ស៊យលើស៊យ Messi អើយ! មិនបានទទួលពានហើយរូបសំណាកត្រូវបំផ្លាញទៀត

រូបសំណាកធ្វើពីសំរឹទ្ធិរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ត្រូវបាន គេកាប់បំផ្លាញចោលអស់ពាក់កណ្តាល ខ្លួន ។ហេតុការណ៍កាប់បំផ្លាញនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេល ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ The Best FIFA Football Awards របស់សហព័ន្ធបាល់ទាត់ ពិភពលោកនៅទីក្រុង Zurich ប្រទេសស្វុីស ដែលបានទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបReal Madrid ។

251558-boa

កីឡាករ Lionel Messi របស់ក្លិប Bar-celona មិនបានចូលរួមនៅក្នុងកម្មវិធីប្រគល់ រង្វាន់នោះឡើយប្រហែលជាមិនចង់អម ដំណើរ Cristiano Ronaldoជាលើកទី២។

boa

Loading...

គួរបញ្ជាក់ថា រូបសំណាកនោះបានធ្វើឡើងកាលពីខែមិថុនាឆ្នាំមុន ហើយពេលនេះត្រូវការជួសជុលឡើងវិញហើយ។ អភិ បាលក្រុង Horacio Rodriguez បានឲ្យគេ សាងសង់រូបសំណាកប្រធានក្រុមបាល់ទាត់ អាហ្សង់ទីនរូបនេះក្នុងឆ្នាំ២០១៦ ក្រោយ ពេលរូបលោកបញ្ចុះបញ្ចូលកីឡាករMessi ឲ្យត្រឡប់ពីចូលនិវត្តន៍ទៅលេងឲ្យក្រុម ជម្រើសជាតិវិញបានសម្រេច។ សេចក្ដីថ្លែង ការណ៍របស់អាជ្ញាធរឲ្យដឹងថា រូបសំណាក Messi ត្រូវបំផ្លាញដាច់អស់ពាក់កណ្ដាល ដោយពួកជ្រុលនិយម ហើយអាជ្ញាធរកំពុងរៀបចំជួសជុលឡើងវិញ ។

201008091707441002_1

រូបសំណាក Messi ស្ថិតនៅក្នុងទីក្រុង Buenos Airesតាមផ្លូវដើរអមមាត់ទន្លេ Rio de la Plata ជាមួយរូបសំណាកបុគ្គលឆ្នើមផ្នែកកីឡាជនជាតិអាហ្សង់ទីនផ្សេងទៀតមានដូចជា កីឡាការិនីហុកគី Luciana Aymar, កីឡាការិនីវាយកូនបាល់ Gabriela Sabatini, កីឡាករ Guillermo Vilas និង លោក Juan Manuel Fangio អតីតអ្នក ប្រណាំងរថយន្ត Formula One ជាដើម៕

ប្រភព ៖ nkdnews

Loading...
-->