អាវុធហត្ថ​ខេត្ត​​កណ្តាល​​​​រក​ឃើញ​​​ទីតាំង​ទទួល​ផល​ចោរ​កម្ម​ដ៏​ធំ​ក្នុង​ស្រុក​សំរោង​ ​​រឹបអូប​ស្លាកលេខជាង​១០០សន្លឹក

Loading...

ខេត្តតាកែវ៖ កម្លាំងរាជអាវុធហត្ថ (អហ) ខេត្តកណ្តាល បានសហការជាមួយកម្លាំង អហខេត្តតាកែវចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ម៉ូតូ រថយន្ត) នៅចំណុចស្ថិតក្នុងភូមិត្រពាំរាំង ឃុំខ្វាវ ស្រុកសំរោង កាលពីរសៀលថ្ងៃទី០៧ ខែមករាឆ្នាំ២០១៧ ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះ សុំ សៀប ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។

251558-boa
នៅវេលាម៉ោង ៤៖១៥នាទី ថ្ងៃដដែលនោះ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងបាននាំជនសង្ស័យឈ្មោះ សុំ សៀប ទៅចង្អុលបង្ហាញ លំនៅឋាននិងបានធ្វើការឆែកឆេររកវត្ថុតាងជាលទ្ធផលរួមមាន៖
201008091707441002_1
ស្លាកលេខម៉ូតូ ចំនួន ១០៣ បន្ទះ ស្លាកលេខរថយន្ត ចំនួន០២បន្ទះ កូនសោម៉ូតូចំនួន២០គ្រាប់ បន្ទះកុងទ័រចំនួន០៥បន្ទះ ប្រដាប់សម្រាប់កឹបផ្លាកលេខម៉ូតូ ចំនួន ០៣គ្រឿង និងគ្រាប់កឹបមួយចំនួនសម្ភារៈសម្រាប់ដាប់កែច្នៃស្លាកលេខ លេខតួ និងលេខម៉ាស៊ីនមួយចំនួន គ្រាប់អាវុធខ្លីចំនួន២០គ្រាប់ ប័ណ្ណសម្គាល់យានយន្តចំនួន៤៨សន្លឹក អត្តសញ្ញាណប័ណ្ណខ្មែរ ចំនួន១៣សន្លឹកនិងប័ណ្ណបើកបរចំនួន ០៣សន្លឹក។
boa
 
គួររំឮកផងដែរថា មុននឹងឈានដល់ចុះបង្ក្រាបដល់ទីតាំងទទួលផលចោរកម្មដ៏ធំក្នុងស្រុកសំរោងនេះ កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៧ កម្លាំង អហ ខេត្តកណ្តាល សហការជាមួយ អហ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខសំណាង ហៅ យ៉យ ភេទប្រុស អាយុ ៣៨ឆ្នាំ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
boa-800x423
ក្រោយធ្វើការសាកសួររួច និងបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងការនាំទៅចង្អុលបង្ហាញរបស់ជនសង្ស័យ នៅវេលាម៉ោង៣រសៀលថ្ងៃទី០៧ មករា ឆ្នាំ២០១៧ កម្លាំង អហ ខេត្តកណ្តាលបានសហការជាមួយ កម្លាំង អហ ខេត្តតាកែវចុះបង្ក្រាបដល់ទីតាំងខាងលើតែម្តង៕
boa-make-me-complete-e1452803761372
ប្រភព ៖ kqube
-->