល្លារដល់៥លានដុល្លារផងដែរ។ ចំណែកឯប័ណ្ណរតនាគារ(treasury notes)ដែលគាត់កាន់កាប់នោះ មានតម្លៃចន្លោះពី៥០០,០០០ដុល្លារដល់១លានដុល្លារ។ សម្រាប់កូនស្រីទាំងពីររបស់គាត់វិញ គាត់បានបណ្ដាក់ទុនក្នុងគម្រោងសន្សំប្រាក់របស់សាកលវិទ្យាល័យចំនួន៥២៩កន្លែង ដែលនីមួយៗមានតម្លៃរហូតដល់ទៅ២៥០,០០០ដុល្លារ។
    • ២០០៨: នៅពេលលោក អូបាម៉ាបានចូលកាន់តំណែងជាប្រធានាធិបតី គាត់បានក្លាយជាម្ចាស់នៃកន្លែងមួយដែលមានតម្លៃនៅចន្លោះពី១លានដុល្លារដល់៥.១លានដុល្លារ។
    • ២០០៩: លោក អូបាម៉ា បានឈ្នះពានរង្វាន់ណូបែលសន្តិភាព ដែលជាមួយនឹងពានរង្វាន់នេះ លោកទទួលបានប្រាក់ចំនួន១.៤លានដុល្លារ ហើយក៏បានបរិច្ចាគប្រាក់ទាំងនេះ ទៅកាន់អង្គការសប្បុរសធម៌ផងដែរ។
  • ២០០៩-២០១៥: គាត់ទទួលបានប្រាក់ខែរបស់ប្រធានាធិបតីក្នុង១ឆ្នាំចំនួន៤០០,០០០ដុល្លារ និងបន្តទទួលបានកម្រៃពីការលក់សៀវភៅរបស់គាត់ ព្រមទាំងភាគហ៊ុនពីការបណ្ដាក់ទុនរបស់លោកផងដែរ៕

ប្រភព ៖ bizkhmer

Loading...
-->